Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​កោះ​កុង ឈ្នះ​ក្ដី​នៅ​តុលាការ​កំពូល

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​កោះ​កុង ឈ្នះ​ក្ដី​នៅ​តុលាការ​កំពូល

ពលរដ្ឋមកពីខេត្តកោះកុងចំនួនពីរគ្រួសារ បាន​ឈ្នះ​ក្តី​ជា​ស្ថាពរ នៅ​តុលាការ​កំពូល ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ ជា​មួយ​ក្រុមហ៊ុន ហេង​ហ៊ុយ។ ការ​ប្តឹង​ផ្តល់​តវ៉ា​របស់​គ្រួសារ​អ្នក​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង​នេះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​មក ប៉ុន្តែ​នៅ​សាលា​ដំបូង ឡើង​រហូត​មក​សាសា​ឧទ្ទរណ៍ គេ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន។

ប៉ុន្តែនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានេះ តុលាការ​កំពូល​នៅរាជធានី​ភ្នំពេញ​បាន​ស្វែង​រក​ហេតុផល និង​ភស្តុតាង​ត្រឹម​ត្រូវ មក​អារ​កាត់​សំនុំ​រឿង​នេះ ដោយ​បាន​កាត់​ក្តី​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​នេះ បាន​ឈ្នះ​ក្តី​ជា​ស្ថាពរ។ ដោយ​ឡែក​ប្រជា​ពលរដ្ឋ​ឯ​ទៀត ដែល​​អះ​អាង ពី​ការ​រំលោភ​បំពាន​ដីធ្លី ដោយ​ក្រុមហ៊ុន ហេងហ៊ុយ នៅ​ស្រុក​ស្រែ​អំបិល​ដែរ​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ដោះ​ស្រាយ និង​កាត់​សេចក្ដី​ឲ្យ​ឈ្នះ​ចាញ់​នៅ​ឡើយ។

អ្នកស្រី យេង ខំ ដែលបានឈ្នះក្តីលើលោក [...]

ការ​តម្លើង​ថ្លៃ​តូប បន្ត​បញ្ហា​ចុង​ក្រោយ ឲ្យ​ផ្សារ​នាគ​មាស

ការ​តម្លើង​ថ្លៃ​តូប បន្ត​បញ្ហា​ចុង​ក្រោយ ឲ្យ​ផ្សារ​នាគ​មាស

ជម្លោះថ្លៃតូបដែលម្ចាស់ផ្សារនាគមាស បាន​តម្លើង​ជា​ប្រចាំ​ឆ្នាំ នៅ​តែ​ជា​បញ្ហា​ជជែក​គ្នា មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកានេះ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ កង្វល់​ទាំង​៦ចំណុច ដែល​ទាមទារ​ដោយ​ក្រុម​អាជីវករ ទទួល​បាន​ដំណោះ​ស្រាយ​សឹង​តែ​ទាំង​អស់​ហើយ។

តំណាងអាជីវករនៅផ្សារនាគមាស អ្នកស្រី សំ សារិន្ទ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​ខែ​វិច្ឆិកា​នេះ មិន​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ប្រសើរ​ឡើយ ព្រោះ​ថា​ចំណុច​ចុង​ក្រោយ​ ដែល​និយាយ​ពី​ការ​តម្លើង​ថ្លៃ​តូប​ប្រចាំ​ឆ្នាំ នៅ​មិន​មាន​ការ​យល់​ស្រប​គ្នា​នៅ​ឡើយ។ ភាគី​ម្ចាស់​ផ្សារ​នៅ​តែ​ពង្រឹង​ជំហ យក​ការ​តម្លើង​ថ្លៃ​តូប ៣០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ចំណែក​ឯ​ក្រុម​អាជីវករ​វិញ​ទាម​ទារ ឲ្យ​តម្លើង​ថ្លៃ​តែ​ត្រឹម ១០ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

[...]
ម៉ុង ឬទ្ធី៖ ជម្លោះ​ដីធ្លី​ខ្លះ កើត​ឡើង​ដោយ​សារ​ពលរដ្ឋ និង​សង្គម​ស៊ីវិល

ម៉ុង ឬទ្ធី៖ ជម្លោះ​ដីធ្លី​ខ្លះ កើត​ឡើង​ដោយ​សារ​ពលរដ្ឋ និង​សង្គម​ស៊ីវិល

ប្រធានគណៈកម្មាធិការទី៣​ព្រឹទ្ធសភា លោក ម៉ុង ឬទ្ធី បាន​លើក​ឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា បើ​អង្គុយ​ចាំ​តែ​បន្ទោស តែ​ម្ខាងៗ​នោះ បញ្ហា​នឹង​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ឡើយ។ លោក​ថា បញ្ហា​កើត​ឡើង​ដោយ​សារ​តែ​សម្បទានិក (អ្នក​ទទួល​កិច្ច​សម្ប​ទាន) មិន​យល់​ពី ភារកិច្ច​របស់​ខ្លួន ថា​រដ្ឋ​ប្រគល់​ដី​សម្ប​ទាន មិន​មែន​ជា​របស់​ខ្លួន​នោះ​ទេ។ ចំណែក​ឯ​ប្រជា​ពលរដ្ឋ ក៏​មាន​កំហុស​ដែរ ដោយ​សារ​តែ​ពួក​គេ​ទទួល​បាន​​ការ​ចែក​ដីធ្លី ពី​រដ្ឋ​​ហើយ បែរ​ជា​យក​ទៅ​លក់ ហើយ​អាង​មក​ទាមទារ​វិញ។

ការលើកឡើង របស់​ប្រធាន​គណៈកម្មការ​ទី​៣ព្រឹត្តិសភា​រូប​នេះ​ធ្វើ​ឡើង នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ លើក​ទី៨ ស្តី​ពី​ការ​រួបរួម​គ្នា ដើម្បី​ជំរុញ​កំណែ​ទម្រង់ លើ​អភិបាល​កិច្ច​ដី​ធ្លី និង​ធន​ធាន​ធម្មជាតិ ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ។

លោក​បន្ត​ថា [...]

