Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ចិន​ជាង​៦០០​នាក់ រត់​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​កម្ពុជា តាម​ច្រក​បាវិត

ចិន​ជាង​៦០០​នាក់ រត់​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​កម្ពុជា តាម​ច្រក​បាវិត

ដោយភ័យខ្លាចនឹងកុបកម្មកាប់សម្លាប់ដ៏រង្គាល ដែលបានកើតឡើងនៅ ពាសពេញផ្ទៃប្រទេសវៀតណាម ជាពិសេស​នៅវៀតណាមខាងត្បូង ធ្វើឲ្យមនុស្សស្លាប់ជាង២០នាក់នោះ ជនជាតិចិនជាច្រើនរយនាក់ បានរត់មកជ្រកកោន​នៅ​ក្នុងប្រទេសកម្ពុជា ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ បាវិត។


រោងចក្របរទេសមួយកន្លែង ត្រូវបានក្រុមកុបករវៀតណាមដុតកម្ទេច។ (រូបថត Reuters)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - អំពើហិង្សាប្រឆាំងចិន នៅវៀតណាម ទំនងជានៅតែដុតបញ្ឆេះប្រទេសនេះ [...]

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

ការនាំចេញឈើមានអាជ្ញាប័ណ្ណទៅកាន់របទេស ស្ថិតក្នុងកម្រិតកំណត់របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៣ មាន​ទឹកប្រាក់សរុបជាង ៤១លានដុល្លារ ប៉ុន្តែចំនួននេះត្រូវបានអង្គការសង្គមស៊ីវិល ដែលធ្វើការស៊ើបអង្កេត​លើវិនាសកម្ម​ព្រៃឈើនៅកម្ពុជា រិះគន់ថា ជាចំនួនតិចបំផុតបើប្រៀបធៀប ទៅនិងការនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ទ្រី ភាព។


រថយន្ដដឹកឈើដុំប្រណិត ជាប់ផុងទៅមុខមិនរួច។ (រូបភាព MONOROOM.info/ Kin.G)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
----------------------------

ឧក្រិដ្ឋកម្មព្រៃឈើ - [...]

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

អគ្គស្នងការ នគរបាលជាតិលោកនេត សាវឿន បានអះអាងថាកងនគរបាលជាតិ ប្ដេជ្ញាដាច់ខាត ចំពោះការរក្សា​សន្តិសុខផ្ទៃក្នុងរបស់ជាតិ និងការការពារបូរណភាពដែនដី។ ការប្ដេជ្ញារបស់លោកនេត សាវឿន គឺស្របពេលដែល​ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសកម្ពុជា កំពុងមានភាពតឹងតែង​យ៉ាង​ក្តៅគគុក។


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សន្តិសុខជាតិ - «យើងបន្តយកចិត្តទុកដាក់ចាត់វិធានការបង្ការ ទប់ស្កាត់ [...]

នេត សាវឿន៖ «បាតុកម្ម» ព្រោះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​លូក​ដៃ

នេត សាវឿន៖ «បាតុកម្ម» ព្រោះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​លូក​ដៃ

នៅក្នុងដើមឆ្នាំ២០១៤នេះ ក្រោយពីនយោបាយបានបន្តជាប់គាំង យ៉ាងហោចណាស់ក៏មានកូដកម្ម និងបាតុកម្ម បាន​កើតឡើងចំនួន៨៤២ករណី បណ្តាលមកពីសកម្មភាពមួយចំនួន មានការវិវត្តន៍ ​ប្រែប្រួលស្មុគស្មាញ ដោយសារ​មាន​ការលូកដៃចូលពីអ្នកនយោបាយ សង្គមស៊ីវិល និង សហជីពមួយចំនួន។ នេះ បើយោងទៅ​តាមរបាយការណ៍ ​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ។


ការពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ Channita)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ឧសភា ២០១៤
----------------------------

អានពិស្ដារ
តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

សមាជិកបីនាក់ នៃគ្រួសារជនរងគ្រោះក្នុងជំលោះដីធ្លី ជាមួយលោក ឧកញ៉ា ឃុន សៀ ដែលមានទីតាំងស្ថិត នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ត្រូវបានតុលាការាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ និង ប្រើហឹង្សារំលោភលើសិទ្ធិកាន់កាប់ អចលនវត្ថុអ្នកដទៃ នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ។


«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
------------------

ដីធ្លី - យោងតាមដីកាកោះ របស់លោកព្រះរាជអាជ្ញារង ជេត ខេមរា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...