Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អនុប្រធាន CNRP ចំអក​ឲ្យ​រឿង​«ចុះចូល»

អនុប្រធាន CNRP ចំអក​ឲ្យ​រឿង​«ចុះចូល»

បន្ទាប់ពីបោះឆ្នោត គឺដល់ពេលវេលា ដែលត្រូវដកស្រង់បទពិសោធន៍ម្ដង! ដកស្រង់ហេតុការណ៍ ដែល​កើត​ឡើង​កាល​ពី​មុន​ពេល និងក្នុងពេលបោះឆ្នោត ថាតើវាបានផ្ដល់គុណវិបត្តិ ឬគុណសម្បត្តិ និងភាពខាត ឬ​ចំណេញ​អ្វីខ្លះ ជាពិសេសអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ សម្រាប់លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានលើកយក«រឿងចុះចូល» មកនិយាយនៅថ្ងៃនេះ ដោយទំនងជាចង់ចំអក ទៅដល់ចលនា ដែល​​ស្ថិត​នៅពីខាងក្រោយវាំងនន។

លោក ឆៃអ៊ាង បានលើកឡើងថា៖ «និយាយពីរឿងចុះចូល ចេះតែចង់សើច ព្រោះនៅឃុំណា​មានពិធី​ទទួល​អ្នក​ចុះ​ចូល គឺជំរុំទេវតានៅឃុំនោះ បាត់សម្លេងឆ្នោត ហើយជំរុំព្រះអាទិត្យកើនសម្លេងឆ្នោត»។

អនុប្រធានគណបក្សប្រឆាំង ទំនងជាចង់សំដៅ ជំរុំទេវតា ថាជាគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតា​បាច​ផ្កាជាតំណាង ហើយជំរុំព្រះអាទិត្យ ថាជាគណបក្ស​សង្គ្រោះជាតិ​របស់​លោក ដែលមាន​រូបព្រះអាទិត្យ​បញ្ចេញ​រស្មី​​ជា​តំណាង។ [...]

ខៀវ កាញារីទ្ធ៖ ៧០%​ជា​យុវជន មិន​ខ្លាច​សង្គ្រាម​ទេ!

ខៀវ កាញារីទ្ធ៖ ៧០%​ជា​យុវជន មិន​ខ្លាច​សង្គ្រាម​ទេ!

របូតអស់ ជិត៥០០កៅអីឃុំសង្កាត់... ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៤នេះ គណបក្ស​ប្រជាជនកម្ពុជា ដែលកាន់អំណាចនៅកម្ពុជា តាំងពីច្រើន​ទសវត្សន៍​មកនោះ ហាក់មើល​ឃើញ​ពី​ផ្លូវ​ដើរ​ថ្មី ដើម្បី​ឲ្យ​គណបក្ស​អាច​បន្ត​កាន់អំណាច តទៅមុខ​ទៀត! នៅ​ថ្ងៃ​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និង​ជា​សមាជិក​ជាន់​ខ្ពស់មួយរូប របស់គណបក្សប្រជាជន​កម្ពុជា បាន​​ស្រង់​​យក​​ទស្សនៈ​មួយ របស់​ប្រិយមិត្ត​របស់​លោក ឈ្មោះ «គីម ហ៊ាង» មកសរសេរនៅលើ​ជញ្ជាំង​ហ្វេសប៊ុក​របស់​លោក ទាក់ទងនឹងគោល​នយោបាយ​ ដ៏​សំខាន់​មួយ ដែល​គណបក្ស​គប្បី​ប្រកាន់​យក ជាជាង​«ការ​គម្រាម​ពី​សង្គ្រាម»។

ដំណកស្រង់នោះ មានសេចក្ដីទាំងស្រុងថា៖ «ប្រជាជនយើងមានប្រហែល៧០% កើតក្រោយ ០៧ មករា ១៩៧៩ ហើយអ្វីដែលពួកគាត់ចង់បាន គឺការយកចិត្តទុករបស់ CPP ទៅលើអនាគត និងយុវជន ហើយ​យុវជន​មិន​ខ្លាច​សង្រ្គាមទេ បើកាន់តែគំរាម យុវជនកាន់ផ្គើន តែបើ CPP [...]

សម រង្ស៊ី និយាយ​ពី​លទ្ធផល​«ល្អ​ជា​ទី​បំផុត» នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

សម រង្ស៊ី និយាយ​ពី​លទ្ធផល​«ល្អ​ជា​ទី​បំផុត» នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

បន្ទាប់ពីលទ្ធផលបថម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ ត្រូវ​បាន​ចេញ​ឲ្យ​ដឹង អំពីតួលេខប្រហាក់ប្រហែលគ្នា រវាង​គណបក្ស​កាន់អំណាច និងគណបក្សប្រឆាំងនោះ នៅ​យប់​ថ្ងៃ​ពុធ​នេះ (ត្រូវ​​ជា​​ព្រឹក​ព្រហាម ថ្ងៃព្រហស្បត្តិ៍ នៅកម្ពុជា) លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​​មក​អបអរសាទរ ពី​ជំហានថ្មីនេះ ដោយចាត់ទុកថា ជាលទ្ធផលដ៏«ល្អជាទីបំផុត» សម្រាប់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅកម្ពុជា។

