Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

ដើម្បីលួងលោម ការអាក់អន់ស្រពន់ចិត្ តរបស់អ្នកគាំទ្រ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាង​ថា ការប្រឆាំងតាមបែបអហិង្សា និងផ្លូវច្បាប់មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ដែលអាចនឹងនាំឲ្យគណបក្សង្រ្គោះជាតិ ឈានទៅដឹកនាំប្រទេស នៅពេលខាងមុខ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

នយោបាយ - ការដើរចុះតាមផ្លូវ ដើម្បីធ្វើការតវ៉ាឲ្យមានយុត្តិធម៌ និងការផ្លាស់ប្តូរនៅកម្ពុជា មិនមែនជាជម្រើស ដ៏​មានប្រសិទ្ធភាពនោះទេ។ តែប្រការសំខាន់ជាងនេះ គឺការកំណែទម្រង់ស្ថាប័នសំខាន់ៗ ពិសេសគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យមានភាពឯករាជ្យពិតប្រាកដដើម្បីបើកផ្លូវ ឲ្យប្រជាពលរដ្ឋមានលទ្ធភាព​ពេញ​លេញ [...]

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នាយកសាលាឯកជនមួយរូប ត្រូវបានមនុស្សបួននាក់ ក្នុងឯកសណ្ឋានស៊ីវិល និងយោធាបានជិះរថយន្តឯកជន ចុះ​ចាប់​ខ្លួន«មនុស្ស» តាមទីសាធារណៈ ដោយគ្រាន់តែមាន«ដីកាចូលខ្លួន»របស់តុលាការ។


វិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ វេលាម៉ោងប្រមាណជាង ៩ មានរថយន្តរ៉េវហ្វ័រ (Rav4) ពណ៌​ក្រហម ពាក់ស្លាកលេខ ​ភ្នំពេញ ពីរអ​-៣៦០៨ (2R-3608) បានទៅឈប់មុខវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិមួយ ក្នុងសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ។ បន្ទាប់មក មនុស្សបួននាក់ ក្នុងសំលៀកបំពាក់ស៊ីវិលបីនាក់ និងឯកសណ្ឋាន​យោធាម្នាក់ បានចុះពី​រថយន្ដនេះ [...]

លើក​ពេល​«ស្បថ» ខណៈ សម រង្ស៊ី ក្លាយ​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត

លើក​ពេល​«ស្បថ» ខណៈ សម រង្ស៊ី ក្លាយ​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត

លោក សម រង្ស៊ី បានក្លាយជាបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តខេត្តកំពង់ចាម ជាផ្លូវការ ក្រោមការផ្តល់សុពលភាព ដោយ​រដ្ឋសភាជាតិ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - កិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋសភា ត្រូវបានកើតឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ នៅ​វិមានរដ្ឋសភា។ លោក ហេង សំរិន ប្រធានរដ្ឋសភា បានកោះប្រជុំបន្ទាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែល​មាន​សមាសភាព​​១២ រូប ដើម្បីផ្តល់សុពលភាពជូន លោក សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្ស​សង្គ្រោះជាតិ មណ្ឌលកំពង់ចាម។

ការផ្តល់«សុពលភាព»ភ្លាមៗនេះ [...]

តាម​រដ្ឋ​ធម្មនុញ តំណាង​រាស្រ្ត​ធ្វើ​«ពហិការ» មាន​ប្រាក់​បៀវត្សរ៍...

តាម​រដ្ឋ​ធម្មនុញ តំណាង​រាស្រ្ត​ធ្វើ​«ពហិការ» មាន​ប្រាក់​បៀវត្សរ៍...

តាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្រ្តគ្រប់រូប ត្រូវទទួលប្រាក់បំណាច់។ ឯបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនបានបញ្ជាក់​ពីការបាត់បង់នូវប្រាក់បំណាច់ នៅពេលតំណាងរាស្រ្តណាម្នាក់ ធ្វើ«ពហិការ»មិនចូលរដ្ឋសភានោះដែរ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - មន្រ្តីច្បាប់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ថា ដរាបណា​តំណាង​រាស្រ្ត​គណបក្សជាប់ឆ្នោត មិនបាន«បោះបង់»អាសន្នចោល ឬជាប់នូបបទពិរុទ្ធផ្សេង ដែលត្រូវដកអភ័យឯកសិទ្ធិសភា ទើប​មិនអាចទទួលបាននូវប្រាក់បំណាច់ទាំងនោះ។

នេះជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា [...]

ទីលាន​ប្រជាធិបតេយ្យ នឹង​មាន​សេរីភាព ក្រោយ​បក្ស​ប្រឆាំង​ចូល​សភា?

ទីលាន​ប្រជាធិបតេយ្យ នឹង​មាន​សេរីភាព ក្រោយ​បក្ស​ប្រឆាំង​ចូល​សភា?

ទីលានប្រជាធិបតេយ្យ នឹងត្រូវបើកក្រោយការ«ស្បថ»ចូលសភា ឬចូលកាន់តំណែងនៃតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ នេះជាការបញ្ជាក់ របស់មន្ត្រីទទួលខុសត្រូវនៃគណបក្សប្រជាជន នៅក្រោយជំនួបប្រជុំ​នៃថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។


ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)

សិទ្ធិ សេរីភាព - «បិទ»ទីលានប្រជាធិបេយ្យ មានន័យស្មើនឹងបិទ«ច្បាប់» ដែលផ្តល់សិទ្ធិដល់ពលរដ្ឋគ្រប់រូប​ក្នុង​ការសម្តែងមតិ និងសេរីភាព។ តែទើបតែមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ ទើបមានដំណឹងលេចឮ​ជាផ្លូវការថា ទីលានប្រជាធិបតេយ្យ អាចនឹងត្រូបើកឲ្យដំណើរការជាថ្មីឡើងវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...