Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

កឹម សុខា ប្រាប់​អ្នក​រាយការណ៍ UN ថា​ត្រូវ​កែ​«ប្រព័ន្ធ​តុលាការ»​សិន

កឹម សុខា ប្រាប់​អ្នក​រាយការណ៍ UN ថា​ត្រូវ​កែ​«ប្រព័ន្ធ​តុលាការ»​សិន

«ខ្ញុំបានសំណូមពរគាត់ថា ធ្វើយ៉ាងម៉េចកែប្រែប្រព័ន្ធតុលាការនៅកម្ពុជា ឱ្យឯករាជ្យសិន ហើយសហគមន៍​អន្តរជាតិ​ទាំងអស់ ត្រូវតែជួយក្នុងការកែប្រែ ប្រព័ន្ធតុលាការនេះ។» នេះជាការស្នើររបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នករាយការណ៍ពិសេស ផ្នែក​សិទ្ធិ​មនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith)។

ក្នុងឱកាសជួបពិភាក្សា ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញានេះ ក្នុងវិមានរដ្ឋសភា លោក កឹម សុខា បានពន្យល់អ្នកស្រី រ៉ូណា ស្មីត ដោយចំហរថា ប្រជាពលរដ្ឋភាគច្រើន តែងតែរងនូវភាព​អយុត្តិធម៌ ក្រោមចំណាត់ការ នៃបុគ្គលចៅក្រម ព្រះរាជអាជ្ញា នៃតុលាការមួយចំនួន នៅកម្ពុជា។ លោក កឹម សុខា បានថ្លែងបញ្ជាក់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន រៀបរាប់ពីជំនួបនោះថា៖ «ដើម្បីដោះស្រាយបញ្ហា​សិទ្ធិ​មនុស្ស នៅប្រទេសកម្ពុជា [...]

សំណើរ​៦ចំណុច ដើម្បី​ឲ្យ​បក្ស​អំណាច​ខ្មែរ​ឈរ​ឈ្មោះ​បោះ​ឆ្នោត

សំណើរ​៦ចំណុច ដើម្បី​ឲ្យ​បក្ស​អំណាច​ខ្មែរ​ឈរ​ឈ្មោះ​បោះ​ឆ្នោត

បន្ទាប់ពីសកម្មជនគណបក្ស ចំនួនបីនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង​មកវិញ​នោះ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ បានបង្ហាញពីជំហរ របស់គណបក្សនេះជាថ្មីថា ការប្រជែង​យក​សន្លឹក​ឆ្នោត នាពេលខាងមុខ (ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភូមិឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះ​ឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨) គណបក្សអំណាចខ្មែរ នឹងមិនមានគម្រោង ចូលរួមបោះឆ្នោត​នោះ​ឡើយ ដរាបណាការស្នើឡើង យ៉ាងហោច៥ចំណុច ក្នុងចំណោម៦ចំណុច របស់គណបក្ស មិនត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ ទទួលយកទៅដោះស្រាយនោះទេ។

ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន កាលពីថ្ងទី២៣ ខែកញ្ញា ម្សិលម៉ិញនេះ លោក ទេព វីរៈ អ្នកនាំពាក្យគណបក្ស​អំណាចខ្មែរ បានថ្លែងឡើងថា៖ «បើសិនជាការទាមទារ ប្រាំចំណុចមិនបានទេ គណបក្សអំណាចខ្មែរ មិន​ចូល​រួមបោះឆ្នោតជាដាច់ខាត។ (...) ដោយសារអី?... ដោយសារយើងអត់មាន អាប្រាំចំណុចហ្នឹងហើយ វា​អត់​មាន​យុត្តិធម៌ទេ។ ទោះបីយើងឈ្នះ [...]

ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

តាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅវេលាម៉ោង ២២ និង ០០ នាទីយប់ត្រូវថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្ត Land Cruiser និង រថយន្ត Nissan Navara នៅម្តុំច្រកចូលបន្ទាយទ័ពពិសេស ឆ័ត្រយោងលេខ៩១១ តាម បណ្តោយផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តោយឲ្យខ្ទេចរថយន្តផ្នែកមុខ។

តាមប្រភពពីគណនីដដែល បានឲ្យដឹងថា រថយន្ត Land Cruiser ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2AA 1763 បើកបរតាមបណ្តោយផ្លូវជាតិលេខ ៤ លុះមកដល់ម្តុំច្រកចូលបន្ទាយទ័ពនេះ បានបុកជាមួយរថយន្ត Nissan Navara ពណ៍ស មិនស្គាល់លេខ ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យខូច ខាតរថយន្ត ផ្នែកខាងមុខទាំងសាងខាង។ ប៉ុន្តែស្គាល់អត្តសញ្ញាណអ្នកបើក បររថយន្តទាំងពីរ មិនត្រូវបានបង្ហើប ឲ្យដឹងឡើយ។

ក្រោយពេលកើតហេតុ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានមកធ្វើការអន្តរាគមន៍ នៅកន្លែងកើតហេតុខាងលើ [...]

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុនវៀតណាមឈ្មោះ «ដូវទឺសៃហ៊្គន បិញភឿក» នៅខេត្តក្រចេះ បានប្តឹងប្រជាពលរដ្ឋខ្មែរភាគតិច ចំនួន​ប្រាំ​នាក់ បន្ទាប់ពីក្រុមហ៊ុននេះ បានព្យាយាមបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ ដោយប្រគល់ជាប្រាក់ ប្រគល់ជាម៉ូតូ និងដោះដូរជាដីជាដើម តែប្រជាពលរដ្ឋទាំងអស់មិនព្រម ព្រោះមិនចង់បាត់បង់ ដីព្រៃទំនៀមទំលាប់ ព្រៃផ្នូរ​ខ្នោចពីដូចតា របស់ពួកគាត់។ ពាក្យបណ្ដឹង ដែលតម្រូវឲ្យព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ធ្វើការ​កោះ​ហៅពលរដ្ឋ ជនជាតិដើមភាគតិច ទាំង៥នាក់នោះ មកធ្វើការសាកសួរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥​កន្លង​មកនេះ។

លោក ឃី យ៉ន់ ដែលជាជនម្នាក់ ក្នុងចំណោម​ជនរងបណ្ដឹង​ទាំងប្រាំនាក់ បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ហៅសាកសួរនាំ តាមពាក្យបណ្តឹង របស់​ក្រុមហ៊ុន​វៀតណាមមួយនេះ ដែលមានសំណាង ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលលោក ហ៊ុន សែន [...]

ហ៊ុន សែន ឲ្យ សម រង្ស៊ី ពន្យល់​​ពាក្យ «លោក​​ដូច​​កាដាហ្វី»

ហ៊ុន សែន ឲ្យ សម រង្ស៊ី ពន្យល់​​ពាក្យ «លោក​​ដូច​​កាដាហ្វី»

ថ្លែងក្នុងពិធីបិទសន្និបាត ស្តីពី ការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នា​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកនាយករដ្ឋមន្រ្តី បានប្រើពាក្យធ្ងន់ៗ សំដៅទៅលើប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និងជម្រុញឲ្យមេដឹកនាំ គណបក្សប្រឆាំងនេះ ធ្វើការបកស្រាយ ឲ្យ​បាន​ច្បាស់​នូវ​ពាក្យ ប្រដូច​លោក (ហ៊ុន សែន) ទៅនឹងមេដឹកនាំផ្ដាច់ការ ការដាហ្វី របស់ប្រទេសលីប៊ី។

ការថ្លែងខ្លាំងៗជាសាធារណៈ របស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីកាសែតបារាំងមួយឈ្មោះថា លីបេរ៉ាស្យុង (Libération) បានចុះផ្សាយកិច្ចសម្ភាស ដ៏លំអិតមួយ ជាមួយលោក សម រង្ស៊ី ដែល​មាន​​លើក​ឡើង នូវសម្ដី​មួយម៉ាត់ថា៖ «លោក ហ៊ុន សែន ភ័យខ្លាចនឹងការទទួលវាសនា ដូច​លោក កាដាហ្វី  (Hun Sen a la hantise de connaître le même sort que celui de Kadhafi)»។

លោក ហ៊ុន សែន បានថ្លែងបង្ខំឲ្យលោក សម រង្ស៊ី ធ្វើការបកស្រាយជាបន្ទាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...