Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

ឆ្លើយបតទៅនឹងការព្រមានរបស់រដ្ឋាភិបាល ថានឹងប្តឹងទៅតុលាការចំពោះសកម្មភាព របស់សហជីពមួយចំនួន ដែលបានកំពុងដឹកនាំបាតុកម្មទាមទារ តម្លើងប្រាក់ឈ្នួលជាមួយកម្មករ ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យបាន បានលើកឡើងថា អ្វីដែលសហជីពបានធ្វើគឺជាសិទ្ធិសេរីភាព ហើយបើរដ្ឋាភិបាលពិតជាចាប់ខ្លួនប្រធានសហជីព ឬប្រធានសមាគម នោះមានន័យថារដ្ឋាភិបាល​កំពុងជីក​រណ្តៅ​កប់ខ្លួនឯង។

បញ្ហាសង្គម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣១ ខែធ្នូ [...]

អ្នក​ច្បាប់​បង្ហាញ ​ពី​យន្តការ«លុប​បំបាត់​»ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ

អ្នក​ច្បាប់​បង្ហាញ ​ពី​យន្តការ«លុប​បំបាត់​»ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ

ស្របពេលដែលអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាកំពុងសហការគ្នា ដើម្បីលុបបំបាត់​ការធ្វើ​ទារុណកម្ម​លើជនជាប់ឃុំ និងទទូចឲ្យមានការគាំទ្រពីអង្គការសង្គមស៊ីវិលផងដែរនោះ អ្នកច្បាប់កម្ពុជា​ក៏​បាន​សាទរ​ចំពោះ​យន្តការនេះ ហើយថែមទាំងបានបង្ហាញ ពីរបៀបទប់ស្តាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ។


អ្នកទោសដែលត្រូវបានមន្ត្រីពាក់ខ្នោះដៃ មុននឹងបណ្ដើរចេញទៅក្រៅ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ជុំវិញបញ្ហានេះ លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក្នុងកិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា បើយោងលើ​ការ​ត្អូញត្អែរ​របស់​ជនជាប់ចោទ រហូតមកដល់បច្ចុប្បន្ននេះ [...]

អង្គការ​សហប្រជាជាតិ បារម្ភ​ពី​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ​កម្ពុជា

អង្គការ​សហប្រជាជាតិ បារម្ភ​ពី​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ​កម្ពុជា

បន្ទាប់ពីការធ្វើទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅកម្ពុជា ដោយគ្មានការជូនដំណឹងជាមុន អនុគណៈកម្មការបង្កាអំពើ​ទារុណកម្ម នៃអង្គការសហប្រជាជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ បាន​សម្តែងការព្រួយបារម្ភ និងជម្រុញកម្ពុជា ឲ្យបង្កើតស្ថាប័នជាតិឯករាជ្យ ដើម្បីតាមដាន និងឃ្លាំមើល លើការ​គ្រប់​គ្រងអ្នកជាប់ឃុំឲ្យស្របតាមខ្លឹមសារនៃអនុសញ្ញាស្ដីពីការប្រឆាំងការធ្វើទារុណកម្ម និងពិធីសារបន្ថែមដែលកម្ពុជា​ជារដ្ឋហត្ថលេខីដែរនោះ។


ពន្ធនាគារនៅខេត្តកណ្ដាល។ (រូបថត MONOROOM.info/ D.KEO)

ក្នុងបំណងលើកកម្ពស់ការប្រព្រឹត្តទៅលើ អ្នកជាប់ឃុំក្នុងប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត អនុគណៈកម្មការបង្កាអំពើទារុណកម្ម នៃអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា [...]

ប្រតិកម្ម​​ដាក់​សម្ពាធ ឲ្យ​ស្វែង​រក​ព្រះសារីរិកធាតុ​មាន​កាន់​តែ​ខ្លាំង

ប្រតិកម្ម​​ដាក់​សម្ពាធ ឲ្យ​ស្វែង​រក​ព្រះសារីរិកធាតុ​មាន​កាន់​តែ​ខ្លាំង

រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ ក៏ដូចជាសមត្ថកិច្ចជំនាញ នៅតែមិនទាន់រកឃើញព្រះសារិរិកធាតុ​នៅ​ឡើយទេ ខណៈមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ សម្តែការខកចិត្ត និងដាក់សម្ពាធកាន់ខ្លាំងឡើងលើសមត្ថកិច្ច និងអ្នកទទួលខុសត្រូវផ្សេងទៀត ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ ស្វែងរកព្រះសារីរិកធាតុយកត្រឡប់មកវិញ ឲ្យបានឆាប់បំផុត។


ព្រះ​សក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកំពុងស្ពឺ។ (រូបថត Maria)

ព្រះសារីរិកធាតុ - ក្រោមតំណក់ទឹកភ្លៀងស្រិចៗ ព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនរយអង្គ-អ្នក នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នេះបាននាំគ្នាដើរដង្ហែក្បួន ទៅកាន់វត្តឧណ្ណាឡោម សាលសន្និសីតចតុមុខ និងក្រសួងធម្មការ និងសាសនា ដើម្បីទាមទារឲ្យមានអ្នកទទួលខុសត្រូវ និងការស្វែងរកត្រឡប់មកវិញ [...]

ខេង ទីតូ៖ បក្ស​សង្រ្គោះ​ជាតិ ចាំ​ចាច់​ត្រូវ​សហការ​ជា​មួយ​សមត្ថកិច្ច

ខេង ទីតូ៖ បក្ស​សង្រ្គោះ​ជាតិ ចាំ​ចាច់​ត្រូវ​សហការ​ជា​មួយ​សមត្ថកិច្ច

បើទោះជាគណបក្សសង្រ្គោះជាតិបានអះអាងថា មហាបាតុកម្មដែលកំពុងដំណើរការទៅមុខ ជាមួយភាពពុះ​កញ្រ្ជោល​នេះ នឹងប្រព្រឹត្តទៅដោយអហិង្សាយ៉ាងណាក្តី ក៏ចលនានេះបានជម្រុញឲ្យមជ្ឈដ្ឋានទូទៅ និងកងកម្លាំង​សមត្ថកិច្ចសម្តែងការព្រួយបារម្ភពីបញ្ហាដែលអាចកើតឡើងជាយថាហេតុ និងទទូចឲ្យគណបក្សជំទាស់នេះ​ផ្តល់​ការសហការជិតស្និតជាមួយសមត្ថកិច្ចពាក់ព័ន្ធ។


កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)

សុវត្ថិភាពសន្តិសុខ - អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិលោក ខេង ទីតូ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នេះបានលើកឡើងថា នៅពេលនេះសមត្ថកិច្ចបាន​ត្រៀម​លក្ខណៈគ្រប់គ្រាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...