All Articles of MONOROOM.info

សម្ភាស ផាន់ សិទ្ធី៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈរ​លើ​«មាគ៌ា​រាជា​និយម» បង្រួប​បង្រួម​ខ្មែរ

សម្ភាស ផាន់ សិទ្ធី៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈរ​លើ​«មាគ៌ា​រាជា​និយម» បង្រួប​បង្រួម​ខ្មែរ

ភ្នំពេញ៖ មុននឹងសម្រេចចិត្តថា តើគណបក្សណាមួយដែលជាជម្រើសរបស់ប្រជាពលរដ្ឋ ដើម្បីឈ្នះក្នុងការបោះឆ្នោត​នា​ពេលខាងមុខ ដើម្បីអាចមកដឹកនាំវានាកម្ពុជានោះ ពលរដ្ឋជាម្ចាស់ឆ្នោត គប្បីស្វែងយល់ពីគោល​នយោបាយ​របស់​គណបក្សនីមួយៗ។ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយតំណាងមួយរូបមកពី គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបក​ស្រាយពីគោលនយោបាយសំខាន់ៗ របស់គណបក្សនេះ សម្រាប់ការដឹកនាំប្រទេសកម្ពុជានាពេលខាងមុខ។


សម្តេចរាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានបន្ទូលក្នុងសមាជគណបក្ស​ថ្ងៃទី​២៣ខែមិនាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

លោក ផាន់ សិទ្ធី សមាជិកគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចរាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី [...]

ប៊ីត​ប្រកាស​ចេញ កាស​ស្ដាប់​ត្រជៀក​«ស្ទូឌីយ៉ូ»​ស៊េរី​ថ្មី តម្លៃ​ជិត​៣០០​ដុល្លា

ប៊ីត​ប្រកាស​ចេញ កាស​ស្ដាប់​ត្រជៀក​«ស្ទូឌីយ៉ូ»​ស៊េរី​ថ្មី តម្លៃ​ជិត​៣០០​ដុល្លា

ក្រុមហ៊ុនផលិតកាសស្ដាប់ត្រចៀក ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ប៊ីត (Beats) បានប្រកាសចេញកាសស៊េរីថ្មី ដែល​មានគុណភាពសំលេងពិរោះមិនធម្មតា និងជាហីហ៊ោដ៏ល្បីមួយឈ្មោះថា «ប៊ីត អាខូស្ទិកអេជិន» (Beats Acoustic Engine) កាលពីថ្ងៃព្រហស្បតិ៏។


កាសស្ដាប់ត្រជៀក ថ្មីរបស់ក្រុមហ៊ុន ប៊ីត។ (រូបថត របស់ក្រុមហ៊ុន)

កាសប៊ីត បានចេញចរាចរណ៏លើទីផ្សារលើកដំបូងនៅឆ្នាំ២០០៨ ហើយក៏បានក្លាយខ្លួនជាម៉ូដែល ដែលមានការពេញ​និយមបំផុតពីសំណាក់យុវវ័យ និងអ្នកស៊ីវីល័យ។ បន្ទាប់ពីឃើញពីភាពជោគជ័យក្នុងរយះពេល២ឆ្នាំកន្លងមកនេះ បច្ចុប្បន្ន​ក្រុមហ៊ុនផលិតប៊ីត កំពុងតែកែប្រែ និងបន្ថែមគុណភាពសម្លេងឲ្យកាន់ច្បាស់ល្អថែមទៀត។

លក្ខណៈពិសេសរបស់កាសស៊េរីថ្មីនេះ វាបានភ្ជាប់មកជាមួយនូវកម្មវិធី ឌីអេសភី (DSP software) [...]

