Posts in ‘បរិស្ថាន ផែនដី’ Category

ធម្ម​យាត្រា​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ត្រូវ​បាន​ហាមឃាត់

ធម្ម​យាត្រា​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ត្រូវ​បាន​ហាមឃាត់

ធម្មយាត្រាដែលមានបំណងអប់រំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអាគ្គីសនី ដនសាហុង ប្រទេសឡាវ និងទទូចឲ្យបញ្ឈប់ការសាងសង់ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការហាមឃាត់ ដោយ​អះអាងថា មិនមានគោលការណ៍ពីថ្នាក់លើ។


ផែនទីបង្ហាញពីទីកន្លែង ដែលត្រូវសង់ទំនប់វារីអគ្គិសនី ដនសាហុង។ (រូបថតផ្ដិតពីផែនទីហ្គូហ្គ័ល)

សិទ្ធិ - លោកយុក សេងឡុង ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣១ ខែមីនា នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានហាមឃាត់មិនឲ្យ​អង្គភាព​របស់លោក [...]

ក្រុុមហ៊ុន​ទទួល​ដី​សម្បទាន​នៅ​មណ្ឌលគីរី ឃើញ​តែ​រក​ស៊ី​កាប់​ឈើ​លក់?

ក្រុុមហ៊ុន​ទទួល​ដី​សម្បទាន​នៅ​មណ្ឌលគីរី ឃើញ​តែ​រក​ស៊ី​កាប់​ឈើ​លក់?

ដីធ្លី - លោក ម៉ៅ ធឿង អាយុ ៦២ ឆ្នាំជាជនជាតិភ្នង ដែលបានរស់នៅក្នុងតំបន់មានជម្លោះនោះ តាំងពីកំណើតមក បានថ្លែងឲ្យដឹង ថា ក្រុមហ៊ុនបានចាប់ផ្តើមមានវត្តមាននៅក្នុងឆ្នាំ ២០១២ ហើយចាប់ពីពេលនោះមក ក្រុមហ៊ុន​បាន​ហាមឃាត់ពលរដ្ឋ ពុំឲ្យចូលធ្វើចំការ និងរកអនុផលព្រៃឈើនៅក្នុងតំបន់របស់ពួកគាត់បានទេ។ លោកបានថ្លែងថា៖ «ដីនោះជាដីរបស់ពួកយើង ដែលរដ្ឋាភិបាលបានឲ្យមកយើងតាំងពីឆ្នាំ ១៩៩៩ ស្រាប់តែក្រុមហ៊ុនគេមករំលោភ យក​របស់យើង មិនអោយយើងធ្វើអ្វីទាំងអស់ នៅលើដីរបស់យើង»។

លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុននេះគេថាមកដាំដើមកៅស៊ូប៉ុន្តែឃើញដាំចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគេ​ធ្វើ​នោះ គឺកាប់ព្រៃរបស់សហគមន៍ និងមានម៉ាស៊ីនអាឈើ កាប់ឈើគរជាគំនរដើម្បីលក់។ លោកបានរៀបរាប់ទៀតថា៖ «ក្រុមហ៊ុននេះ ខ្ញុំគិតថាគេមិនធ្វើអ្វីនោះទេ គឺគេមកកាប់តែឈើអស់ហើយ គេនឹងទុកដីនោះចោល»។

[...]
ជនជាតិ​ដើម​ភាគ​តិច​ ស្នើ​ឲ្យ​ចាត់​វិធានការ ប្រឆាំង​បទ​ល្មើស​ព្រៃឈើ

ជនជាតិ​ដើម​ភាគ​តិច​ ស្នើ​ឲ្យ​ចាត់​វិធានការ ប្រឆាំង​បទ​ល្មើស​ព្រៃឈើ

បណ្តាញសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចំនួន៦សហគមន៍ នឹងដាក់ញត្តិស្នើសុំឲ្យមាន ការចាត់​វិធានការតាមផ្លូវច្បាប់ ប្រឆាំងការប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ទៅដល់អាជ្ញាធរមូលដ្ឋាន​នៅថ្ងៃ​ចន្ទ​នេះ ដោយពួកគេមើលឃើញថា ច្បាប់ពាក់ព័ន្ធមួយចំនួន នៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសទាំងនេះ។


