ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយថ្មី ចង់ឲ្យមន្រ្តី«អនុវត្តខុសច្បាប់»រួចខ្លួន?
ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក) បានជួបប្រជុំពិភាក្សាការងារជាមួយ អនុប្រធានទីមួយ នៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួម ពីគណៈកម្មការទី៦ នៃរដ្ឋសភា ក្នុងការពិនិត្យ លើសេចក្រីព្រាងច្បាប់ គ្រង់គ្រងគ្រោះមហន្តរាយ ដែលបានស្នើមករដ្ឋសភាពិនិត្យ ដោយរដ្ឋាភិបាល។
ថ្លែងមកកាន់អ្នកសារព័ត៌មាន នាវិមានរដ្ឋសភា លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានលើកឡើងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ លើសេចក្តីព្រាងច្បាប់នោះ ជាមួយនឹងក្រុមការងារ នៃគណកម្មការទី៦នៃរដ្ឋសភា ឃើញថា ច្បាប់នេះនៅមានកង្វះខាត ហើយត្រូវស្នើទៅរដ្ឋាភិបាលជាថ្មី ក្នុងការបន្ថែមមាត្រាមួយចំនួន ទាក់ទងនឹងការដាក់«ទោសទណ្ឌ» លើមន្រ្តីអនុវត្តច្បាប់។
លោក ប៉ុល ហំម បញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយអំពីទោសបញ្ញត្តិ។ (…) [...]