ថ្លែងនៅក្នុងវីដេអូមួយ ពីរដ្ឋធានីប៉ារីស មេដឹកនាំប្រឆាំងរូបនេះ បានលើកពីតួលេខជាក់ស្ដែង និងសំខាន់ៗ​មួយ​ចំនួន ដែល​អាច​ឲ្យ​លោក​ធ្វើសេចក្ដីសន្និដ្ឋាន ថាជាជោគជ័យក្នុងដំណាក់កាលដំបូង ដើម្បីឈានទៅ​ដណ្ដើម​កៅអី​ក្នុង​​ព្រឹទ្ធសភា ក្រុម​ប្រឹក្សា​ខេត្តក្រុង ឬរាជធានី នា​ពេលខាងមុខ មុននឹងឈានទៅដល់ដំណាក់កាល នៃការ​​បោះ​ឆ្នោត​​​ជ្រើសតាំង​តំណាង​រាស្ត្រ (បោះឆ្នោតថ្នាក់ជាតិ) [...]

ពាក្យ​«វ៉ៃ​បែក​ធ្មេញ» ល្បីដល់​អ៊ឺរ៉ុប

ពាក្យ​«វ៉ៃ​បែក​ធ្មេញ» ល្បីដល់​អ៊ឺរ៉ុប

ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅក្នុងប្រទេសកម្ពុជា បានទាក់ទាញ​ចំណាប់​​អារម្មណ៍​ខ្លះៗ​ដែរ ទៅដល់សារព័ត៌មានមួយចំនួន នៅទ្វីបអ៊ឺរ៉ុបខាងលិច។ ចាប់អារម្មណ៍ ដោយហេតុពីសន្ទុះ​ងើប​ឡើង របស់​​គណបក្ស​​សង្គ្រោះ​ជាតិ ដែលដណ្ដើមបានជិត៥០០ឃុំសង្កាត់ ចេញពីកំណ្ដាប់ដៃ​របស់គណបក្ស​ប្រជាជនកម្ពុជា បើ​ធៀប​ទៅនឹង​អាណត្តិ​ទី៣ ដែលគណបក្សប្រឆាំង រកបានតែ៤០ឃុំសង្កាត់ប៉ុណ្ណោះ។

ប៉ុន្តែសារព័ត៌មាន «Ouest-France» របស់បារាំង បានលើកមកពន្យល់ បែបផ្សេងទៅវិញ ថាយុវជនជំនាន់​ក្រោយ គឺ​ជា​អ្នក​កំណត់នូវជោគវាសនា របស់ពួកគេទៅអនាគត។ ក្រៅពីបានពន្យល់ នូវវិធីសាស្ត្រ ក្នុងការទាក់​ទាញ​យុវវ័យ ពី​សំណាក់​គណបក្សធំទាំងពីរ [...]

យន្តហោះ​បាត់​ខ្លួន​នៅ​ភូមា ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​សមុទ្រ

យន្តហោះ​បាត់​ខ្លួន​នៅ​ភូមា ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​សមុទ្រ

យន្ដហោះយោធាភូមា​មួយគ្រឿង ដែលដឹកក្រុមគ្រួសាររបស់ទាហាន ចំនួនជាង១០០នាក់ បានបាត់ខ្លួនសូន្យឈឹង ពីកញ្ចក់ត្រួតពិនិត្យផ្លូវអាកាស ហើយគេទើបនឹងរកឃើញបំណែកជាច្រើន របស់យន្ដហោះនេះ នៅក្នុងសមុទ្រ ក្បែរក្រុង «Dawei» ភាគអាគ្នេយ៍នៃប្រទេស។

លោក «Naing Lin Zaw» អ្នកទទួលខុសត្រូវមួយរូប នៃកងទ័ពអាកាសភូមា បានថ្លែងឲ្យដឹងថា៖ «ពេលនេះ យើងបានរកឃើញនៅក្នុងសមុទ្រ នូវបំណែកជាច្រើន របស់យន្ដហោះ ស្ថិតនៅចំងាយ២១៨គីឡូម៉ែត្រ ពីទីក្រុង "Dawei"»។

អគ្គមេបញ្ជាការកងទ័ព លោក «Min Aung Hlaing» បានសរសេរ នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ការទាក់ទងជាមួយយន្ដហោះ បានបាត់​ដ៏ទាន់​ហន់ នៅវេលាម៉ោង ១៣និង៣៥នាទី (ម៉ោងក្នុងស្រុក)»។ លោកបានបញ្ជាក់នៅវេលាយប់នេះថា នៅក្នុងយន្ដហោះមានទាហាន និងសមាជិកគ្រួសារ របស់​ពួកគេ ចំនួន១០៦នាក់ រួមនឹងអ្នកបម្រើការលើយន្ដហោះ ១៤នាក់ផង។

ប៉ុន្តែការអះអាងរបស់លោកមេទ័ព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...