កុងហ្គោ៖ ដុតប្រដាប់ភេទកូនក្រមុំ ព្រោះជជែកជាមួយប្រុស
កំហឹង មិនត្រឹមតែធ្វើឲ្យមនុស្ស «ខឹងខុសខឹងខាត» ប៉ុណ្ណោះទេ តែថែមទាំងជំរុញឲ្យមនុស្ស ហ៊ានប្រព្រឹត្តិ នូវទង្វើដ៏ហួសហេតុនោះផងទៀត។ នេះជាហេតុការណ៍មួយ សឹងមិនអាចជឿបាន តែបានកើតឡើងនៅក្នុងគ្រួសារមួយ រស់នៅខេត្តកាស៊ៃខាងលិច (Kasaï occidental) នៃប្រទេសកុងហ្គោ (Congo ស្ថិតក្នុងទ្វីបអាហ្វ្រិកកណ្ដាល)។
ឪពុកអាយុ៤៤ឆ្នាំ បានយកភ្លើងចំបើងមកដុតប្រដាប់ភេទរបស់កូនស្រីអាយុ១៧ឆ្នាំរបស់ខ្លួន បន្ទាប់ពីបានឃើញកូនស្រីវ័យជំទង់រូបនេះ ជជែកលេងជាមួយនឹងយុវជនម្នាក់។ នេះបើតាមរបាយការណ៍មួយ របស់ទីភ្នាក់ងារព័ត៌មានកុងហ្គោ ហៅកាត់ថា ACP ផ្សាយឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅ។
សាក្សីនៅផ្ទាល់កន្លែងកើតហេតុ បានឃើញបុរសជាឪពុក ចាប់ចងដៃចងជើងកូនស្រីរបស់ខ្លួន មុននឹងធ្វើសកម្មភាពដែលគេមិននឹកស្មានដល់នេះ។ [...]