ម៉ែគ្មានលុយដណ្តឹងប្រពន្ធឲ្យ ចងកសម្លាប់ខ្លួននៅលើផ្ទះ
ស្នេហាពិត ចិត្តដិតជាប់លើស្រី ប៉ុន្តែលុយកាក់ ថានៈបុណ្យស័ក្ដិ ដ៏អាប្រិយ បានធ្វើឲ្យយុវជនម្នាក់ សម្រេចចិត្តគិតខ្លី ទៅចងកសម្លាប់ខ្លួន។ ប៉ុន្តែសង្ខានៅមិនទាន់អស់ យុវជនអភ័ព្វស្នេហ៍ ត្រូវបានជួយសង្គ្រោះទាន់ពេល។
យុវជនរងគ្រោះ ព្រោះស្នេហ៍មិនដូចបំណង រូបនេះឈ្មោះ សុខ សម្បត្តិ អាយុ៣០ឆ្នាំ សព្វថ្ងៃជាសន្តិសុខម្នាក់ នៅក្រុមហ៊ុនឯកជន និងកំពុងរស់នៅផ្ទះលេខ៥០ ផ្លូវ២២០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យុវជន សុខ សម្បត្តិ ត្រូវបានអ្នកជិតខាងឲ្យដឹងថា ជាអតីតកូនមេភូមិទី៩ នៅក្នុងសង្កាត់ខាងលើ តែបច្ចុប្បន្ន រស់តែជាមួយម្តាយប៉ុណ្ណោះ ព្រោះលោកឪពុក បានលាចាកលោកហើយ។
ម្តាយជនរងគ្រោះ បានត្រឹមតែយុំខ្សឹបខ្សួល ប៉ុន្តែបានឆ្លៀត រៀបរាប់តិចៗ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «ម៉ែគ្មានលុយទេកូន (...) ហេតុអ្វីក៍កូន ហ៊ានធ្វើដល់ថ្នាក់នេះ ម្តងជាពីរដង»។ អ្នកស្រីបានរំលឹក ពីហេតុការណ៍ឡើងវិញថា [...]