All Articles of MONOROOM.info

សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

ក្រុមសកម្មជន អ្នកតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន បានហៅការបាញ់ប្រហារ នៅយប់ថ្ងៃសៅរ៍ទី២២ ខែមីនាថា ជាការគម្រាមកំហែងបំភិតបំភ័យ ឬអាចជាករណីប៉ុនប៉ងធ្វើឃាត។ ការបាញ់ប្រហារ ដែលកើតឡើងនៅ​ចំណុច​ជិត​ស្ពានជ្រោយចង្វារ ដោយសារជនមិនស្គាល់អត្តសញ្ញាណមួយរូប បានដកកាំភ្លើងខ្លីបាញ់ប្រហើរមួយគ្រាប់ ធ្វើឲ្យ​បែកកញ្ចក់រថយន្ដក្រុង ដែលក្រុមសកម្មជនទាំងនោះ ជិះត្រឡប់ពីខេត្តសៀមរាបមកវិញ។


ស្នាមធ្លុះកញ្ចក់រថយន្ដ ដោយគ្រាប់កាំភ្លើងរបស់ជនមិនស្គាល់អត្តសញ្ញាណ។ (រូបថត MONOROOM.info/ Channita)

អំពើបាញ់បោះ - ព្រះតេជគុណ លួន សូវាត ដែលគង់ក្នុងរថយន្ដក្រុងដែរនោះ បានហៅការបាញ់ប្រហារនេះ ថា​ជាការបំភិតបំភ័យ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ [...]

វិបត្តិ​នៅ​អ៊ុយក្រែន៖ សង្គ្រាម​លោក​លើក​ទី​៣ ហៀប​នឹង​ផ្ទុះ​ឡើង !

វិបត្តិ​នៅ​អ៊ុយក្រែន៖ សង្គ្រាម​លោក​លើក​ទី​៣ ហៀប​នឹង​ផ្ទុះ​ឡើង !

វិបត្តិអ៊ុយក្រែន - លោក អ៊ីហ្គ័រ ស្មេកូ (Igor Smeshko) ធ្លាប់ជាមេបញ្ជាការនៃក្រុមចារកម្ម កាហ្សេប៊េ (KGB) និងជា​នាយក​ការិយាល័យស៊ើបការណ៍សម្ងាត់ របស់រដ្ឋអ៊ុយក្រែន (SBU) ក្នុងអំឡុងពេលដែលរដ្ឋនេះ បានស្ថិតនៅ​ជា​ទឹកដី​មួយផ្នែក របស់សហភាពសូវៀត។ នៅក្នុងតួនាទីនេះ លោក អ៊ីហ្គ័រ ស្គាល់សឹងតែទាំងអស់ ពីអាថ៌កំបាំងយោធា​របស់​ប្រទេសទាំងសងខាង។ នៅក្នុងកិច្ចសម្ភាសដោយផ្ទាល់មួយ បុរសចូលនិវត្តន៍រូបនេះ បានបញ្ចេញកំហឹង​របស់​លោក ប្រឆាំងនឹងប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ដោយបានចោទមេដឹកនាំរ៉ូស្សី​មាឌ​តូចតែខ្លាំងរូបនេះ ថា«បានបញ្ឆេះភ្លើង នៅទ្វីបអ៊ឺរ៉ុប ឲ្យ​ចូលក្នុងសង្គ្រាមលោកលើកទី៣»។

ហួសពីខឹងលោក វ្លាឌីមៀ ពូទីន អតីតមន្ត្រីចារកម្មលោក អ៊ីហ្គ័រ ស្មេកូ ក៏បានសម្ដែងការខឹងសម្បារដ៏ខ្លាំងដូចគ្នាដែរ [...]

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

បន្ទាប់ពីប្រព័ន្ធរណបរបស់ប្រទេសអូស្ត្រាលី ឆ្លុះរកឃើញវត្ថុចំនួនពីរ កាលពីពាក់ណ្ដាលសប្ដាហ៍កន្លងមកនោះ នៅ រសៀលថ្ងៃសៅរ៍នេះ ប្រទេសចិនបានចូលខ្លួនមកប្រកាសម្ដងវិញថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន ក៏បានថត​ឆ្លុះ​រក​ឃើញវត្ថុផ្សេងទៀត ដែលអណ្ដែតនៅលើផ្ទៃសមុទ្រ ហើយអាចឲ្យគេសន្និដ្ឋានថា វាជាបំណែកនៃយន្ដហោះប៊ូអីង ​របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនកាលពីពីរសប្ដាហ៍មុន។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - ប្រទេសចិនបានផ្សាយនៅថ្ងៃសៅរ៍ទី២២ ខែមីនានេះថា [...]

ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ប្រធានក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ីន និងជាតារាចម្រៀង នាយ ពែកមី បានថ្លែងបដិសេធ តាមរយៈ​ទស្សនាដ្ដី​មនោរម្យ.អាំងហ្វួ​ ចំពោះការលើកឡើង របស់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិកា លោក ឯម ចាន់មករា ថា ជាការភ័ន្តច្រលំ ព្រោះក្រុមសម្តែងរបស់លោក មិនមានបំណងណាមួយ ប្រមាថមើលងាយជន​ពិការ​ឡើយ។


លោក ពែកមី នៅក្នុងចម្រៀងមួយរបស់ផលិតកម្មថោន។ (រូបផ្ដិតពីវីដេអូថោន)

កំប្លែង - «សូមជម្រាបបងប្អូន កុំអោយយល់ច្រលំ ខ្ញុំបាទគ្មានបំណងអ្វីនឹងមើលងាយ ឬសើចចំអកទៅលើបងប្អូន​ជនពិការទេ គឺកន្លងមក យើងខ្ញុំតែងលើករឿងមកសម្តែងលេង លើកទឹកចិត្តអោយជនពិការ [...]

យល់ដឹង​ពី​ «សមត្ថកិច្ច»​ របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ

យល់ដឹង​ពី​ «សមត្ថកិច្ច»​ របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ

រដ្ឋធម្មនុញនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូល​មួយ​ឯករាជ្យ ​និង​អព្យាក្រឹត។ ស្ថាប័ននេះ ត្រូវបានបង្កើតនៅប្រាំឆ្នាំក្រោយមក ដោយព្រះរាជក្រមលេខ ជស,រកម ០៤៩៨,០៦ ចុះ​ថ្ងៃទី៨ ខែ​មេសា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ។

ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ជំពូកទី ១២ មានមាត្រា ១៣៦ ថ្មី បានចែងថា ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែល​រដ្ឋសភា​បានអនុម័ត និងព្រឹទ្ធសភា​បានពិនិត្យចប់សព្វគ្រប់។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណី​វិវាទកម្ម ទាក់ទង​នឹងការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ នៅក្នុងន័យនេះ យើង​អាចសង្ខេបបានថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...