Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

​កង​បញ្ជា​ការ​ខណ្ឌ​សែន​សុខ​ បើក​កៀរ​រថយន្ដ​កម្មករ រួច​ចុះ​មក​ក្របួច​ក​អាវ

​កង​បញ្ជា​ការ​ខណ្ឌ​សែន​សុខ​ បើក​កៀរ​រថយន្ដ​កម្មករ រួច​ចុះ​មក​ក្របួច​ក​អាវ

ការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលារសៀលម៉ោង ២និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ប្រមាណជា៣០០ម៉ែត។ ហេតុការណ៍នេះ បង្កឡើងដោយ​រថយន្ត​ពីរ​គ្រឿង ដែលម្ខាងជារថយន្ត ធ្វើចររាចរណ៍ របស់អភិបាលខណ្ឌសែនសុខ និងម្ខាងទៀត ជារថយន្តឈ្នួល ដឹកអ្នក​ដំណើរ​មកពីខេត្តតាកែវ។ រថយន្ដទាំងពីរ បានប៉ះគ្នា បង្កឲ្យមានកាខូចខាត រថយន្តដឹកអ្នកដំណើរ ផ្នែកខាងមុខ។

សាក្សីនៅកន្លែងបានឲ្យដឹងថា រថយន្តទាំងពីរ បានបើកក្នុងទិសដៅស្របគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្ត​របស់បញ្ជាការដ្ឋាន ខណ្ឌសែនសុខ ដែលគ្មានស្លាកលេខ បានកៀររថយន្តឈ្នួល ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ កណ្តាល 2A-5711 ដែលកំពុងបើកបរ ក្នុងទិសដូចគ្នា បណ្តាលឲ្យរថយន្តឈ្នួល រងការខូចខាតផ្នែកខាងមុខ។ សាក្សី​បាន​បន្តថា គេឃើញម្ចាស់រថយន្តខណ្ឌសែនសុខ ចាប់ទាញកអាវ ម្ចាស់រថយន្តឈ្នួល ទាំងសម្លេងសម្លុតខ្លាំងៗ ជាមួយ​នឹង​អាការៈ [...]

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

បន្ទាប់ពីអង្គការអន្តរជាតិចំនួនពីរ បានចេញរបាយការណ៍ ដោយប្រតិកម្មទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលបាន​បណ្តេញ​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពីកម្ពុជានោះ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានបកស្រាយថា ការ​ដែល​គេចាប់លោក អាឡិច បញ្ចូនទៅវិញ មិនមែនដោយសារ តែ អាឡិច ការពារតំបន់អារ៉ែងទេ គឺដោយសារតែលោក អាឡិច មិនឆ្លើយតប នឹងច្បាប់អន្តរជាតិ។

របាយការណ៍ នៅក្នុងកម្មវិធីរួមគ្នាមួយ ក្នុងការឃ្លាំមើល និងគាំពារសកម្មជនសិទ្ធិមនុស្ស លើពិភពលោក របស់អង្គការ​អន្តរជាតិទាំងពីរ បានបញ្ជាក់ថា ដោយយោងទៅលើច្បាប់អន្តោរប្រវេសន៍ របស់ប្រទេសកម្ពុជា លក្ខណៈ​សម្បត្តិ​ជន​បរទេស ដូចលោក អាឡិច អាចរស់នៅក្នុងប្រទេស បាន«៣៧ថ្ងៃ ក្រោយការផុតកំណត់ នៃទិដ្ឋាការ»។ ប៉ុន្តែក្រោយ​ផុត​សុពលភាព​ទិដ្ឋការ តែបីថ្ងៃប៉ុណ្ណោះ លោក អាឡិច [...]

អ្នក​រត់​ម៉ូតូ​កង់​បី ត្រូវ​ក្មេង​ស្ទាវ​គប់​មួយ​ដុំ​ថ្ម​ដោយ​គ្មាន​មូល​ហេតុ

អ្នក​រត់​ម៉ូតូ​កង់​បី ត្រូវ​ក្មេង​ស្ទាវ​គប់​មួយ​ដុំ​ថ្ម​ដោយ​គ្មាន​មូល​ហេតុ

ដុំថ្មមួយដុំ ទម្ងន់១គីឡូក្រាម ត្រូវបានចោលសំដៅ អ្នករតកង់បីមួយរូប ទាំងមិនដឹងមូលហេតុ។ ក្រុមជនល្មើស ដែល​ជិះ​ម៉ូតូ បានធ្វើសកម្មភាពរួច ក៏ជិះម៉ូតូចេញទៅបាត់ស្រមោល។ បើនិយាយថា ហេតុការណ៍បានកើតឡើង ដោយគ្មាន​ដំណើរ​ដើម​ទង​នោះ ពិបាកនឹងធ្វើឲ្យគេជឿបានណាស់។

