All Articles of MONOROOM.info

​​«Fresh News»​ជា​«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»

​​«Fresh News»​ជា​«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»

សារព័ត៌មាន «Fresh News» ជា«សម្លេងរបស់ម្ចាស់ខ្លួន»។ នេះ ជាចំណងជើងមួយ នៅក្នុងរបាយការណ៍កម្រាស២៧សន្លឹក របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders /Reporters Sans Frontières) ដែលចេញផ្សាយ កាលពីថ្ងៃពុធ។ អង្គការអន្តរជាតិ ដែលមានទីតាំងកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង និងដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានពន្យល់នៅក្នុងរបាយការណ៍នោះថា សារព័ត៌មានរណបរដ្ឋាភិបាលកម្ពុជាមួយនេះ យកគំរូតាមប្រព័ន្ធផ្សព្វផ្សាយ តាមបែប​ចិន​កុម្មុយនីស្ដ ហើយថែមទាំងមានអំណះអំណាចជាច្រើន ដែលអាចបញ្ជាក់​បានទៀតថា «Fresh News» គឺជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»ដ៏សម្បូរបែប។

របាយការណ៍ ដែលមានចំណងជើងថា «ប្រទេសកម្ពុជា សារព័ត៌មានឯករាជ្យកំពុងស្ថិតក្នុងភាពមហន្តរាយ» [...]

ចូល​ឆ្នាំ​ថ្មី ប្រធានាធិបតី​ចិន​សន្យា​លប់​បំបាត់​ភាព​ក្រីក្រ

ចូល​ឆ្នាំ​ថ្មី ប្រធានាធិបតី​ចិន​សន្យា​លប់​បំបាត់​ភាព​ក្រីក្រ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានសន្យា នឹងលប់បំបាក់«បីសាច» នៃភាពក្រីក្រ ដែលនៅតែបន្តលងប្រទេសចិន រហូតមកដល់សព្វថ្ងៃ។ នេះ បើតាមការផ្សព្វផ្សាយឲ្យដឹង របស់ប្រព័ន្ធសារព័ត៌មានរដ្ឋ របស់ប្រទេសចិន នៅមុនបុណ្យចូលឆ្នាំថ្មី ចូលមកដល់បន្តិច។

លោក ស៊ី ជីនពីង ត្រូវបានសារព័ត៌មានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរចិន​នឹង​តាមប្រមាញ់ «ស្រមោលអន្ទោល» ដ៏អាក្រក់ទាំងនេះ តាមរយៈ«វប្បធម៌ ចំណេះដឹង និងសុខភាព»។

ការលើកឡើង របស់ប្រធានាធិបតីចិន ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ព្រៃភ្នំ ដ៏ដាច់ស្រយ៉ាលមួយ នៃខេត្តស៊ីឈ័ន ភាគកណ្ដាលប្រទេស។ តំបន់នោះ មានសហគមន៍ជនជាតិ «យី (Yi)» រស់នៅយ៉ាងច្រើន។ «យី» ជាជនជាតិភាគតិចមួយ ពីក្នុងចំណោមជនជាតិភាគតិចចំនួន៥៥ ដែលទទួលស្គាល់ជាផ្លូវការ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។

លោកប្រធានាធិបតី បានយកឱកាសនៃការឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី [...]

ហ៊ុន សែន ជូនពរ​តែ​ចិន!

ហ៊ុន សែន ជូនពរ​តែ​ចិន!

តើជនជាតិយួន និង«បងប្អួនខ្មែរកាត់យួន» ដែលរស់នៅគគោក ក្នុងប្រទេសកម្ពុជា ឈប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្វាយខ្វល់ទៀតហើយឬ? នៅក្នុងសំណេរជូនពរឆ្នាំថ្មី ឆ្នាំប្រពៃណីចិន-យួន នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានសរសេរ ផ្ដល់ការជូនពរទៅតែ «បងប្អូនខ្មែរកាត់ចិន» និង«ជនរួមជាតិ» របស់លោកណា ដែល​ចូលរួម​អបអរ​ពិធី​បុណ្យ​នេះ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សរសេរថា៖ «នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរ ដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិ ដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាង លុយកាក់ហូរចូល គ្រប់ៗក្រុមគ្រួសារកុំបីខាន»។

ពិធីបុណ្យចូលឆ្នាំចិន-យួន នឹងមកដល់ ក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ហើយត្រូវបានបណ្ដាជនចិន-យួន នៅជុំវិញពិភពលោក ធ្វើការប្រារព្ធ ដោយការសែនព្រេន និងជួបជុំផឹកស៊ី [...]

