សាលា​រាជធានី​ហៅ សម រង្ស៊ី-កឹម សុខា ទៅ​ជួប ប៉ា សុជាតិវង្ស រឿង​បាតុកម្ម

សាលារាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញលិខិតអញ្ជើញលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនមកនិយាយគ្នាជាមួយលោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ដើម្បី​ឲ្យធ្វើការកែលម្អឡើងវិញជាបន្ទាន់ នូវភាពមិនប្រកតី ជុំវិញការធ្វើមហាបាតុកម្មរបស់ខ្លួននាពេលកន្លងមក។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: December 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលារាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញលិខិតអញ្ជើញលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនមកនិយាយគ្នាជាមួយលោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ដើម្បី​ឲ្យធ្វើការកែលម្អឡើងវិញជាបន្ទាន់ នូវភាពមិនប្រកតី ជុំវិញការធ្វើមហាបាតុកម្មរបស់ខ្លួននាពេលកន្លងមក។


នៅលើរថយន្ដកណ្ដាល៖ លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី លើកទង់ជាតិ និងដៃទៅរកអ្នកគាំទ្រ ក្នុង​ពេលដង្ហែក្បួនបាតុកម្មកាត់រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)

សុវត្ថិភាពសណ្ដាប់ធ្នាប់ - ក្រោយពីការធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិអស់រយៈពេលជាង ៥ថ្ងៃ​កន្លង​មកនេះ ដែលមានការដង្ហែក្បួននៅតាមផ្លូវសាធារណៈ នារាជធានីភ្នំពេញផងនោះ សាលារាជធានី​ភ្នំពេញបាន​ចេញ​លិខិតអញ្ជើញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន ឲ្យចូលខ្លួនទៅ​ជជែក​ពិភាក្សាគ្នាជាមួយមន្រ្តីសាលារាជធានីភ្នំពេញ ជុំវិញភាពមិនប្រក្រតីនៃការធ្វើមហាបាតុកម្មនេះ។

នៅក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី ២០ ខែធ្នូនេះ បានបញ្ជាក់ថា ការធ្វើបាតុកម្មរបស់​គណបក្ស​សង្គ្រោះជាតិ ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ សាលារាជធានីភ្នពេញ បានសង្កេតឃើញភាពមិនប្រក្រតីច្រើន ដែលទាមទារឲ្យគណបក្សនេះ កែលម្អនូវភាពមិនប្រក្រតីទាំងនោះជាបន្ទាន់ ដើម្បីរក្សាសណ្តាប់សន្តិសុខ សុវត្ថិភាព​សាធារណៈ នៅរាធានីភ្នពេញ។

ភាពមិនប្រក្រតី របស់បាតុកម្មគណបក្សសង្គ្រោះជាតិ ដែលសាលារាជធានីភ្នំពេញបានលើកឡើងនោះមានដូចជា ការគ្រប់គ្រងកម្លាំងអ្នកចូលរួមធ្វើមហាបាតុកម្ម សណ្តាប់សន្តិសុខសាធារណៈពេលធ្វើការដង្ហែក្បួន និងបញ្ហាការ​បញ្ចេញ​មតិដោយប្រើពាក្យសម្តីជេប្រមាថ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គលដទៃ ដែលហួសពីព្រំដែននៃសិទ្ធិ​កំណត់​ដោយច្បាប់ជាដើម។

ផ្អែកលើភាពមិនប្រក្រតីទាំងនេះហើយ ដែលតម្រូវឲ្យលោក សម រង្ស៊ី និង លោក កឹម សុខាត្រូវតែជួបលោក អភិបាលរាជធានី ប៉ា សុជាតិវង្ស នៅថ្ងៃទី ២១ ខែធ្នូ ស្អែកនេះ ដើម្បីពិភាក្សាគ្នាឲ្យបានម៉ត់ចត់នៅក្នុងបញ្ហានេះ។ នេះបើតាមសេចក្តីបញ្ជាក់ នៅក្នុងលិខិតអញ្ជើញរបស់សាលារាជធានីភ្នំពេញដដែល។

ទាក់ទងនឹងបញ្ហានេះ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ មិនអាចទំនាក់ទំនងសុំការបកសា្រយបាននោះទេ ដោយទូរសព្ទរបស់​លោកទាំងពីរបានបិទ។

យ៉ាងណាក៏ដោយនាពេលកន្លងមក ឲ្យតែមានការអញ្ជើញឲ្យមេដឹកនាំកំពូលៗគណបក្សសង្គ្រោះជាតិ ជួប​ជាមួយ​មន្រ្តីសាលារាជធានីភ្នំពេញ មេដឹកនាំបក្សប្រឆាំងតែងតែបដិសេធ មិនទៅជួបតាមការអញ្ជើញរបស់​សាលារាជធានី​ភ្នំពេញឡើយ៕

---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...