កែម ឡី៖ បើបក្សសង្គ្រោះជាតិចូលប្រជុំសភា ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង
អ្នកតាមដានស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺពលរដ្ឋដែលជាអ្នកបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិតែម្តង កំពុងតែមានមន្ទិលសង្ស័យ ចំពោះមេដឹកនាំរបស់គណបក្សខ្លួនថា តើនៅថ្ងៃ២៣ ខែកញ្ញាខាងមុន តំណាងរាស្រ្តរបស់បក្សប្រឆាំង នឹងយល់ព្រមចូលប្រជុំសភាដំបូង ជាមួយនឹងគណបក្សប្រជាជនដែរឬយ៉ាងណា? អ្នកគាំទ្រគណបក្សប្រឆាំងជាច្រើន បានបង្ហាញនូវជំហររបស់ពួកគេថា បើបក្សសង្រ្គោះជាតិចូលរួមប្រជុំមែននោះ ពួកគេនឹងលែងគាំទ្រគណបក្សនេះតទៅទៀត។ ជាមួយគ្នា លោក កែម ឡី បានអះអាងថា បើបក្សសង្គ្រោះជាតិចូលប្រជុំសភា តាមការកំណត់របស់ព្រះមហាក្សត្រមែននោះ ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង។
លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ [...]