«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

បណ្ដាជនខ្មែរខ្លះ មិនបានចាត់ទុកពិធីបុណ្យប្រពៃណីចិន-យួនមួយនេះ ជារឿងចាំបាច់ និងត្រូវតែប្រារព្ធនោះឡើយ។ ជាពិសេស បណ្ដាជនខ្មែរនោះមួយចំនួន ថែមទាំងមានដើមកំណើត ជាប់សែស្រឡាយចិន ឬមានសាច់ឈាមជាចិន យ៉ាងជាក់ច្បាស់នោះផង។ ដូចលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ​ផ្នែកខេមរភាសា និងជាអ្នកសារព័ត៌មានដ៏ល្បីនោះជាដើម ដែលអះអាងថា លោកមិនបានចូលឆ្នាំចិន-យួន នោះឡើយ បើទោះជាលោកមានជាប់សាច់ឈាមចិន ប្រមាណជា «២០%» ក៏ដោយ។

លោកបានជ្រើសរើស សំណេរបែបកំប្លែងលេង ដើម្បីនិយាយរៀបរាប់ អំពីការមិនប្រារព្ធ ពិធីបុណ្យប្រពៃណីមួយនេះ។ លោកថា៖ «បើនិយាយពីមុខខ្ញុំ ចិនល្មមៗមិនហ៊ានមកប្រកួតទេ តែ​ចូល​ឆ្នាំ​ចិន​លើក​ណា ​ក៏ "ឃាមជាក់" តែមីកញ្ចប់ នៅកន្លែងធ្វើការដែរ។ បើនិយាយពីអាំងប៉ាវវិញ មិនដែលស្គាល់សោះ! តើអាំងប៉ាវនោះ រូបរាងយ៉ាងណាទៅហ្ន៎?»។

នៅចំពោះសំនួរថា តើលោកមានជាប់សាច់ឈាមចិនដែរ [...]

លីវើភូល លត់ ព័រតូ ដល់​ផ្ទះ ៥-០

លីវើភូល លត់ ព័រតូ ដល់​ផ្ទះ ៥-០

ក្រុម លីវើភូល (Liverpool) បានលត់ក្រុមម្ចាស់ផ្ទះ ព័រតូ (Porto) យ៉ាងធ្ងន់ធ្ងរ ក្នុងពិន្ទុ ៥-០។ ក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេស បានធ្វើឲ្យក្រុមបាល់ទាត់ របស់ប្រទេសព័រទុយហ្គាលមួយនេះ សឹងតែចាកចេញទាំងស្រុង ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ដោយមិនចាំបាច់ ទៅប្រកួតជាលើកទីពីរ នៅក្នុងផ្ទះរបស់ក្រុម លីវើភូល វិញផងទេ។

គ្រាប់បាល់ទាំងប្រាំគ្រាប់ មានបីគ្រាប់រកបាន ដោយកីឡាករ «Mané» មួយគ្រាប់របស់កីឡាករ «Salah» និងមួយគ្រាប់ទៀត រកបានដោយកីឡាករ «Firmino»។

បើក្រុម ព័រតូ ចង់ឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ ជាបន្តទៀត ក្រុមនេះត្រូវរកគ្រាប់បាល់ ៥ទៅ៦គ្រាប់ ឲ្យបានឈ្នះក្រុម លីវើភូល ក្នុងការប្រកួត«ត្រឡប់» នៅឯកីឡាដ្ឋានរបស់ក្រុម លីវើភូល នាបីសប្ដាហ៍ខាងមុខ៕

» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតរវាងក្រុម ព័រតូ និងក្រុម លីវើភូល៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...