Posts in ‘សហគមន៍ខ្មែរ នៅបរទេស’ Category

មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

«ខ្ញុំឈឺចិត្តខ្លាំងណាស់ក្នុងនាមជាខ្មែរ ដែលឃើញឈាមជាខ្មែរដូចគ្នាហូរ» នេះជាការលើកឡើងរបស់អ្នកស្រី សួស សុភី ជាពលរដ្ឋខ្មែរ ដែលរស់នៅជាយដែនប្រទេសបារាំង បន្ទាប់ពីអ្នកស្រីបានឃើញការបង្រ្កាបរបស់កងកម្លាំង​របស់​អាជ្ញាធរ ទៅលើបាតុករ រហូតមានស្លាប់និងរបួស។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

យុត្តិធម៌សង្គម - អ្នកស្រី សួស សុភី អាយុ៤២ឆ្នាំ ជា​ពលរដ្ឋខ្មែរ​ដែល​រស់​នៅ​ប្រទេសបារាំង និងជាជំនួយការ​សាលា​មតេយ្យមួយឈ្មោះថាអារ៉េស្តង់ បានសម្តែងអារម្មណ៍តក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះពលរដ្ឋខ្មែរដែល​រងការបង្រ្កាបពីកងកម្លាំងរបស់អាជ្ញាធរកម្ពុជា [...]

រក​​ឃើញ​សាក​សព​បុរស​ដើម​កំណើត​ខ្មែរ​ម្នាក់ ធ្វើ​អត្តឃាត​តាំង​ពី​៨​ឆ្នាំ​មុន

រក​​ឃើញ​សាក​សព​បុរស​ដើម​កំណើត​ខ្មែរ​ម្នាក់ ធ្វើ​អត្តឃាត​តាំង​ពី​៨​ឆ្នាំ​មុន

បុរសដើមកំណើតខ្មែរម្នាក់ ត្រូវបានគេរកឃើញស្លាប់ដោយចងក នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិមួយ នៃតំបន់ជាយក្រុង​ប៉ារីសប្រទេសបារាំង។ ប៉ុន្តែអ្វីដែលចំឡែកនោះ គឺគេទើបតែរកឃើញសាកសពនេះ ខណៈដែលបុរសបានធ្វើអត្តឃាត​តាំងពី«ប្រាំបី»ឆ្នាំមុនម្លេះ ហើយសូម្បីតែញាតិមិត្តរបស់បុរស ឬអ្នកជិតខាង ក៏គ្មាននរណាម្នាក់ត្រូវបានធ្វើឲ្យសង្ស័យ ពីការ​បាត់ខ្លួនរបស់បុរសនេះដែរ។


តាំងពីប្រាំបីឆ្នាំមកហើយ ដែលតូម៉ាស ងិន រស់នៅក្នុងអាគារនេះ តែបានបាត់ដំណឹងសូន្យឈឹងរហូត។ (រូបថត Le Parisien)

ទីក្រុងប៉ារីស - ការសែតចេញប្រចាំថ្ងៃរបស់បារាំង មានឈ្មោះថា ឡឺប៉ារីស៊ីយៀង (Le Parisien) បានផ្សាយឲ្យដឹងនៅថ្ងៃ​ទី២៣ខែតុលានេះ ថាសាកសពបុរសដែលនៅសល់តែគ្រោងឆ្អឹង ត្រូវបានគេរកឃើញ [...]

មរណភាព ហ្សាក់ វែរហ្សេស អតីត​មេធាវី​របស់​មេ​ខ្មែរ​ក្រហម និង​ខ្សែ​ជីវិត​របស់​គាត់

មរណភាព ហ្សាក់ វែរហ្សេស អតីត​មេធាវី​របស់​មេ​ខ្មែរ​ក្រហម និង​ខ្សែ​ជីវិត​របស់​គាត់

ជាមួយនឹងភាពល្បីល្បាញ ភាពក្លាហាន និងឯករាជ្យភាព របស់លោកដែលជាមេធាវីដ៏កំពូលមួយរូប លោកហ្សាក់ វែរហ្សេស (Jacques Vergès) បានលាចាកពីលោកនេះ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១៥ខែសីហាឆ្នាំ២០១៣ នៅទីក្រុងប៉ារីស ក្នុងអាយុ៨៨ឆ្នាំ។ អ្នករួមអាជីបជាមួយលោក ជាច្រើននាក់បានរំលឹកពីអតីតមេធាវី ការពារក្ដីឲ្យមេដឹកនាំខ្មែរក្រហមរូបនេះ មានទាំងរឿងល្អ និង​រឿងអាក្រក់ តែបានបន្សល់ទុកនូវរូបភាពដ៏សំខាន់មួយ សម្រាប់មេធាវីគ្រប់រូបក្នុងលោក។


លោកមេធាវី ហ្សាក់ វែរហ្សេស (ខាងស្ដាំ) ការពារក្ដីឲ្យជនជាប់ចោទ ខៀវ សំផន (កណ្ដាលខាងក្រោយ)។ (រូបថត សាលាក្ដី​វិសមញ្ញខ្មែរក្រហម)

ប្រភបស្និតនឹងសំនុំរឿង បាននិយាយថា លោក ហ្សាក់ វែរហ្សេស បានលាចាកលោក នៅក្នុងបន្ទប់មួយ នៃគេហដ្ឋាន​មិត្ត​ភ័ក្ររបស់លោក កណ្ដាលទីក្រុងប៉ារីស [...]

ម៉ម សូណង់ដូ៖ បុព្វហេតុ​ដើម្បី​ប្រទេស​កម្ពជា គ្មាន​អំណាច​ផ្ដាច់​ការ

ម៉ម សូណង់ដូ៖ បុព្វហេតុ​ដើម្បី​ប្រទេស​កម្ពជា គ្មាន​អំណាច​ផ្ដាច់​ការ

អ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ ដែលទើបនឹងចេញពីពន្ធនាគារកាលពីពាក់កណ្ដាលខែមិនាមុន បានថ្លែងថា លោកនឹងបន្តបុព្វហេតុតស៊ូមតិ របស់លោកជាបន្តទៅទៀត។ ក្នុងដំណើរបេសកកម្ម​ ដែលលោកបានធ្វើនៅ​សហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា លោកបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងដឹកនាំដោយជនផ្ដាច់ការម្នាក់។


ក្រុមអ្នកគាំទ្រ លើកផ្លាកអោយដោះលែងលោកម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info Photo/ O. Vary។

«បើមនុស្សម្នាក់នេះធ្វើអ្វីស្រេចតែនឹងចិត្ត មិនគិតពីច្បាប់ទម្លាប់ មិនខ្វល់ពីសម្លេងរបស់ប្រជាពលរដ្ឋ ហើយធ្វើអ្វីៗគ្រប់បែប​យ៉ាងដើម្បីរក្សាអំណាច ខ្ញុំហៅមនុស្សម្នាក់នេះថា ជាជនផ្ដាច់ការ» នេះជាការលើកឡើងរបស់លោកម៉ម សូណង់ដូ នៅក្នុង​កិច្ចសម្ភាសមួយជាមួយអ្នកកាសែត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...