បាញ់សម្លាប់នៅញ៉ូថោន៖ អូបាម៉ា សន្យាមិនអោយមាន ហេតុការណ៍រន្ធត់ជាថ្មីទៀត
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានសន្យានៅថ្ងៃអាទិត្យទី១៦ធ្នូ ថានឹងប្រើប្រាស់គ្រប់មធ្យោបាយ នៃដែនអំណាចរបស់លោក ដើម្បីឃាត់ឃាំងហេតុការណ៍ដ៏តក់ស្លុត និងមិនអាចថ្លែងបាន ដូចយ៉ាងព្រឹត្តិការណ៍បាញ់សម្លាប់ នៅញ៉ូថោន ដែលបានសម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃសុក្រ។
លោក បារ៉ាក់ អូបាម៉ា យកដៃជូតទឹកភ្នែក នៅពេលថ្លែងពីសោកនាដកម្ម នៅសាលាបឋមសិក្សា សេនឌី ហូក។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានធ្វើដំណើរមកដល់ ទីក្រុងញ៉ូថោន (Newtown) ដ៏តូចនេះ នៅរសៀលល្ងាច ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងគ្រួសារនៃជនរងគ្រោះ និងចូលរួមក្នុងពិធីសាសនាមួយ នៅទីនោះ ដើម្បីរំលឹកដល់អ្នកដែលបានស្លាប់ នៅក្នុងហេតុការណ៍បាញ់សម្លាប់ [...]