Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

រដ្ឋាភិបាល​អនុម័ត​សេចក្តី​«ព្រាង»​គោល​នយោបាយ​ជាតិ ស្តី​ពី​លំនៅឋាន

រដ្ឋាភិបាល​អនុម័ត​សេចក្តី​«ព្រាង»​គោល​នយោបាយ​ជាតិ ស្តី​ពី​លំនៅឋាន

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន ដើម្បីជួយដល់​ពលរដ្ឋងាយរងគ្រោះ និងក្រីក្រ ខណៈដែលគេប៉ានប្រមាណថា កម្ពុជាអាចត្រូវការលំនៅដ្ឋាន​ថ្មី១.១លាន​បន្ថែម​ទៀត​នៅក្នុងឆ្នាំ ២០៣០ ដោយមិនរាប់បញ្ចូលលំនៅដ្ឋានបច្ចុប្បន្ន។


តំបន់ប៊ុលឌីង«ស» នៅនឹងច្រមុះរបស់រាជធានីភ្នំពេញ។ (រូបភាពឯកសារ)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៤
------------------

លំនៅដ្ឋាន - សេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ របស់គណៈ​រដ្ឋមន្ត្រី [...]

ចាប់​បាន​ភ្លុក​ដំរី​៣​តោន ក្នុង​កុងទឺន័រ​ដាក់​សណ្ដែក នា​ផែ​ក្រុង​ព្រះ​សីហនុ

ចាប់​បាន​ភ្លុក​ដំរី​៣​តោន ក្នុង​កុងទឺន័រ​ដាក់​សណ្ដែក នា​ផែ​ក្រុង​ព្រះ​សីហនុ

ភ្លុកដំរីទម្ងន់ប្រមាណជាជាង៣តោន ដែលដាក់លាក់ក្នុងកុងទឺន័រផ្ទុកសណ្ដែក ត្រូវបានចាប់ឃាត់ទុក ដោយ​អាជ្ញាធរ​គយកម្ពុជា នាកំពង់ផែក្រុងព្រះសីហនុ។ ជាបរិមាណ ដ៏ធំសម្បើមួយ ដែលប្រទេសកម្ពុជាទើបនឹង​ជួប​ប្រទះ​ជាលើក​ដំបូង។


ភ្លុកដំរី ដែលអាជ្ញាធរប្រទេសឆាត ក្នុងទ្វីបអាហ្វ្រិកចាប់បាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត AFP)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
----------------------

រត់ភ្លុកដំរី - លោក ប៊ុន ជីវ ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ និង​គ្រប់គ្រង​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​ នៃ​សាខា​គយ​កំពង់ផែ​អន្តរជាតិ [...]

រ៉ុង ឈុន ជឿ​ពី​ទណ្ឌកម្ម​ប្រទេស​ម្ចាស់​ជំនួយ​ប្រឆាំង​រដ្ឋាភិបាលហ៊ុន សែន

រ៉ុង ឈុន ជឿ​ពី​ទណ្ឌកម្ម​ប្រទេស​ម្ចាស់​ជំនួយ​ប្រឆាំង​រដ្ឋាភិបាលហ៊ុន សែន

នៅកម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការរិតត្បិតសេរីភាព និងការប្រើហិង្សាលើប្រជាពលរដ្ឋ កម្មករ ដែលទាមទារ​នូវសិទ្ធិ និងសេរីភាពតាមការសម្តែងមតិរបស់ពួកគេ។ នេះជាការថ្លែងរបស់លោក លោក រ៉ុង ឈុន ប្រធានសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ដោយបានអះអាងបន្ថែមថា កម្ពុជាកំពុងតែរអិល​ជើង ឆ្ពោះទៅរ​ករបប«យោធា»​និយម ដែលជារបបផ្តាច់ការ។


លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០១៤
-----------------------

អានពិស្ដារ
អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

ទីបំផុតទៅ តុលាការកំពូលបានសម្រេច បន្តតម្កល់សាលដីការ របស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺបន្ត​ឃុំខ្លួនលោកវន់ ពៅ និងជន២០នាក់។ តែសម្រាប់មន្រ្តីសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជាហេតុផលនយោបាយ និងបានអះអាងថាករណីលោកវន់ ពៅ និងជន២០នាក់ ពិតជាអាចសុំនៅក្រៅឃុំបាន បើ​យោងតាមផ្លូវច្បាប់។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

សិទ្ធិ - «អ្នកទាំង២១នាក់ជាចំណាត់ខ្មាំងនយោបាយ បានជាមិនអាចដោះលែងឲ្យនៅក្រៅឃុំ។ [...]

និមន្ដ​តាម​ម៉ូតូ ព្រះ​សង្ឃ​ត្រូវ​ពាក់​មួក​«សុវត្ថិភាព» ជា​កំហិត?

និមន្ដ​តាម​ម៉ូតូ ព្រះ​សង្ឃ​ត្រូវ​ពាក់​មួក​«សុវត្ថិភាព» ជា​កំហិត?

ក្នុងឆ្នាំ២០១៥ ខាងមុខនេះ នឹងមានច្បាប់ចរាចរណ៍ កំណត់ពីការពាក់មួកសុវត្ថិភាពជាកំហិត ក្នុងពេលធ្វើដំណើរ តាម​ទោចក្រយានយន្ត ទាំងអ្នកបើក និងអ្នករួមដំណើរ។ ក្នុងនោះព្រះសង្ឃ ក៏ចាំបាច់ត្រូវពាក់មួកសុវត្ថិភាព​ជា​ដាច់ខាត នៅពេលធ្វើដំណើរនិមន្តទៅណាមកណានោះ។


ព្រះតេជគុណប្រុងនិមន្តទៅណា? មិនមែនទេ ព្រោះលោកកំពុងស្រោចទឹកប្រសិទ្ធិពរ ដាក់ម៉ូតូនេះទេតើ។ (រូបភាពឯកសារ)

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៨ ឧសភា ២០១៤

វិន័យពុទ្ធសាសនា - ព្រះភិក្ខុសង្ឃ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តឹសាមគ្គីរង្សី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...