បក្សសង្គ្រោះជាតិថ្កោលទោសអាជ្ញាធរថៃ រឿងបណ្ដេញពលករខ្មែរ
ខុសពីនយោបាយស្រទន់ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត បានថ្កោលទោសធ្ងន់ធ្ងរ ទៅលើរបបយោធាថ្មីថៃ។ ជាប្រតិកម្មរបស់គណបក្សប្រឆាំង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ បន្ទាប់ពីគណបក្សនេះ ធ្លាប់បានផ្ញើទៅរបបយោធាថៃរួចហើយ នូវលិខិតផ្លូវការ សុំការយោគយល់ដល់ពលករខុសច្បាប់ខ្មែរ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
សិទ្ធិពលករ - សេចក្តីថ្លែងការណ៍ ថ្កោលទោស ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ របស់គណបក្សសង្រ្គោះជាតិ បានសរសេរជាអាថ៌ថា៖ «ថ្កោលទោសដាច់អង្ហការចំពោះអាជ្ញាធរសៀម ដែលបង្ខំពលករខ្មែរ មានទាំងកុមារា-កុមារី ដាក់ឡានទ្រុង [...]


