គ្រោះថ្នាក់ចរាចរណ៍៖ តុលាការដាក់ឃុំ និងបន្តការស៊ើបសួរលើយុវតីនិស្សិតពេទ្យ
កុមារីពីនាក់ និងកុមារាម្នាក់មានអាយុចន្លោះពីប្រាំបី ដល់ដប់ពីឆ្នាំ បាន«ស្លាប់ភ្លាមៗ»នៅកន្លែងកើតហេតុ រួមនឹងមនុស្ស៦នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ដោយសារអ្នកបើកបរវ័យក្មេងម្នាក់ មាន«បញ្ហាសរសៃប្រសាទ» បានបើករថយន្ដទៅបុក កាលពីសៀលម៉ោងជាងប្រាំ នាថ្ងៃសុក្រទី១ ខែមីនា។
អ្នកយកអាសារកុមាររងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏លីលា។ រូបភាពនៅលើបណ្ដាញហ្វេសប៊ុក។
លោក ប៉ែន ឃុន នាយរងការិយាល័យប៉ូលិសចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ទទួលបន្ទុកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ បានប្រាប់អ្នកសារព័តមានមនោរម្យព័ងអាំងហ្វូថា យុវតីដែលកាន់ចង្កូតរថយន្ត និង សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២ ខែមីនានេះ។ លោកបានបន្តថាព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ [...]