All Articles of MONOROOM.info

មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

«ខ្ញុំឈឺចិត្តខ្លាំងណាស់ក្នុងនាមជាខ្មែរ ដែលឃើញឈាមជាខ្មែរដូចគ្នាហូរ» នេះជាការលើកឡើងរបស់អ្នកស្រី សួស សុភី ជាពលរដ្ឋខ្មែរ ដែលរស់នៅជាយដែនប្រទេសបារាំង បន្ទាប់ពីអ្នកស្រីបានឃើញការបង្រ្កាបរបស់កងកម្លាំង​របស់​អាជ្ញាធរ ទៅលើបាតុករ រហូតមានស្លាប់និងរបួស។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

យុត្តិធម៌សង្គម - អ្នកស្រី សួស សុភី អាយុ៤២ឆ្នាំ ជា​ពលរដ្ឋខ្មែរ​ដែល​រស់​នៅ​ប្រទេសបារាំង និងជាជំនួយការ​សាលា​មតេយ្យមួយឈ្មោះថាអារ៉េស្តង់ បានសម្តែងអារម្មណ៍តក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះពលរដ្ឋខ្មែរដែល​រងការបង្រ្កាបពីកងកម្លាំងរបស់អាជ្ញាធរកម្ពុជា [...]

ក្រុម​អ្នក​តវ៉ា៖ រដ្ឋាភិបាល​គួរ​ប្រើ​ច្បាប់​«រដ្ឋ​ធម្មនុញ្ញ» កុំ​ប្រើ​ច្បាប់​«បក្ស»

ក្រុម​អ្នក​តវ៉ា៖ រដ្ឋាភិបាល​គួរ​ប្រើ​ច្បាប់​«រដ្ឋ​ធម្មនុញ្ញ» កុំ​ប្រើ​ច្បាប់​«បក្ស»

«ការរឹតបណ្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល មកលើការជួបជុំរបស់ប្រជាពលរដ្ឋ ជារឿងមួយធ្វើឲ្យ លិទ្ធិ​ប្រជា​ធិប​តេយ្យរបស់យើងដើរថយក្រោយបន្តិច។ យើងនិងធ្វើការចចារ ជាមួយរដ្ឋាភិបាលលើរឿងហ្នឹង។ ឯការផ្លាស់ប្តូរ (វា)​អាស្រ័យលើអារម្មណ៍ អាស្រ័យលើឆន្ទៈ អាស្រ័យលើទឹកចិត្តបុគ្គលកាន់តួនាទីហ្នឹង។» នេះជាការលើកឡើងរបស់​លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា។


ក្រុមអ្នកតវ៉ាយកញត្តិដាក់តាមស្ថានទូត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិសេរីភាព - ក្នុងការហែរញត្ដិដាក់តាមស្ថានទូតនានា របស់តំណាងសង្គមស៊ីវិលជិតពីររយ(១៩៧)អង្គការ សមាគម ដើម្បីឲ្យទូតទាំងនោះបញ្ជូននូវញតិនេះ [...]

ធី សុវណ្ណថា នឹង​ប្ដឹង​ក្រសួង​មហាផ្ទៃ ក្រោយ​ការ​គម្រាម​ចាក់​ទឹក​អាស៊ីត

ធី សុវណ្ណថា នឹង​ប្ដឹង​ក្រសួង​មហាផ្ទៃ ក្រោយ​ការ​គម្រាម​ចាក់​ទឹក​អាស៊ីត

បន្ទាប់ពីជនអានាមិក បានយកប្រវត្តិរូបឯកជនរបស់នាង ដែលត្រូវបានធ្វើឲ្យបែកធ្លាយមុននេះ មកផ្សព្វផ្សាយ​ជា​​មួយឃ្លាឃ្លោងគម្រាម ថានឹងចាក់ស្រោចទឹកអាស៊ីតលើរូបនាងមក តារាហ្វេសប៊ុកនិងជាសកម្មជន​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់ កញ្ញា ធី សុវណ្ណថា បានថ្លែងអះអាងថា នាងនឹងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ក្រោមការទទួលខុសត្រូវរបស់ខ្លួន ពីបទខ្ជីខ្ជាក្នុងការបំពេញការងារ។


រូបភាពដែលផ្សាយពីប្រវត្តិរូបផ្ទាល់ខ្លួន របស់កញ្ញាធី សុវណ្ណថា ហើយគម្រាមចាក់ទឹកអាស៊ីតលើនាង។

តារាហ្វេសប៊ុក - «បើតាមមើល (...) ធី សុវណ្ណថា គេចមិនផុតពីត្រូវទឹកអាស៊ីត នៅប៉ុន្មានថ្ងៃនេះទេ ព្រោះគេ​ស្គាល់​ផ្ទះវាអស់ហើយ ។ កុំជះទឹកអាស៊ីតដាក់មុខវាអី ចាក់ពីលើក្បាលវាវិញ បើយកល្អដុតឡាន [...]

បុរស​បែក​ក្បាល​ដោយ​សន្តិសុខ​វាយ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង

បុរស​បែក​ក្បាល​ដោយ​សន្តិសុខ​វាយ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង

លោក សុខ នី  ដែលបានរងនូវការវាយដំយ៉ាងដំណំ ដោយជនស៊ីវិលមួយក្រុម កាលពីថ្ងៃទី២៧ ខែមករាកន្លង​ទៅ​នោះ កំពុងរៀបចំពាក្យបណ្តឹងក្នុង​ថ្ងៃនេះ ដើម្បី​រកយុត្តិធម៌សំរាប់លោកនិងជនរងគ្រោះដទៃទៀត។


លោក សុខ នី ដួលចុះជាមួយម៉ូតូរបស់លោក តែត្រូវជនស៊ីវិលប៉ុន្មាននាក់ព័ទ្ធជុំជិត វាយប្រហារលើលោក។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវបានក្រុមពាក់ឯកសណ្ឋានស៊ីវិល និងសន្តិសុខប្រើហិង្សា​លើកាល​ពីថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋ​ដែលបាន​ចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូនោះ គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីប្តឹងជនដែលបាន​ប្រើអំពើ​ហិង្សាលើរូបលោក។

[...]
កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រតិកម្មភ្លាមៗទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុន ដែលប្រកាសចង់ដាក់បញ្ហជម្លោះ​ដណ្តើមកោះ ជាមួយប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងចិន ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សារបស់​ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលនូវគម្រោងនេះជាបន្ទាន់។


ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។

ជម្លោះដែនទឹក - រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ បាន​ចេញមុខបរិហារភ្លាមៗចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។ ទីក្រុងតូក្យូ ដែលមានបំណងដាក់បញ្ហាជម្លោះ​ដែន​កោះជាមួយប្រទេសជិតខាង ទៅក្នុងកម្មវិធីសិក្សាសិស្សអនុវិទ្យាល័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...