ជនទាំង២១ ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ និងរងការរើសអើងក្នុងពន្ធនាគារ
លោក វ៉ន ពៅ និងជនជាប់ឃុំ២នាក់ ក្នុងចំណោម២១នាក់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ដែលបានឃាត់ខ្លួននៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បានកំពុងធ្លាក់ខ្លួនឈឺដោយសារពុំមានថ្នាំព្យាបាលជំងឺគ្រាប់គ្រាន់។
ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិ - លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងចេញពីពន្ធនាគារ ថា ជនជាប់ឃុំ ៣នាក់ក្នុងចំណោម២១ នាក់នោះ មានរូបលោក ដែលរាគរុះ វិលមុខ និង រលាកបំពងក, លោក ចាន់ ពុទ្ធិស័ក្ត តំណាងប្រជាសហគមន៍បឹងកក់ [...]