Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ដក​ដាវ​កាប់​ទាំង​យប់ សឹង​តែ​ដាច់​ស្មារ​ជន​រង​គ្រោះ

ដក​ដាវ​កាប់​ទាំង​យប់ សឹង​តែ​ដាច់​ស្មារ​ជន​រង​គ្រោះ

ជនរងគ្រោះឈ្មោះ ងោ ម៉េង អាយុ២២ឆ្នាំ រស់នៅភូមិអូរដំរី សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ បានរង​របួសធ្ងន់ នៅក្នុងថ្លុកឈាមដោយសារ ក្រុមជនមិនស្គាល់មុខ ២នាក់ បានជិះម៉ូតូតាមពីក្រោយ ធ្វើសកម្មភាព កាប់បុរស​រងគ្រោះភ្លាមៗ នៅទល់មុខរោងចក្រ ឧកញ៉ា សៀង ឈុន ក្នុងសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៥។

សាក្សីដែលបានឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា ជនល្មើសដែលជិះម៉ូតូ តាមពីក្រោយជនរងគ្រោះនោះ មានគ្នាពីរនាក់ ជិះម៉ូតូឌ្រីមស៊េ១២៥ ពណ៍ខ្មៅមិនស្គាល់ស្លាកលេខ បើកបរតាមពីក្រោយ ជនរងគ្រោះដែលកំពុងដើរ ស្រាប់តែមកដល់​កន្លែងកើតហេតុ តាមផ្លូវបេតុង ក្នុងភូមិក្បាលដំរី ក៏អែបម៉ូតូ រួចធ្វើសកម្មភាពវាយ កាប់ព្រលះ ទៅលើជនរងគ្រោះ យ៉ាង​ដំណំ រួចយកលុយ និងទូរស័ព្ទដៃ ដែលមាននៅជាប់ខ្លូន ជនរងគ្រោះគ្មានសល់ និងបានបើកម៉ូតូគេចខ្លូន បាត់​ស្រមោល។

បន្ទាប់ពីធ្វើសកម្មភាព វាយឲ្យរងរបួសធ្ងន់ [...]

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

«បើនិយាយតាមលក្ខណៈបច្ចេកទេស យើងកំពុងតែក្ស័យធន់ហើយ។ ការធ្លាក់ចុះនៃដំណើរការ របស់ក្រុមហ៊ុន បាន​កើត​មានឡើង តាំងពីមុនព្រឹត្តិការណ៍ គ្រោះថ្នាក់យន្ដហោះ ក្នុងឆ្នាំ២០១៤មកម្លេះ។ ការកាត់បន្ថយបុគ្គលិក ជារឿងមួយ​សំខាន់​ណាស់ ព្រោះម៉ាឡេស៊ីអ៊ែរឡាញ ត្រូវទ្រាំទ្រតម្លៃចំណាយទាំងឡាយ ដល់ទៅ២០% លើសគូប្រជែងរបស់​ខ្លួនផ្សេង​ទៀត។» នេះជាការប្រកាស របស់លោក គ្រីស្តូហ្វ៍ មែល័រ (Christoph Mueller) អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍​ជាតិ​របស់ប្រទេសម៉ាឡេស៊ី។

បើទោះជាលោក មែល័រ បានថ្លែងអះអាងថា ដំណើរការថយក្រោយ នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាយ បានកើតមាន តាំង​ពី​យូរណាស់មកហើយនោះក្ដី តែគ្រោះថ្នាក់ក្នុងឆ្នាំ២០១៤ នៃយន្ដហោះ MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង និង​យន្ដហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន នៅតែជាដើមចមដ៏សំខាន់ ដែលត្រូវ​បាន​គេ​មើលឃើញ ពីដំណើរឈានទៅរកការក្ស័យធន់ របស់ក្រុមហ៊ុនមួយនេះ។ [...]

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ការជួយសង្គ្រោះ កំពុងបន្តធ្វើនៅឡើយ នៅក្នុងព្រឹត្តិការណ៍លិចនាវា មួយគ្រឿង ដែលមានដឹកមនុស្ស៤៥៨នាក់ នៅលើ​ទន្លេយ៉ង់សេ។ បើទោះជាស្ថានភាពឧត្តុនិយម មិនមានភាពអំណោយផល ដល់ការជួយសង្គ្រោះ បណ្ដាលមកពីខ្យល់ និង​ភ្លៀងដ៏ខ្លាំងនោះ ក៏ពិតមែន តែនាយករដ្ឋមន្ត្រីចិន លោក លី គេគៀន (Li Keqiang) នៅពេលនេះ បានធ្វើដំណើរ ទៅកាន់​ទីនោះដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់។