ផ្លាកសញ្ញាចូលទៅខេត្តមណ្ឌលគីរី។ (រូបថត MONOROOM.info/ Soben)

ដីធ្លី - ក្នុងញត្តិទាមទារជាសាធារណៈ របស់សហគមម៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចំនួន៦​សហគមន៍ ដែលមានស្នាមមេដៃតំណាងចំនួន២៦នាក់ បានឲ្យសម្តែងការខកចិត្តចំពោះអាជ្ញាធរខេត្ត ខកខានមិន​បានយកច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់បរិស្ថាន និងច្បាប់ជលផលមកចាត់វិធានការ [...]

ជីវិត​មនុស្ស​សត្វ រង​គ្រោះ​នឹង​«ទំនប់»​វារី​អគ្គីសនី​ដនសាហុង របស់​ឡាវ

ជីវិត​មនុស្ស​សត្វ រង​គ្រោះ​នឹង​«ទំនប់»​វារី​អគ្គីសនី​ដនសាហុង របស់​ឡាវ

តំណាងប្រជាសហគមន៍នៃតំបន់ទាំងបួន តាមដងទន្លេមេគង្គ បានសម្ដែងក្ដីព្រួយបារម្ភរបស់ពួកគេ ចំពោះគម្រោង​ទំនប់វារីអគ្គីសនី «ដនសាហុង» នៅក្នុងប្រទេសឡាវ ហើយបានសំណូមពរទៅកាន់រាជរដ្ឋាភិបាលថា បើអាចជៀស​បាន កុំឲ្យមានការសាងសង់នូវទំនប់វារីអគ្គីសនីដងសាហុងនេះ ឬអាចធ្វើអគ្គីសនី ដោយថាមពលព្រះអាទិត្យវិញ។ ពិសេសស្នើឲ្យមានការរក្សានូវវប្បធម៌ធម្មជាតិដ៏កម្រ ដែលសឹងតែគ្មានពីលើលោក នោះគឺជីវិត«សត្វផ្សោត» និងត្រី​«កម្រ»ជាច្រើនប្រភេទទៀត ដែលជិតនឹងផុតពូជទៅហើយនោះ។


ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)

វិបត្តិសង្គម - ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការព្រួយបារម្មណ៍ចំពោះគម្រោងទំនប់វារីអគ្គីសនី «ដនសាហុង» [...]

សង្គមស៊ីវិល បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​សំណង់​ទំនប់​ដន សាហុង របស់​ឡាវ

សង្គមស៊ីវិល បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​សំណង់​ទំនប់​ដន សាហុង របស់​ឡាវ

តាមការអះអាងរបស់មន្រ្តីសង្គមស៊ីវិល នឹងមានផលប៉ះពាល់ជាច្រើន ប្រសិនបើឡាវនៅតែបន្តគម្រោង​សាងសង់​ទំនប់វារីអគ្គិសនី ដន សាហុង ដោយមិនមានការសិក្សា និងការពិគ្រោះយោបល់ អោយបានច្បាស់លាស់ជាមុន។


លោក តឹក សុវណ្ណារ៉ា និងយុក សេងឡុង មន្ត្រីសង្គមស៊ីវិលជំនាញខាងជលផល។ (រូបថត MONOROOM.info/ទិត្យ)

ធនធានធម្មជាតិ - អង្គការសង្គមស៊ីវិល ជាសមាជិកនៃសម្ព័ន្ធទន្លេមេគង្គកម្ពុជា បានលើកឡើងពីការ​ព្រួយបារម្ភ​ជា​ច្រើន​បន្ទាប់ពីរដ្ឋាភិបាលឡាវ បានប្រកាសនូវសេចក្តីសម្រេចរបស់ខ្លួន ក្នុងការសាងសង់ទំនប់ដនសាហុង នៅលើ​ដងទន្លេមេ នៃទន្លេមេគង្គ ដោយមិនបានដាក់បញ្ចូលគម្រោងនេះ ក្នុងនីតិវិធីពិគ្រោះយោបល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...