កីឡា៖ ផលប្រយោជន៍ និងគុណតម្លៃ ទាំង២៥យ៉ាង សម្រាប់យុវជន
កីឡា គឺជាធាតុដ៏ឧត្តម ដែលមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើវប្បធម៌ពិភពលោក ។ អ្នកជំនាញទាំងឡាយ ដែលទទួល ខុសត្រូវខាងការអប់រំ បានចាប់ផ្តើមបញ្ចូលកីឡា ទៅក្នុងកម្មវិធីសិក្សា តាំងពីកម្រិតនៃការចូលរៀនថ្នាក់ដំបូង រហូតទៅ ដល់ថ្នាក់មហាវិទ្យាល័យ និងសូម្បីតែអ្នកដែលបានឈប់រៀនក្តី គឺពួកគេនៅតែចូលចិត្តលេងកីឡាដែរ ។
កីឡាការិនី ផ្នែកបាល់ទាត់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបថត៖ dianeandthib.blogspot.fr
ហេតុដូច្នេះ កីឡាបានក្លាយទៅជាចំណែកមួយ នៃសង្គមជាងកិច្ចការផ្សេងៗទៀត ជាងពេលណាៗទាំងអស់ នៅក្នុង ប្រវត្តិសាស្ត្រមនុស្សជាតិ ។ ការចូលរួមក្នុងការងារកីឡា ជួយបើកផ្លូវឲ្យយុវជនទាំងឡាយ សិក្សាពីមេរៀនជាច្រើន នៅក្នុង ជីវិតរបស់ពួកគេ ។ តម្លៃជាបុគ្គល និង ក្រុម [...]