សាក្សីដែលបានឃើញករណីខាងលើ បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសង្ស័យនេះ បានកើតឡើង កាលពីវេលា​ម៉ោង​៨ និង៣០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវ កម្ពុជាក្រោម ត្រង់ចំណុច ទល់មុខហាងនំបាយ័ន កណ្ដាល​រាធានីភ្នំពេញ។ សាក្សីបានឲ្យដឹងទៀតថា គេមិនបានស្គាល់ ពីស្លាកលេខម៉ូតូជនល្មើស ទាំងនោះទេ គ្រាន់តែដឹងថា មាន​គ្នាប្រមាណជា៤ទៅ៥នាក់ជិះ ម៉ូតូពីរគ្រឿង ម្នាក់ជិះខាងក្រោយគេ ពាក់អាវកីឡាលេខ១០ ពណ៍ទឹកប៊ិច។ ដែលបានគប់​ដុំថ្ម ទម្ងន់ប្រហែល១គីឡូក្រាម ទៅត្រូវអ្នកបើកកង់បី បណ្តាលឲ្យមានរបួស នៅត្រង់ ក។

ជនរងគ្រោះលោក ជាង ពុង ក្នុងវ័យ២៨ឆ្នាំ ដែលជាម្ចាស់កង់បី [...]

ចាប់ខ្លួន អាឡិច ​និង​បង្ខំ​ឲ្យ​ចេញ​ពី​កម្ពុជា ក្នង​រយៈ​ពេល​៥​ថ្ងៃ

ចាប់ខ្លួន អាឡិច ​និង​បង្ខំ​ឲ្យ​ចេញ​ពី​កម្ពុជា ក្នង​រយៈ​ពេល​៥​ថ្ងៃ

បើតាមអាជ្ញាធរកម្ពុជា លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានស្នាក់​នៅក្នុងប្រទេសកម្ពុជា ចំនួនបីថ្ងៃដោយ​ខុស​ច្បាប់ បន្ទាប់​ពីទិដ្ឋាការចុងក្រោយរបស់លោក បានអស់សុពលភាព កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លង​មក និងបន្ទាប់ពីការសម្រេច របស់ក្រសួងមហាផ្ទៃកម្ពុជា មិនបន្តផ្ដល់ទិដ្ឋការ​«ឲ្យ»​សកម្មជនការពារបរិស្ថាន ជនជាតិអេស្ប៉ាញរូបនេះ។

ការចាប់ខ្លួនលោក អេឡិច នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញប្រតិកម្ម លើ​អង្គការសង្គមស៊ីវិល និងការរិះគន់ពីសាធារណៈមតិ ដែលថារដ្ឋភិបាលខ្លាចរអា និងមិនហ៊ានបន្តទិដ្ឋការ ទៅឲ្យលោក អាឡិច នៅកម្ពុជានោះ។

នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយថា កម្ពុជាជារដ្ឋមួយ មានអធិបតេយ្យភាពរបស់ខ្លួន មិនថាតែជនបរទេសទេ [...]

អាគារ​កប់​ពពក​នៅ ឌុយបៃ រង​គ្រោះ​នឹង​អគ្គិភ័យ (vdo)

អគ្គិភ័យបានឆេះឡើយយ៉ាងសន្ធោសន្ធៅ ក្នុងយប់ថ្ងៃសុក្រទី២០ ចូលមកថ្ងៃសៅរ៍ទី២១ ខែកុម្ភៈនេះ នៅជាន់ទី៥០ នៃ​អាគារ​កប់ពពកមួយ ដែលមានកំពស់៣៣៦ម៉ែត្រ នៅក្រុង ឌុយបៃ នៃប្រទេស អេមៀរាត់ អារ៉ាប់។ អាគារដែល​មាន​៧៩ជាន់នេះ ជាអាគារស្នាក់នៅដ៏ខ្ពស់មួយ ដែលមានឈ្មោះថា «The Torch»។ អគ្គិភ័យនេះ មិនបានធ្វើឲ្យមាន​មនុស្ស​ស្លាប់ ឬរបួសធ្ងន់ធ្ងរទេ គ្រាន់តែមានមនុស្ស៧នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ពិនិត្យព្យាបាល​នៅនឹង​កន្លែង​ប៉ុណ្ណោះ។

ក្រុមពន្លត់អគ្គិភ័យ បានពន្លត់រួចស្រេចបាច់ នៅពីម៉ោងក្រោយមក។ ប៉ុន្តែមនុស្សរាប់រយនាក់ ត្រូវបាន​ជម្លៀសខ្លួន​ចេញ​ពីអាគារដែលឆេះ និងពីអាគារដែលនៅជាប់នោះ។ អគ្គិភ័យបានឆេះនៅជាប់ទី៥០ ប៉ុន្តែបានដុតរោល និងខ្លោចទៅ​កាន់​ជាន់ជាង២០ទៀត នៅខាងលើជាន់ដែលឆេះ។

រូបភាពវីដេអូ ដែលត្រូវបានបង្ហោះផ្សាយ ដោយមនុស្សនៅក្នុងហេតុការណ៍ បានបង្ហាញនូវទិដ្ឋភាពដ៏ព្រឺព្រួច នៃ​អគ្គិភ័យ​ដ៏កម្រនេះ។ វីដេអូប​ន្ថែមទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...