នាវា «Eastern Star» ដែលមានប្រវែងបណ្ដោយ ៧៦ម៉ែត្រ បានលិច នៅវេលាម៉ោង ២១ និង២៨នាទី ម៉ោងក្នុងស្រុក។ ទូរទស្សន៍ផ្លូវការចិន «CCTV» បានរាយការណ៍ថា មនុស្សទាំង៤៥៨នាក់នោះ មាន៤០៦ ជាអ្នកដំណើរ ៥នាក់ជាបុគ្គលិក បម្រើការឲ្យក្រុមហ៊ុនទេសចរណ៍ និង៤៧នាក់ទៀត ជាអ្នកបម្រើការលើនាវា។ ទូរទស្សន៍បានបញ្ជាក់ទៀតថា នាវាដែល​អាចទទួលមនុស្សឲ្យជិះ បានរហូតដល់ ៥៣៤នាក់នេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយ ដែលរៀបចំដំណើរទេសចរណ៍ នៅ​ក្នុង​តំបន់នោះ ដែលសម្បូរទៅដោយទេសភាពដ៏ប្រពៃ។

[...]
នគរបាល​អាមេរិក​សម្លាប់​មនុស្ស​យ៉ាង​តិច​២នាក់ ក្នុង​១ថ្ងៃ

នគរបាល​អាមេរិក​សម្លាប់​មនុស្ស​យ៉ាង​តិច​២នាក់ ក្នុង​១ថ្ងៃ

សារព័ត៌មាន «Washington Post» បានបង្ហាញពីរបាយការណ៍ស៊ើបអង្កេត របស់ខ្លួន ស្ដីពីការបាញ់សម្លាប់របស់នគរបាល ដែលបានធ្វើឡើង នៅទូទាំងប្រទេស ក្នុងនោះមនុស្សចំនួន៣៨៥នាក់ ត្រូវបានសម្លាប់ ដោយនគរបាលអាមេរិក រាប់ចាប់​តាំងពីខែមករាមក។

តួលេខ ដែលបង្ហាញថា មនុស្សយ៉ាងតិច ២នាក់ ត្រូ​វបានសម្លាប់ដោយនគរបាលអាមេរិក មានលក្ខណៈខ្ពស់ជាង របាយ​ការណ៍ស្ថិតិ ដែលចេញផ្សាយដោយ រដ្ឋាភិបាលសហព័ន្ធ (រដ្ឋាភិបាលកណ្ដាល) នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ​នេះ។ របាយការណ៍នោះ ត្រូវបានពន្យល់ថា បានដកស្រង់ចេញ តែពីតួលេខមិនពេញលេញ របស់ស្នងការដ្ឋាននគរ​បាល​តំបន់​នានា ដោយហេតុថា ពួកគេទាំងនោះ មិនមានភាពចាំបាច់ ក្នុងការធ្វើរបាយការណ៍បញ្ជាក់ បន្ទាប់ពីការបាញ់សម្លាប់​ណា​មួយ ដោយកងកម្លាំងអាជ្ញាធរនោះឡើយ។

របាយការណ៍របស់សារព័៌មាន បានចេញផ្សាយ ខណៈសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងរលកតវ៉ា របស់ពលរដ្ឋខ្លួន ប្រឆាំង​នឹងអំពើហិង្សា និងការបាញ់សម្លាប់ «ឆៅៗ» [...]

​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៖ «សង្គ្រាម​មិន​អាច​ជៀស​រួច»

​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៖ «សង្គ្រាម​មិន​អាច​ជៀស​រួច»

ក្រុងវ៉ាស៊ីនតោន និងប្រទេស នៅអាស៊ីអគ្នេយ៍មួយចំនួន បានចោទក្រុងប៉េកាំង ពីមហិច្ឆតាដ៏ធំហួសប្រមាណ ទៅលើ​តំបន់​ភូមិសាស្ត្រ ក្នុងសមុទ្រចិនខាងត្បូង។ ចំណុចដែលបង្កការក្ដៅក្រហាយ ក្នុងពេលបច្ចុប្បន្ន ស្ថិតលើប្រជុំកោះ ស្ពរ៉ាតឡី (Spratleys) ដែលអាចនឹងលាតសន្ធឹង នៅជុំវិញផ្ទៃក្រឡា ប្រមាណជ៤០០ ០០០គីឡូម៉ែត្រការ៉េ។

ប្រជុំកោះនេះ មិនត្រឹមតែជាទីប្រសព្វ នៃចរាចរណ៍ផ្លូវសមុទ្រ ដ៏សំខាន់ជាងគេ សម្រាប់ពាណិជ្ជកម្មពិភពលោក​ប៉ុណ្ណោះទេ តែថែមទាំងជាតំបន់ ដែលពោរពេញដោយធនធានប្រេងកាត ដ៏សន្ធឹកសន្ធាប់នោះទៀត។ ប៉ុន្តែប្រសិនបើ​ប្រទេស​វៀតណាម ហ្វីលីពីន ឬប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ បានឈ្លោះគ្នា ដើម្បីដំណ្ដើមកាន់កាន់តំបន់នោះ ទោះជាទាំង​មូល ឬ​ផ្នែក​ខ្លះ​ក៏ដោយ ចំពោះក្រុងប៉េកាំងវិញ ដែលចង់បានតំបន់នោះដូចគ្នា កំពុងដឹកនាំឲ្យមានការសាងសង់ នូវ​សំណង់​ធំៗ​ជា​ច្រើន ក្នុង​នោះ​មានដូចជាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួចទៅហើយ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...