ម្ចាស់បណ្តឹងនៅបូរីកីឡា ថាគ្មានជំនឿទៅលើចំណាត់ការរបស់តុលាការ
បន្ទាប់ពីដាក់ពាក្យបណ្តឹងប្តឹងអភិបាល មន្ត្រីខណ្ឌ៧មករា និងអ្នកក្រោមឱវាទរួចរាល់ ម្ចាស់បណ្តឹងមកពីសហគមន៍ បូរីកីឡា ហាក់គ្មានទំនុកចិត្តទៅលើសាលាដំបូងរាជធានីភ្នំពេញ ថានឹងចាត់ការលើបណ្តឹងពួកគាត់ឡើយ។ តែបើទោះយ៉ាងនេះក្តី ជនរងគ្រោះទាំងនោះ នៅតែបន្តទាមទារឲ្យមានការត្រួតពិនិត្យពាក្យបណ្ដឹងរបស់ខ្លួន ជាបន្ត។
អ្នកស្រី ហាស់ សុខចិន្តា កាន់ពាក្យបណ្ដឹងចូលតុលាការ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅសហគមន៍បូរីកីឡាចំនួន៧នាក់ ដែលទទួលរងអំពើហិង្សា ក្នុងពេលបង្រ្កាបកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ។ [...]