Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ងងុយ​ដេក​ពេក... ដេក​ផ្ញារ​ជើង​ទាំង​ឡាន!

ងងុយ​ដេក​ពេក... ដេក​ផ្ញារ​ជើង​ទាំង​ឡាន!

រថយន្តរងគ្រោះថ្នាក់ ម៉ាកស៊ាំយ៉ុង ពណ៍ស ស្លាកលេខ ភ្នំពេញ២R-៣០៩០ បានបើកបរ​តាមបណ្តោយ ផ្លូវ​២៧១ រហូតដល់ជិតគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។ ប៉ុន្តែដោយភាពងងុយ​ដេក របស់​អ្នកបើកបរ រថយន្ដបានជ្រុលចង្កូត ទៅបុកថ្មចែកផ្លូវអស់ពីរផ្ទាំង បណ្តាលឲ្យរថយន្តក្រឡាប់ ផ្ងារ​ជើង​តែ​ម្តង។

ករណីគ្រោះថ្នាក់ក្រឡាប់ឡានខាងលើ សាក្សីបានបញ្ជាក់ថា មិនបណ្តាលឲ្យអ្នកបើកបរ រងររបួសនោះទេ រីឯ​ឡានក្រឡាប់ទៅម្ខាង នៅលើផ្លូវនោះ ក៏មិនបានបង្កការប៉ះពាល់ ដល់អ្នកដ៏ទៃដែរ។

បន្ទាប់ពីគ្រោះថ្នាក់ សមត្ថកិច្ចបានចុះមកវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុក នៅការរិយាល័យ​​ចរាចរណ៍​ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំឲ្យម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។ ភ្លាមៗនោះ មន្រ្តី​ចរាចរណ៍​ធ្វើការរៀបចំថ្ម ដែលបាក់ និងដួលរណូករណែល ឲ្យមានរបៀបរៀបរយបន្តិចវិញ ដើម្បី​បញ្ជៀស កុំឲ្យ​អ្នកបើកបរផ្សេងទៀត អាចនឹងជួបគ្រោះថ្នាក់៕

ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ការចាប់ព្រះកាយផ្សឹក និងឃុំព្រះសង្ឃខ្មែរក្រោម ពីរអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដោយអាជ្ញាធរ​ខណ្ឌពោរសែនជ័យ ត្រូវបានមតិមួយចំនួនចាត់ទុកថា មានចរឹកនយោបាយ ដើម្បីរឹងបន្តឹងសម្លេង របស់​ព្រះ​សង្ឃខ្មែរក្រោម ខណៈព្រះសង្ឃទាំងនោះ មានសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងនឹងផលប្រយោជន៍​វៀតណាម ក៏ដូចជាបញ្ហាដែលទាក់ទងនឹងព្រំដែន កាលពីពេលថ្មីៗនេះ។

ព្រះសង្ឃទាំងពីរអង្គ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៥ នេះ នូវបទល្មើសចំនួនបី ដែលរួមមាន បទគំរាមសម្លាប់, បទរក្សាទុកគ្រឿងញៀន, និងប្រើប្រាស់​លិខិត​ក្លែងក្លាយ។ បទចោទប្រកាន់នេះ ត្រូវបានក្រុមព្រះសង្ឃដែលស្និតនឹងព្រះសង្ឃទាំងពីរអង្គ ធ្វើការ​បដិសេធ​ថា មិនដែលមានករណីទាំងនេះ កើតឡើងឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ព្រះចៅអធិការវត្ត សាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង បាន​ធ្វើការ​បរិហាថា [...]

ទោះ​ក្រាប​ទាប​ដល់​ដី តែ​ងើប​មក​បង្ក្រាប​ចោរ​ប្លន់​ប្រដាប់​អាវុធ​វិញ

តើនរណាមួយដែលសុខចិត្ត ឲ្យចោរប្លន់ ចូលមកប្លន់យកទ្រព្យរបស់ខ្លួន បានដោយងាយនោះ? ចម្លើយ៖ ពិត​ជាមិនសុខចិត្តទេ។ តែលក្ខណៈពិសេសនៅក្នុងករណីនេះ គឺភាពក្លាហាន របស់បុរសម្ចាស់យានដ្ឋានម្នាក់នេះ ដែលធ្វើឲ្យអ្នកផង ទ្រាំមិនស្ងើចសរសើរមិនបាន។ ហេតុការណ៍ បានកើតឡើង នៅក្នុងក្រុង «OAKLAND PARK» ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទមកនេះ។

