Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ឥណ្ឌា៖ ការ​បំផ្ទុះ​ដ៏​ខ្លាំង​ចំនួន​បួន វាយ​ប្រហារ​វត្ត​អារាម​ពុទ្ធ​សាសនា (រូបថត)

ឥណ្ឌា៖ ការ​បំផ្ទុះ​ដ៏​ខ្លាំង​ចំនួន​បួន វាយ​ប្រហារ​វត្ត​អារាម​ពុទ្ធ​សាសនា (រូបថត)

ការដាក់បំផ្ទុះដ៏ខ្លាំងមួយ បានវាយបំផ្លាញវត្តពុទ្ធសាសនាចំនួន៣ ក្នុងតំបន់ផ្នែកខាងកើតនៃប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ​ទី៧ខែកក្កដានេះ ធ្វើឲ្យព្រះសង្ឃពីរអង្គរងរបួស។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការខឹងក្រេវក្រោកយ៉ាងខ្លាំង ពីសំណាក់​នាយករដ្ឋមន្ត្រីឥណ្ឌា។


បំណែកបែកបាក់ នៅពីមុខព្រះវិហារ នៅក្រោយការបំផ្ទុះនោះ។ (រូបថត Reuters)

អាជ្ញាធរនគរបាល បានថ្លែងឲ្យដឹងថា ចំរឹងដែកនៃព្រះវិហារ មហាពុទ្ធិ (Mahabodhi) ដែលជាព្រះវិហារមួយ​ក្នុងចំណោម​ព្រះវិហារពីរ ត្រូវបានទទួលការវាយប្រហារ នៅខេត្តប៊ូហ្គាយ៉ា (Bodhgaya) ក្នុងរដ្ឋប៊ីហារ ធ្វើឲ្យមានការខូតខាតជាដំណំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បានអះអាងថាការវាយប្រហារទាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់​ដោយក្រុមណាមួយ​នៅឡើយ [...]

សម្ដេច​ដាឡៃឡាម៉ា ប្រារព្ធ​បុណ្យ​ខួប​កំណើត​៧៨​ឆ្នាំ​នៅ​ឥណ្ឌា​

សម្ដេច​ដាឡៃឡាម៉ា ប្រារព្ធ​បុណ្យ​ខួប​កំណើត​៧៨​ឆ្នាំ​នៅ​ឥណ្ឌា​

ជនជាតិទីបេរាប់ពាន់បានជួបជុំគ្នា នៅក្នុងទីអារាមព្រះពុទ្ធសាសនាមួយ ផ្នែកខាងត្បូងនៃប្រទេសឥណ្ឌា ដើម្បីប្រារព្ធខួប​កំណើតទី៧៨ឆ្នាំ របស់សម្ដេចដាឡៃឡាម៉ា (dalaï-lama) ជាមួយនឹងចម្រៀង ការរាំកំសាន្ដ និងការសូត្រធម៌ កាលពីថ្ងៃ​ទី០៦​ខែកក្កដាឆ្នាំ២០១៣។


សម្ដេចដាឡៃឡាម៉ា ក្នុងពេលប្រារព្ធបុណ្យខួបកំណើតរបស់សម្ដេច។ (រូបថត dalailama.com)

ថ្លែងនៅក្នុងការជួបជុំគ្នានោះ មេដឹកនាំសាសនារបស់ទីបេរូបនេះ បានធ្វើការអំពាវនាវ ដើម្បីផ្សព្វផ្សាយនូវសេចក្ដីស្រឡាញ់ និងមេត្តាធម៌ ក្នុងគោលបំណងលើកស្ទួយសន្តិភាពក្នុងពិភពលោក។

នៅពេលដែលសម្ដេចបានងាកបែរទៅនិយាយជាមួយអ្នកផ្សព្វផ្សាយសាសនាឥស្លាមម្នាក់នៅក្នុងពិធីនោះ សម្ដេចបាន​និយាយថា ពាក្យថា «ជីហាដ (djihad)» មិនមានន័យថាប្រឆាំង ឬសម្លាប់អ្នកដទៃនោះទេ [...]

កាណាដា៖ អគ្គិភ័យ​ឆាប​ឆេះ​សន្ធោ​សន្ធៅ បន្ទាប់​ពី​ទូរ​រថភ្លើង​ដឹក​ប្រេង​ផ្ទុះ (VDO)

កាណាដា៖ អគ្គិភ័យ​ឆាប​ឆេះ​សន្ធោ​សន្ធៅ បន្ទាប់​ពី​ទូរ​រថភ្លើង​ដឹក​ប្រេង​ផ្ទុះ (VDO)

រថភ្លើងមួយដែលដឹកប្រេង បានងាកចេញពីផ្លូវដែករបស់ខ្លួន នៅក្នុងទីប្រជុំជនដ៏តូចមួយ ជាប់នឹងទីក្រុងកេប៊ិច (Québec) ប្រទេស​កាណាដា បង្កឲ្យមានអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។


