រូបភាពដ៏រន្ធត់ ពីវិនាសកម្មព្យុះសមុទ្រនៅហ្វីលីពីន៖ ស្លាប់២២៩នាក់
បើទោះជាការព្រួយបារម្ភរបស់អាជ្ញាធរ បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍ ថាជនរងគ្រោះអាចនឹងមានច្រើនជាង ១ម៉ឺននាក់នោះក៏ដោយ តែនៅល្ងាចថ្ងៃអាទិត្យទី១០ខែតុលានេះ ក្រុមប្រឹក្សាជាតិនៃប្រទេសហ្វីលីពីន បានអះអាងថាតួលេខផ្លូវការ ដែលអាជ្ញាធររាប់ឃើញនោះ មានតែ២២៩នាក់ និងបាត់ខ្លួន២៨នាក់ប៉ុណ្ណោះ។ ប៉ុន្តែការអះអាងនេះ នៅតែមានលក្ខណៈជាបណ្ដោះអាសន្ននៅឡើយ ព្រោះស្ថានភាពបំផ្លិចបំផ្លាញ គំនរបាក់បែក នៅក្រោយខ្យល់ព្យុះ អាចនឹងធ្វើឲ្យតួលេខកើតឡើងខ្លាំងទៀត។
ទិដ្ឋភាពបំផ្លិចបំផ្លាញនៃខ្យល់ព្យុះសមុទ្រ នៅក្នុងខេត្ត តាក្លូបង់។ (រូបថត ANP)
គ្រោះធម្មជាតិ - ក្រុមប្រឹក្សាជាតិនៃប្រទេសហ្វីលីពីន បានថ្លែងឲ្យដឹងទៀតថា ប្រជាជនដែលរងផលប៉ះពាល់មានចំនួន ៩,៥លាននាក់ ក្នុងនោះ ៤៤៧ ៦៧៥នាក់ [...]