អ៊ឺរ៉ូ២០១២៖ ហ្វ្រង់ស៊័រ ហូឡង់ និង អង់ជឺឡា មែរគែល គំរាមមិនទៅ អ៊ុយក្រែន
តែដើម្បីអោយប្រធានាធិបតី ទៅចូលរួមក្នុង ការប្រកួតយកពានរង្វាន់នេះ ក្រុមជំរើសជាតិបារាំងត្រូវ ទាត់ឈ្នះក្នុងការទាត់ ជំរុះជុំជាមុនសិន។ ហើយដោយសារ តែក្រុមជំរើសជាតិបារាំង ស្ថិតនៅក្នុង ក្រុមទាត់ជំរុះជាមួយនឹងប្រទេសអ៊ុយក្រែន ដូច្នេះបារាំងត្រូវជួបទាត់ជាមួយអ៊ុយក្រែន ចំនួនបីប្រកួត។ ឆ្លើយតបនឹងសំនួររបស់អ្នកកាសែត នៅពេលចេញពី កិច្ចប្រជុំ កំពូលរបស់សហគមន៍អ៊ឺរ៉ុប លោកប្រធានាធិបតី ជាប់ឆ្នោតថ្មី បាននិយាយថា «អ្វិដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ជាបញ្ហាមួយ»។
«បញ្ហា» គឺចង់និយាយសំដៅទៅលើស្ថានភាពរបស់ លោកស្រី អ៊ីអ៊ូលីយ៉ា ទីម៉ូឆិនកូ ដែលត្រូវបានកាត់ទោសអោយជាប់ ពន្ធធនាគារ ចំនួន ៧ឆ្នាំ ក្រោមបទ ថា គាត់បានបំពានលើអំណាច ក្នុងពេលដែលលោកស្រីស្ថិតនៅក្នុងតំណែង។ សហគមន៍អ៊ឺរ៉ុប បានបង្ហាញពីការជំទាស់របស់ខ្លួន ដែលអាជ្ញាធររបស់ប្រទេសអ៊ុយក្រែន បានធ្វើចំណាត់ការទៅលើ លោកស្រី អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ [...]