Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បារាំង៖ ម្ដាយ​ដឹក​ដៃ​កូន​ស្រី និង​ទារក​ម្នាក់​លោត​ចូល​រថភ្លើង​ធ្វើ​អត្តឃាត

បារាំង៖ ម្ដាយ​ដឹក​ដៃ​កូន​ស្រី និង​ទារក​ម្នាក់​លោត​ចូល​រថភ្លើង​ធ្វើ​អត្តឃាត

ផ្នែកសង្គ្រោះបន្ទាន់ និង​កម្លាំង​នគរបាល បាន​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ ប៉ុន្តែ​ពួក​គេ​មក​ដើម្បី​តែ​ធ្វើ​អង្កេត ទៅ​លើ​សាក​សព​មនុស្ស​ទាំង​បី​នេះ​ប៉ុណ្ណោះ។ ចំណុច​សង្ស័យ​ដំបូង បាន​បង្ហាញ​ថា ទង្វើ​នេះ ជា​ការ​ធ្វើ​អត្តឃាត។ ស្ត្រី​ជា​ម្ដាយ​ទំនង​ជា​បាន​បើក​រថយន្ដ មក​ចត​នៅ​ចម្ងាយ​មិន​ឆ្ងាយប៉ុន្មាន​ពី​ផ្លូវ​រថភ្លើង​ឡើយ ហើយ​បាន​នាំ​កូន​ទាំង​ពីរ​របស់​ខ្លួន រត់​ចូល​ផ្លូវ​រថភ្លើង បន្ទាប់​ពី​លោត​ផ្លោះ​រនាំង​ឃាំង​ផ្លូវរួច​មក។

អ្នកបើកបររថភ្លើង បាន​ឃើញ​ពួកគេ ហើយ​បាន​ចុច​សញ្ញា​ជា​ច្រើន​ដង ព្រម​ទាំង​បាន​ចាប់​ហ្វ្រាំង​ដើម្បី​បញ្ឈប់​រថភ្លើង​ឲ្យ​បាន តែ​អ្វីៗ​បាន​ហួស​ពេល​ទៅ​ហើយ។ រថភ្លើង​បាន​បុក​អ្នក​ទាំង​បី បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង។ ដំណើរ​ការ​ខ្សែ​រថភ្លើង​ផ្សេង ដែល​​បើក​កាត់​តាម​ទី​នោះ ត្រូវបានផ្អាកអស់រយៈពេល​២​ម៉ោង ដើម្បី​ទុក​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត ធ្វើការ​ប្រមូល​យក​ទិន្នន័យ [...]

ហ៊ុន ម៉ានី ទៅ​ប្រជុំ​នៅ​​យួន ​ដើម្បី​រឹត​ចំណង​មិត្តភាព​យុវជន វៀតណាម-​ឡាវ-​កម្ពុជា

ហ៊ុន ម៉ានី ទៅ​ប្រជុំ​នៅ​​យួន ​ដើម្បី​រឹត​ចំណង​មិត្តភាព​យុវជន វៀតណាម-​ឡាវ-​កម្ពុជា

មិត្តភាពចាក់ទឹកមិនលេច រវាង​ប្រទេស​ជាប់​ខាង​ទាំង​បី នឹង​ស្ថិត​ស្ថេរ​ជានិច្ច​និរន្ដរ ចិរកាល​រាប់​ម៉ឺន​ឆ្នាំ​ត​ទៅ។ ព្រោះ​បើ​រាប់​ចាប់​តាំង​ពី​បក្ស​កុម្មុយនីស​ឥណ្ឌូចិន ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៣០ នោះ​មក សម្ព័នភាព​និង​អត្ថន័យ​របស់​វា​មក​ដល់​​ថ្ងៃ​នេះ នៅ​តែ​មាន​សភាព​ផ្អែម​ល្អែម មិន​ខុស​ពី​ទឹក​ឃ្មុំ​ខែ​ចែត្រ​ប៉ុន្មាន​ឡើយ។ ព្រឹត្តិការណ៍​កំពុង​ចាក់​ឬស​បន្ត​ទៀត ទៅ​ក្នុង​យុវជន​រវាង​ប្រទេស​ទាំង​បី នៅ​ក្នុង​សន្និសីទ​មួយ​ដែល​មាន​ឈ្មោះ​ថា សន្និសីទ​ស្ដី​ពី​សហ​ប្រតិបត្តិការ​យុវជន វៀតណាម-​ឡាវ-​កម្ពុជា និង​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានី ហាណូយ ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី៨ រហូត​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ។

សន្នីសីទប្រចាំឆ្នាំនេះ កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង ដើម្បី​សហ​ប្រតិបត្តិការ​គ្នា​មួយ រវាង​សមមិត្ត ង្វៀន ដាក់វិញ (Nguyen Dac Vinh) អគ្គលេខា​នៃ​គណកម្មាធិការ​កណ្ដាល [...]

