«កីឡាករទាំងអស់ចូលចិត្ត ហ្សីដាន់ ជាង ប៊ែនីតេស»
«ហ្សីដាន់ (Zidane) បានដាក់ល្បឿន បន្ថែមឲ្យក្រុម។ ជាការពិតហើយ ដែលពួកយើង (កីឡាករ) មានទំនោរជាមួយគ្រូបង្វឹកមួយចំនួន ច្រើនជាងគ្រូបង្វឹកផ្សេងទៀត។ ចំពោះខ្ញុំ ៗបានធ្វើការងាររបស់ខ្ញុំរួចរាល់ ជាមួយនឹងគ្រូបង្វឹកមុនហើយ។ នៅជាមួយគាត់ (គ្រូបង្វឹកមុន) ខ្ញុំបានលេងយ៉ាងម៉ត់ចត់ និងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបាន ដើម្បីក្រុមទាំងមូល តែគាត់មិនមើលឃើញ បាល់ទាត់ ដូចការមើលឃើញ របស់ហ្សីហ្សូ (ឈ្មោះក្រៅ របស់ ហ្សីដាន់) នោះទេ។ សូមកុំសួរខ្ញុំថា ហេតុអ្វី។ គ្រាន់តែដឹងថា កីឡាករសឹងតែទាំងអស់ ចូលចិត្ត ហ្សីដាន់។»
ខាងលើនេះ ជាសំដីរបស់កីឡាករល្បីឈ្មោះ ជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ឆ្លើយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានប្រកួតឈ្នះ ដោយពិន្ទុច្រើនគ្រាប់ ទល់នឹងក្រុមបាល់ទាត់ផ្សេងៗ នៅក្នុងប្រទេសអេស្ប៉ាញរួច។
កីឡាករម្ចាស់«បាល់មាស» បីជំនាន់ រ៉ូណាល់ដូ បាននិយាយទៀតថា៖ [...]