Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

«ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​ត្រូវសហការ​គ្នា ​ជាមួយ​ការិយាល័យ​​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ដើម្បីពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​រំលោភបំពាន​សិទ្ធិ (សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេរីភាព​នៃសារព័ត៌មាន។ល។) ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ នៃ​ជន​ដែលមាន​គ្រោះថ្នាក់ ដែលត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និងហាម​ឃាត់​ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក»។

ឃ្លាខាងលើនេះ ជាដំណកស្រង់ទាំងស្រុង នៃចំណុចទី៤ ពីក្នុងចំណោមការទាមទារ ចំនួន៨ចំណុច នៃការស្នើសេចក្ដីសម្រេចមួយ ដែលសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់ចូល [...]

អនុ​ប្រធាន​បក្ស CNRP បាន​​​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​គម្រាម

អនុ​ប្រធាន​បក្ស CNRP បាន​​​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​គម្រាម

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានចាកចេញពីប្រទេសកម្ពុជា ក្នុងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទទួលដំណឹង ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ស្ដីពីគម្រោងការចាប់ខ្លួនអ្នកស្រី ដែលអាចនឹងធ្វើឡើង នៅសប្ដាហ៍ខាងមុខ។ នេះ បើតាមប្រសាសន៍ផ្ទាល់ របស់អ្នកស្រី សុខហួរ ប្រាប់សារព័ត៌មានភ្នំពេញប៉ុស្ដ៍ នៅមុននេះបន្តិច។

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីទីក្រុង សៀមរាប គម្រាមថានឹងធ្វើការចាប់ខ្លួនបន្ថែមទៀត ប្រឆាំងឥស្សរជន​គណបក្ស​ប្រឆាំង​ ដែលលោកចាត់ទុកថា ជា«ឧទ្ទាមទីក្រុង» និង​ដែលបានចូលរួម«ជាប្រព័ន្ធ» ធ្វើទង្វើ«​ក្បត់ជាតិ បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​» និង​ជា​ «​ខ្ញុំ​បម្រើ​បរទេស​»។ លោកថា៖ «​សូម​បញ្ជាក់​ឲ្យ​ហើយ​ មិនទាន់​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ រឿង​វា​មាន​សំណុំ​របស់​វា​។ ការ​រៀបចំ​សកម្មភាព​ជា​ប្រព័ន្ធ យើង​មិន​អនុញ្ញាត [...]

កឹម សុខា អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ ស្នើ​ពលរដ្ឋ​«កុំ​តក់ស្លុត»

កឹម សុខា អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ ស្នើ​ពលរដ្ឋ​«កុំ​តក់ស្លុត»

«សូមប្រជាពលរដ្ឋខ្មែរចងចាំថា ខ្ញុំនឹងនៅជាមួយបងប្អូន។ ទោះរូបកាយខ្ញុំ ត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់ អាចឃុំឧត្ដមគតិរបស់ខ្ញុំបានឡើយ។ (...) សូមកុំតក់ស្លុត!» នេះ ជាការអះអាងឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ទីកន្លែងដែលលោកកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន ក្រោមបទចោទ ថាបានប្រព្រឹត្តិទង្វើ «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ ជាមួយបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាល របស់​លោក ហ៊ុន​ សែន។

ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងលិខិតចំហរមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ តាំងពីយប់ថ្ងៃចន្ទទី២ ខែតុលា ខណៈខ្លឹមសារនៅក្នុងលិខិតនោះ បានរៀបរាប់ ពីរយៈពេលនៃការឃុំខ្លួន ទៅលើរូបលោក ដែលចូលដល់ខួបមួយខែ រាប់ពីថ្ងៃទី៣ ខែកញ្ញា មកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ និងបានសរសេរ ច្រានចោលកា​រចោទប្រកាន់ ធ្វើឡើងដោយរដ្ឋាភិបាល [...]

ក្រុង​ព្យុងយ៉ាង​ហៅ ដូណាល់ ត្រាំ ថា​ជា​«កញ្ចាស់​ឆ្កួត»

ក្រុង​ព្យុងយ៉ាង​ហៅ ដូណាល់ ត្រាំ ថា​ជា​«កញ្ចាស់​ឆ្កួត»

ប្រទេសកូរ៉េខាងជើង បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថាជា«កញ្ចាស់ឆ្កួត» ព្រោះបានចោទក្រុងព្យុងយ៉ាង ថាបានធ្វើទារុណកម្ម ទៅលើនិស្សិតអាមេរិកាំង ឈ្មោះ «Otto Warmbier» ដែលត្រូវបានបញ្ជូនត្រឡប់មកសហរដ្ឋអាមេរិកវិញ ទាំងមិនដឹងខ្លួនស្ដូកស្ដឹង។ និស្សិតរូបនោះ បានស្លាប់ កាលពីអំឡុងខែមិថុនាកន្លងមក ដែលបើតាមសេតវិមាន ជាមរណភាពបណ្ដាល ពីទារុណកម្មធ្ងន់ធ្ងរ នៅពេលដែលនិស្សិត ស្ថិតក្នុងការឃុំខ្លួន ក្នុងប្រទេសកូរ៉េខាងជើង។

ប្រភពពី​ក្រសួងការបរទេស នៃប្រទេសកូរ៉េកុម្មុយនីស្ដ ត្រូវបានទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ «KCNA» របស់ប្រទេសនេះ ស្រង់សំដីមកចុះផ្សាយថា៖ «ត្រាំ និងបរិវារ រួមជាមួយ នឹងការឃោសនាដ៏អកុសល ប្រឆាំងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើង) បានធ្វើអាជីវកម្មជាថ្មីទៀត ទៅលើមរណភាពរបស់ "Otto Warmbier"»។

និស្សិតអាមេរិកាំងរូបនេះ [...]

បារាំង​ប្រាប់​​កម្ពុជាជា​ថ្មី ឲ្យ​​ងាក​មក​រក​មាគ៌ា​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​វិញ

បារាំង​ប្រាប់​​កម្ពុជាជា​ថ្មី ឲ្យ​​ងាក​មក​រក​មាគ៌ា​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​វិញ

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស របស់ប្រទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានសំដែងការព្រួយបារម្ភរបស់លោក ចំពោះព្រឹត្តិការណ៍ចាប់ចង ប្រធានគណបក្សប្រឆាំងដ៏សំខាន់ជាងគេ និងការបិតប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុងប្រទេសកម្ពុជា។ 

ការលើកឡើងនេះ ធ្វើឡើងដោយផ្ទាល់ ទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជា នៅខណៈពេល ដែលលោករដ្ឋមន្ត្រីបារាំង បានទទួលជួបរដ្ឋមន្ត្រីកម្ពុជា ក្នុងអាគារក្រសួងការបរទេសបារាំង ហៅវិមាន «Quai d'Orsay» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក។

នៅក្នុងការសំដែងក្ដីបារម្ភនោះ ប្រមុខការទូតបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ បានគូសបញ្ជាក់ ពីភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា នៅពេលដែលការបោះឆ្នោតជាតិ នឹងឈានចូលមកដល់ នៅឆ្នាំក្រោយ ក្នុងការងាកមករកមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...