ខ្សែ​អាត់​សម្លេង ថោង សារ៉ាត់ ថា​ករណី​ខ្លួន​ជា​រឿង​«ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»

ខ្សែ​អាត់​សម្លេង ថោង សារ៉ាត់ ថា​ករណី​ខ្លួន​ជា​រឿង​«ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»

ជាមួយនឹងសម្លេងយំយែក លោកឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​រត់​គេច​ខ្លួន បាន​អំពាវនាវ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក ព្រម​ទាំង​បាន​បដិសេធ នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ របស់​សមត្ថកិច្ច​ដែល​ចោទ​ប្រកាន់​ថា លោក​គឺ​ជា​ឃាតករ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។

ឧកញ៉ា​វ័យ​ក្មេង​រូប​នោះ បាន​និយាយ​ថា មាន​តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន តែ​ប៉ុណ្ណោះ ដែល​អាច​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្លួន និង​ក្រុម​គ្រួសារ​បាន។ លោក​សំណូមពរ​ឱ្យ​នាយក​រដ្ឋមន្រ្តី ជួយ​ធ្វើ​អន្តរាគមន៍​ធ្វើការ​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ ព្រោះ​វា​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ សម្រាប់​គ្រួសារ​របស់​លោក ដែល​ត្រូវ​គេ​មូល​បង្កាច់។

លោក ថោង សារ៉ាត់ ទទូចដល់បុរសខ្លាំងតែមួយ នៅកម្ពុជាថា៖ «សុំក្តីមេត្តាទៅ សុំត្រួតពិនិត្យឡើងវិញ ស៊ើប​អង្កេតឡើងវិញគ្រប់​ការងារហ្នឹង ការងារនេះអយុត្តិធម៌ខ្លាំងណាស់។ [...]

ពលករ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​អហឹង្សា​ពីរ​ថ្ងៃ​បន្ថែម​ទៀត

ពលករ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​អហឹង្សា​ពីរ​ថ្ងៃ​បន្ថែម​ទៀត

តាមការបញ្ជាក់របស់ពលករខ្មែរ នៅ​កូរ៉េ​ខាង​ត្បូង​មួយ​រូប ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ទាមទារ ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី នៅ​កម្ពុជា និង​លោក មាជ សុវណ្ណរ៉ា ដែល​កំពុង​ជាប់​ឃុំ​ឃាំង នៅ​ពន្ធនាគារ​ព្រៃ​សរ​កាល​ពី​ថ្ងៃ​ទី ០៧ ខែ​ធ្នូ ឆ្នាំ២០១៤ រួច​មក ក្រុម​បាតុករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​អហឹង្សា​ ចំនួន​ពីរ​ដង ជា​ថ្មី​ទៀត។

បាតុកម្មជា​ថ្មី​នេះ សំដៅ​ចង់​​ឲ្យ​លោក ហ៊ុន សែន និង​ភរិយា បាន​ដឹង​អំពី​គោល​បំណង និង​សកម្មភាព​យ៉ាង​ផុសផុល ដែល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន កំពុង​គាំទ្រ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ទាំង​នោះ និង​ធ្វើការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ដូច​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា អាច​ទទួល​យក​បាន។ អ្នក​រៀបចំ​បាតុកម្ម​នេះ​ នឹង​មាន​ការ​ដាក់​ញតិ្ត​ជូន លោក ហ៊ុន សែន ផង​ដែរ​ [...]

ធម្មយាត្រា និង​សិទ្ធិ​យាត្រា ១០​ធ្នូ៖ «សេចក្ដី​សុខ​៩​យ៉ាង»

ធម្មយាត្រា និង​សិទ្ធិ​យាត្រា ១០​ធ្នូ៖ «សេចក្ដី​សុខ​៩​យ៉ាង»

ធម្មយាត្រា និងសិទ្ធិយាត្រា ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ផ្សព្វផ្សាយ​នូវ​«សេចក្តី​សុខ»​សំខាន់​ចំនួន​៩​យ៉ាង ទៅ​ដល់​ពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ចូល​រួម ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។ សារ​សំខាន់​ទាំង​៩នោះ រួម​មាន៖ ការ​មិន​រើស​អើង, រួម​គ្នា​គោរព​សិទ្ធិ​មនុស្ស សន្តិភាព​ផ្តើម​ចេញ​ពី​ខ្លួន​យើង, បញ្ឈប់​អំពើ​ហិង្សា, ការ​មិន​បៀត​បៀន​គ្នា, សិទ្ធិ​ដី​ធ្លី គឺ​ជា​សិទ្ធិ​មនុស្ស, មាន​សីល​ប្រាំ​មាន​សន្តិភាព, ព្រះ​ធម៌ ជា​ផ្លូវ​នាំ​មនុស្ស​ទៅ​រក​សេចក្តី​សុខ, មាន​យុត្តិធម៌ មាន​សន្តិភាព។

គេសង្កេតឃើញ​មាន ព្រះ​សង្ឃ ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រម​ទាំង​តំណាង​សហគមន៍​ដី​ធ្លី​មួយ​ចំនួន ត្រៀម​ខ្លួន​រួច​ជា​ស្រេច ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ជា​មួយ​នឹង​ការ​ធ្វើ​ធម្មយាត្រា សិទ្ធិ​យាត្រា ដោយ​ថ្មើរ​ជើង ពី​បណ្តា​ខេត្ត​នានា តាម​ផ្លូវ​ជាតិ​ចំនួន​ប្រាំ​មួយ​ខ្សែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...