ធី សុវណ្ណថា ប្រកាសជួយសហគមន៍រងគ្រោះផ្នែកដីធ្លី ដើម្បីធ្វើបាតុកម្ម១ខែ
ប្រសិនបើគណបក្សសង្គ្រោះជាតិ បានប្រកាសមិនចូលរួមធ្វើបាតុកម្ម ជាមួយសហគមន៍រងគ្រោះនឹងបញ្ហាដីធ្លី ដែលធ្លាប់គាំទ្រខ្លួននោះ កញ្ញា ធី សុវណ្ណថា ឯណេះបានប្រកាស ថានាងនឹងធ្វើចលនាជាមួយយុវជនជាច្រើនផ្សេងទៀត ទាំងកម្លាំងកាយ និងកម្លាំងចិត្តដែលនាងអាចធ្វើបាន ដើម្បីគាំទ្រសហគមន៍ទាំងបួន ដែលគ្រោងនឹងធ្វើបាតុកម្ម សម្រាប់រយៈពេល១ខែ នៅទីលានប្រជាធិបតេយ្យ។
សហគមន៍ដែលមានបញ្ហាដីធ្លី ក្នុងរាជធានីចំនួន ៤ រួមមានសហគមន៍បុរីកីឡា សហគមន៍ព្រលានយន្តហោះ សមាគមស្ត្រីបឹងកក់ និងបណ្ដាញអតីតស្ត្រីបឹងកក់ បានប្រកាសធ្វើបាតុកម្មរយៈពេលមួយខែ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយ ពីបញ្ហាជំលោះដីធ្លីដ៏រ៉ាំរ៉ៃទាំងឡាយ និងស្នើសុំឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ សកម្មជននយោបាយ និងនិស្សិត។
[...]