គ្មានការ«ដកអាសនៈ»របស់គណបក្សសង្រ្គោះជាតិ ចេញពីរដ្ឋសភាទេ
បន្ទាប់ពីលោក ជាម យៀប មន្រ្តីជាន់ខ្ពស់ នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមានពីការដកអាសនៈរបស់គណបក្សសង្រ្គោះជាតិ ចេញពីរដ្ឋសភាមក ជាថ្មីម្តងទៀត លោក ខៀវ កាញារីទ្ធ ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដូចគ្នាដែរនោះ បានលើកឡើងថាមានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិដកអាសនៈរបស់គណបក្សជំទាស់នេះ។
រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - ក្នុងកម្មវិធីមួយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៣ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅសណ្ឋាគារសាន់វេ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា [...]