ភ្នក់ភ្លើងដ៏សន្ធោសន្ធៅ នៅពេលការផ្ទុះបានចាប់ផ្ដើមវាតអំណាចរបស់ខ្លួន។

យ៉ាងហោចណាស់ទូររថភ្លើងចំនួន៤ ដែលដឹកស៊ីទែនប្រេងឆៅ បានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ នៅចំកណ្ដាលទីប្រជុំជនតូច​មួយនៃទីក្រុងកេប៊ិច បន្ទាប់ពីរថភ្លើងនេះបានងាកចេញពីផ្លូវដែក ហើយបាននាំយកទៅជាមួយ នូវអាគារប្រមាណ​ជាជាង​៣០ខ្នងធ្វើជាចំណីព្រះអគ្គិ និងបង្កឲ្យមានភាពខ្វាយខ្វល់យ៉ាងខ្លាំងសម្បើម សម្រាប់បណ្ដាជនដែលនឹងអាច​ទទួលផល​ប៉ះពាល់ពីអគ្គិភ័យនេះ។

មន្ត្រីជាន់ខ្ពស់នៃទីក្រុងកេប៊ិចទទួលបន្ទុកខាងសុខភាព បានថ្លែងឲ្យដឹងថា «គេនៅមិនទាន់ដឹងអ្វីទាំងអស់ [...]

អាមេរិក៖ យន្ដហោះ​អាស៊ី​មួយ​គ្រឿង​ឆេះ បន្ទាប់​ពី​ខកខាន​ការ​ចុះ​ចត (VDO)

អាមេរិក៖ យន្ដហោះ​អាស៊ី​មួយ​គ្រឿង​ឆេះ បន្ទាប់​ពី​ខកខាន​ការ​ចុះ​ចត (VDO)

យន្ដហោះប៊ូអ៊ីញ ៧៧៧ (Boeing 777) នៃក្រុមហ៊ុនអាកាសចរណ៍ អាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) របស់កូរ៉េ​ខាងត្បូង បានឆាបឆេះជាអណ្ដាតភ្លើង នៅប្រលានយន្ដហោះអន្តរជាតិ នៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ បន្ទាប់ពី​យន្ដហោះ​នេះ បានខក​ខានក្នុងចុះចតកាលពីថ្ងៃសៅរ៍ទី០៦ខែកក្កដា វេលាម៉ោង១១និង៣០នាទី(ម៉ោងក្នុងស្រុក) ដែលបានធ្វើឲ្យមួយផ្នែក​នៃតួរបស់យន្ដហោះ ត្រូវបានភ្លើងឆេះទៅជាធ្យូង។


ផ្សែងត្របាញ់ឡើងលើ ព្រោះយន្ដហោះរបស់អាស៊ីយ៉ាណា អ៊ែរឡាញ ចុះចតមិនស្រួលបណ្ដាលឲ្យឆេះ។

តាមព័ត៌មានដំបូង ដែលផ្ដល់ដោយអាជ្ញាធរអាកាសចរណ៍អាមេរិក (FAA) មានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែល​រងគ្រោះ​នឹងភ្លើងឆេះរលាក ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត តាមឧទ្ធម្ភាគចក្រ។ [...]

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ការ​ជួប​ប្រយុទ្ធ​គ្នា​ធ្វើ​ឲ្យ​ស្លាប់​៣០​នាក់

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ការ​ជួប​ប្រយុទ្ធ​គ្នា​ធ្វើ​ឲ្យ​ស្លាប់​៣០​នាក់

ក្រុមនិយមឥស្លាម បានងើបឡើងតបតរវិញនៅថ្ងៃសុក្រទី៥ខែកក្កដានេះ ប្រឆាំងនឹងរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតី​ជាប់ឆ្នោត លោកមហាមេដ ម៉ូស្សី (Mohamed Morsi) ខណៈមនុស្សរាប់ពាន់នាក់ ដែលមានសមានចិត្តនឹង​ប្រធានាធិបតី​ម៉ូស្សី នៅកំពុងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងកែរ ដើម្បីសុំឲ្យប្រធានាធិបតីរូបនេះត្រឡប់មកកាន់អំណាចវិញ។


អំពើហឹង្សាបានផ្ទុះឡើងខ្លាំង នៅពេលមានការប្រឈមរវាងពួកអ្នកស្រប និងអ្នកប្រឆាំង។ (រូបថត EPA)

ក្រុមអ្នកស្និតនឹងលោកម៉ូស្សី បានវាយបកលើក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីម៉ូស្សី ដែលស្ថិតនៅលើទីលានតារៀរ (Tahrir) តាំងពីច្រើនថ្ងៃមកហើយ។ ការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ បានកើតឡើងនៅយប់ថ្ងៃសុក្រនេះ និងបាន​ជម្រុញ​ឲ្យកងទ័ពបញ្ជូនរថក្រោះ និងរថយន្ដពាសដែកជាច្រើន ទៅកាន់ទីប្រឈមគ្នានោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...