ទោះជាក្រុមចោរ បានប្រាប់ឲ្យក្រាប រាបដល់ដីក៏ដោយ ប៉ុន្តែលោក Andrew Hepburn ម្ចាស់យានដ្ឋាន អាយុ​៣៩ឆ្នាំ នៅតែរកឱកាសដើម្បីងើបមកតដៃ ជាមួយនឹងក្រុមចោរវិញ។ នៅក្នុងពេលដែល​មាន ​ការប្រតាយ​ប្រតប់​គ្នានោះ ចោរម្នាក់ទៀតបានចូលមកវិញ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ផង តែទំនងជាមិនអាចប្រឈម នឹងម្ចាស់យានដ្ឋានបាន ទើបចាំបាច់គេចខ្លួន និងទុកគ្នីគ្នារបស់ខ្លួនម្នាក់ នៅទីនោះ។

ចោរម្នាក់ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ Conrad Bloomfield អាយុ ៣៦ឆ្នាំ ត្រូវបានម្ចាស់យានដ្ឋាន [...]

ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក

ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក

ជនសង្ស័យដែលមិនទាន់ស្គាល់ អត្តសញ្ញាណនោះ ទំនងជាយុវជនម្នាក់ ដែលមានសក់ក្រញាញ់ ពណ៌ទង់ដែង និងមានពាក់វែនតាពណ៌ខ្មៅ។ បើតាមអ្នកនាំពាក្យនគរបាលជាតិថៃ លោក ប្រាវុធ តាវ័នស៊ីរី (Prawut Thavornsiri) បាននិយាយថា ជនសង្ស័យអាចជាជនបរទេស ឬអាចជាជនជាតិថៃ។ លោក ប្រាវុធ បានថ្លែង​ទៀត​ថា ដីការតាមចាប់ខ្លួនមួយ ត្រូវបានចេញផ្សាយ ដើម្បីតាមប្រមាញ់ជននេះ ទោះនៅទីណាក៏ដោយ។

ជាសមាជិកនៃបណ្ដាញមួយ...

នាយនគរបាលជាតិថៃ លោក ស៊ុំយុធ ភមផានមង (Somyot Poompanmoung) បាននិយាយ​ក្នុង​ថ្ងៃ​ពុធ​នេះ ទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យដែលបានដាក់បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស២០នាក់ នៅ​លើ​ទីលាន​បូជនីយស្ថានសាសនា កាលពីថ្ងៃចន្ទនេះ ជាសមាជិកនៃបណ្ដាញមួយ។ លោក ស៊ុំយុធ បាន​និយាយ​ទៀត​ថា៖ «ជននេះ មិនអាចធ្វើរឿងនេះ តែម្នាក់ឯងនោះទេ។ យើងគិតថា មានមនុស្សជាច្រើននាក់ បាន​ជួយ និង​នៅ​ពី​ក្រោយជននេះ។»

[...]
អំណាច​ព្រះ​អគ្គី​លេប​អស់​ផ្ទះ​មួយ​ខ្នង នៅប៉ោយប៉ែត

អំណាច​ព្រះ​អគ្គី​លេប​អស់​ផ្ទះ​មួយ​ខ្នង នៅប៉ោយប៉ែត

ហេតុការណ៍អគ្គីភ័យមួយ បានកើតឡើង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៣ និង ៤០នាទីទាបភ្លឺ នាភូមិប៉ាលីល័យ២ សង្កាត់ប៉ាលីល័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឆាបឆេះ ផ្ទះរបស់​ប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងស្រុង។

ម្ចាស់ផ្ទះឈ្មោះ សោម ឡាំ អាយុ ៦២ឆ្នាំ បាននិយាយថា ផ្ទះដែលត្រូវភ្លើងឆេះនេះ ផ្នែកខាងលើសង់ពីឈើ និង​ខាងក្រោមសង់ពីថ្មទាំងស្រុង ហើយមានទំហំទទឹង ៨ ម៉ែត បណ្តោយ ៩ ម៉ែត ដំបូលប្រក់ សង្ក័សី។

នៅពេលភ្លើងកំពុងតែឆាបឆេះ ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចបាននាំគ្នាជួយពន្លត់ដែរ តែគួរឲ្យ​សោក​ស្តាយ ទោះខំប្រឹងយ៉ាងណា ក៏នៅតែជួយមិនបាន។ ប៉ុន្តែជាសំណាងល្អ ដែលម្ចាស់ផ្ទះមិនបានរងរបួស​អ្វី​ឡើយ នៅក្នុងហេតុកាតណ៍នេះ ហើយអគ្គីភ័យ ក៏មិនបានរាលដាល ដល់ផ្ទះអ្នកជិតខាងដែរ គ្រាន់តែបាត់បង់​ទ្រព្យ​សម្បត្តិ​តែប៉ុណ្ណោះ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានលើកឡើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...