គ.ជ.ប រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​បច្ចេកទេស «ខ្វះ​ជំនាញ»

គ.ជ.ប រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​បច្ចេកទេស «ខ្វះ​ជំនាញ»

រាល់សំណើររបស់លោក សម រង្សី ត្រូវបានបដិសេធជាបន្តបន្ទាប់ ពីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ពីប្រធានរដ្ឋសភា ក៏ដូចជា ពីគ.ជ.ប ដែលបានបិទផ្លូវទាំងស្រុង សម្រាប់ការចុះឈ្មោះ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ក្នុងការបោះឆ្នោត​អាណត្តិ​ទី៥នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខនេះ។ មតិមួយចំនួន បានទម្លាក់ការទទួលខុសត្រូវ ទៅលើ​គណកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់ថាគ.ជ.ប ថាមិនបានបំពេញតួនាទីខ្លួនឲ្យបានត្រឹមត្រូវ ជា«អ្នកបច្ចេកទេស»។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

ទន្ទឹមនឹងការរៀបចំបោះឆ្នោតជាច្រើនអាណត្តិកន្លងមក ស្ថាប័នជាតិរៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជាមួយនេះ នៅ​តែរងការរិះគន់ថា មិនទាន់បានបំពេញតួនាទីប្រកបដោយ សុចរិតភាព [...]

ក្រសួង​ការពារជាតិ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល

ក្រសួង​ការពារជាតិ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល

ក្រសួងការពារជាតិកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយជាផ្លូវការណ៍ណាមួយចំពោះការអំពាវនាវ និងការ​ព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល អំពីគោលជំហ៊រយោធាកម្ពុជា ក្រោយការបោះឆ្នោត។


ទីបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ។ (រូបថត panoramio.com)

កាលពីថ្ងៃទី២៤ខែកក្កដានេះ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវ​ដល់កងយុទ្ធពល​ខេមរភូមិន្ទ។ ឲ្យស្ថាប័នការពារជាតិមួយនេះ ចេញមុខអះអាងដល់ប្រជាពលរដ្ឋ ថានឹងគ្មានរដ្ឋប្រហារ​នោះទេ ទោះបីជា​លទ្ធផលការបោះឆ្នោត បានជ័យជំនះទៅគណបក្សណាក៏ដោយ។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) ដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍នោះរ បាន​បញ្ជាក់​ថា៖ [...]

ហ្វាប្រេហ្គាស​បង្ហើប​ប្រាប់​ថា ចង់​ចាប់​ដៃ​គូ​ជា​មួយ​វ៉ាន់ផឺស៊ី​ម្តង​ទៀត នៅ​ម៉ែនញូ

ហ្វាប្រេហ្គាស​បង្ហើប​ប្រាប់​ថា ចង់​ចាប់​ដៃ​គូ​ជា​មួយ​វ៉ាន់ផឺស៊ី​ម្តង​ទៀត នៅ​ម៉ែនញូ

ខ្សែបម្រើ សែស ហ្វាប្រេហ្គាស (Cesc Fabregas) បានប្រាប់ដល់មិត្តភក្តិរបស់គាត់ នៅក្នុងប្រទេសអង់គ្លេសថា គាត់ចង់​ចាកចេញពីក្រុមបាសេឡូណា (Barcelona) ទៅចូលរួមជាមួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


កីឡាករ រ៉ូបីន វ៉ាន់ផឺស៊ី និងកីឡាករ សែស ហ្វាប្រេហ្គាស កាលនៅទាត់ឲ្យក្រុមអាសឺណល។ (រូបថត Getty Images)

ហ្វាប្រេហ្គាស មានការចាប់អារម្មណ៏ផ្ទេរទៅកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ចាប់ពីលឺដំណឹងថា បើគាត់ព្រម​ទៅនោះនឹងក្លាយជាកីឡាករជម្រើសដំបូងជានិច្ច ហើយគាត់ក៏ចង់ចាប់ដៃគូម្តងទៀត ជាមួយអតីតមិត្តរួមក្រុមអាសឺណល (Arsenal) របស់គាត់ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ដែលជាខ្សែប្រយុទ្ធក្រុមម៉ែនញូបច្ចុប្បន្នផងដែរ។

កីឡាករអន្តរជាតិអេស្ប៉ាញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...