អាជីវករ​ផ្សារ​នាគ​មាស​ផ្អាក​ការ​តវ៉ា រង​ចាំ​លទ្ធផល​ពី​ការ​ចរចា

អាជីវករ​ផ្សារ​នាគ​មាស​ផ្អាក​ការ​តវ៉ា រង​ចាំ​លទ្ធផល​ពី​ការ​ចរចា

អាជីវករ​ ផ្សារ​​នាគ​​មាស​ស្ថិត​​ក្នុង​​ខណ្ឌ​​ទួល​​គោក​ ដែល​បាន​ប្រមូល​គ្នា​ប្រមាណ​ជា​ ១០០ នាក់​ ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អង្គារ ទី​២៥ ខែ​វិច្ឆិកា ​ឆ្នាំ​​២០១៤​ សុំ​ឲ្យ​បញ្ចុះ​តម្លៃ​តូប​ពី​ប្រធាន​ផ្សារ​នោះ បាន​​ផ្អាក​​ការ​ការ​តវ់ា​របស់​ពួក​គេ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​​ពី​​គណៈ​កម្មការ​​ផ្សារ​ និង​តំណាង​​អាជ្ញាធរ​ បាន​​សន្យា​​ជួប​​ចរចា​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​វិញ។ ប៉ុន្តែ​ភាគី​ទាំង​សង​ខាង នៅ​តែ​ប្រកាន់​នូវ​គោ​លការណ៍​តែ​រៀង​ខ្លួន។

ជា​ការ​រំលឹកឡើងវិញ សេចក្តី​​ជូន​​ដំណឹង​ ស្តី​​ពី​តម្លៃ​ជួល​តូប​ចុះ​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​​២០១៤​នេះ ​បាន​បង្ហាញ​នូវ​តួ​លេខ​ឡើង​​ប្រមាណ​៣០​ភាគរយ នៃ​ការ​ផ្លាស់​​ប្តូរ​តម្លៃ​ពី​តូប​តូច​ទៅ​ធំ ក្នុង​នោះ ពី​១៨ ទៅ​២៤​ ដុល្លារ ពី៩០​ ទៅ​១២០​ដុល្លារ ​និង​​ពី​​៣២០​ ទៅ​​៤០០​​ដុល្លារ។ សម្រាប់​ក្រុម​អ្នក​តវ៉ា តួ​លេខ​តម្លើង​ថ្លៃ​នេះ ​មាន​លក្ខណៈ​ខ្ពស់​ខ្លាំង [...]

ព្រះសង្ឃ លួន សុវ៉ាត រង​ការ​ចោទ​ប្រកាន់​«ស្រមោល»​ថ្មី​ទៀត​ពី​តុលាការ

ព្រះសង្ឃ លួន សុវ៉ាត រង​ការ​ចោទ​ប្រកាន់​«ស្រមោល»​ថ្មី​ទៀត​ពី​តុលាការ

តុលាការសាលាដំបូងរាជធានី បាន​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់ ទៅ​លើ​ព្រះតេជ​គុណ លួន សុវ៉ាត ទាក់ទង​នឹង​សំនុំ​រឿង​៣៣៩៥​ហើយ ដោយ​សម្រេច​ថា ការ​ចោទ​ប្រកាន់​នោះ​ខុស​បច្ចេកទេស ហើយ​គ្មាន​ភ័ស្តុតាង​ណា មក​បំភ្លឺ​បទ​ល្មើស​ និង​ការ​ចោទ​ប្រកាន់​ ក្នុង​សំនុំ​រឿង​នេះ​បាន​ឡើយ។ នេះ​បើ​តាម​សង្ឃ​ដីការ​របស់​ព្រះ​សង្ឃ លួន សុវ៉ាត ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​ព្រះអង្គ​ចេញ​ពី​សវនាការ​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ​ព្រះ​សង្ឃ​ដែល​ល្បី​ខាង​ការ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​បញ្ហា​សង្គម​ និង​ជា​ម្ចាស់​ពាន​រង្វាន់​សិទ្ធិ​មនុស្ស ពី​សហគមន៍​​អ៊ឺរ៉ុប​​អង្គ​​នេះ បាន​អះ​អាង​ថា ព្រះអង្គ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ក្នុង​ករណី​«ស្រមោល»​ថ្មី​មួយ​ទៀត នៅ​ក្នុង​សំនុំ​រឿង ៣៤៧៦។

សំនុំរឿង ៣៤៧៦នេះ ព្រះតេជគុណ លួត សុវ៉ាត ខ្លួនព្រះអង្គ បានមានសង្ឃដីការថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...