All Articles of MONOROOM.info

នៅប្រទេសម៉ុងតេនេគ្រូ «អោបនគរបាល» នឹង​ត្រូវ​មាន​ទោស

នៅប្រទេសម៉ុងតេនេគ្រូ «អោបនគរបាល» នឹង​ត្រូវ​មាន​ទោស

ស្ត្រីជនជាតិម៉ុងតែនេគ្រូ ជាសកម្មជនអង្គការមួយរូប ដែលបានស្ទុះទៅអោបភ្នាក់ងារនគរបាល ខណៈពេលមាន​បាតុកម្ម​ប្រឆាំងអាជ្ញាធរនៅរដ្ឋធានីប៉ូហ្គូរីកា (Podgorica) នោះ ត្រូវបានផ្ដន្ទាទោស អោយបង់ប្រាក់ចំនួន៥៥០អ៊ឺរ៉ូ។ អ្នកស្រី វ៉ានចា កាឡូវិច (Vanja Calovic) នាយិការអង្គការក្រៅរដ្ឋាភិបាលមួយ បានថ្លែងពីការដាក់ទោសនោះថា ប្រព័ន្ធយុត្តិធម៌របស់​ប្រទេសម៉ូងតេនេគ្រូ បានវាយតម្លៃពីការ«អោប»របស់នាង ថាបានរំខានទៅដល់ដំណើរការងារ របស់ភ្នាក់ងារនគរបាល​រូបនោះ។


អ្នកស្រី វ៉ានចា កាឡូវិច (អាវលឿង) ក្នុងពេលអោបភ្នាក់ងារនគរបាល។

អ្នកស្រីកាឡូវិច (Calovic) បានថ្លែងថា «ជាសាលក្រមដ៏អាក្រក់ជាទីបំផុតមួយ នៅក្នុងតំបន់ និងនៅក្នុងសហគមន៍អ៊ឺរ៉ុប ដែលខ្ញុំមិនដែលលឺនិងជួបប្រទះ»។ [...]

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់​ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរ​ឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។


លោកលី កេគៀង នាយករដ្ឋមន្ត្រីចិន (រូបខាងឆ្វេង) ទៅទស្សនកិច្ចនៅឥណ្ឌាថ្ងៃទី១៩ខែឧសភានេះ។

កាលពីខែកន្លងទៅ ហេតុការណ៍មួយបានកើតឡើងនៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ដែលបានធ្វើឲ្យមានមន្ទិល​ដល់ដំណើរទស្សនកិច្ចរបស់លោក លី កេគៀង (Li Keqiang)។ ប្រទេសឥណ្ឌាបានចោទកងទ័ពចិនថា បានឆ្លងកាត់​ព្រំដែននៅថ្ងៃទី១៥ខែមេសា [...]

កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

អ្នកនាំពាក្យខាងការពារជាតិ របស់ទីក្រុងសេអ៊ូល បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់កាំជ្រួច​បញ្ជា​ពីចម្ងាយមួយទៀត ពីឆ្នេរខាងកើតរបស់ខ្លួន នៅថ្ងៃអាទិត្យទី១៩ខែមេសានេះ មួយថ្ងៃក្រោយការបាញ់កាំជ្រួចរយៈខ្លី ចំនួន​បីផ្សេងទៀត ទៅក្នុងទិសដៅដូចគ្នា (សមុទ្រជប៉ុន)។


កាំជ្រួចដាក់តាំងបង្ហាញ របស់ប្រទេសកូរ៉េខាងជើង។

ប្រទេសកុម្មុយនីសបានធ្វើការបាញ់សាកល្បង ការបាញ់កាំជ្រួចប្រភេទនេះ ជាញឹកញយដង តែសកម្មភាពនេះ​បានកើត​មានឡើង បន្ទាប់ពីយន្ដការផ្នែកការទូត ដើម្បីបន្ថយភាពតានតឹងរវាងប្រទេសបងប្អូនគូរសត្រូវទាំងពីរ បានចាប់ផ្ដើម​ដំណើរការរបសខ្លួនរួចហើយនោះ។

ទីក្រុងព្យុងយ៉ាងបានគម្រាម សឹងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ [...]

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

តំបន់ទេសចរណ៌ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា ​​«ល្អាងភ្នំឡុងមៀន» បានបើកជាសាធារណៈ កាលពីដើម‌ខែមេសា កន្លងមក​។ តំបន់ដែលត្រូវបានចារ ក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោករបស់អង្គការ យូនេស្កូ (UNESCO) មួយ​នេះ ស្ថិតនៅក្នុង ស្រុក លួងយ៉ាង នៃខេត្តហៃណានរបស់ប្រទេសចិន។ ពីមុនមក គេច្រើនឃើញតំបន់ទេសចរណ៍នេះ តែតាមខ្សែភាពយន្ដ​ប៉ុណ្ណោះ។ តែឥឡូវនេះ លោកអ្នកពិតជាសប្បាយភ្នែកត្រជាក់អារម្មណ៍ ជាមួយនឹងរូបភាពពិសេសៗមួយចំនួន ស្ដីពីតំបន់​នេះ ដែលយើងសូមលើកយកមកជូនគ្រាន់នឹងទស្សនាដូចតទៅ៖

រាជានិយម​នៅ​កម្ពុជា​នឹង​មាន​បន្ត ដរាប​ណា​គ្មាន​«រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ»

រាជានិយម​នៅ​កម្ពុជា​នឹង​មាន​បន្ត ដរាប​ណា​គ្មាន​«រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោក ហ៊ុន សែន បានផ្ញើរសារមួយជាសាធារណៈពីឃុំល្វា ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង កាលពីថ្ងៃទី១៦ ខែឧសភា នេះ ទាក់ទងនិងការការពាររបបរាជានិយម និងស្ថាប័នព្រះមហាក្សត្រ។ ការលើកឡើង​របស់លោកនាយករដ្ឋមន្ត្រីនេះ ជាប្រតិកម្មឆ្លើយតប នឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលទ្រង់បានបានចូលរួមប្រលូក ក្នុងឆាយនយោបាយជាមួយនឹងគណបក្សប្រឆាំង។


រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។

លោក ហ៊ុន សែន បានបង្ហាញសារនោះថា ព្រះអង្គម្ចាស់ ធម្មិកោបានប្រកាសខ្លួនថា ជាអ្នកតំណាងញាតិវង្សានុវង្ស និង​តំណាងសង្គមរាស្ត្រនិយម។ ចំពោះបន្ទូលរបស់ព្រះអង្គម្ចាស់ ធម្មិកោ នេះបានបង្កើយឲ្យមានប្រតិកម្មតបភ្លាមៗពីលោក ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបានចោទថា ការលើកឡើងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...