Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូង​ផ្លូវ រង​របួស​ធ្ងន់​ដល់​សន្លប់

ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូង​ផ្លូវ រង​របួស​ធ្ងន់​ដល់​សន្លប់

ស្រវឹងជិះលឿន មិនបានប្រយ័ត្ន បង្កគ្រោះថ្នាក់ខ្លូនឯង នៅកណ្តាលផ្លូវរហូតមានរបួស។ ករណីនេះ កើតឡើងដោយ​សារ​បុរសម្នាក់ ដែលបានទទួលទាន ស្រាស្រវឹងជ្រុល ហើយបានបើកម៉ូតូ​ បុកទ្រូងផ្លូវ បណ្តាលឲ្យខ្លូនឯងមានរបួស ហើយ​ម៉ូតូ​រងការខូចខាត មួយចំនួនទៀត។ គ្រោះថ្នាក់មិនបង្ករបញ្ហា ទៅដល់អ្នកផ្សេង រហូតរបួសស្នាម ឬដល់ជីវិតឡើង ដោយ​សារ​បុរសខាងលើ បានបើកបរតែម្នាក់ឯង ហើយទទួលរងគ្រោះ ក៏តែម្នាក់ឯងដែរ។

ប្រពភព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ឈ្មោះ គិន សុង ជិះម៉ូតូម៉ាក រីវ៉ូ ស្លាកលេខ​ភ្នំពេញ ១CS-៥១៨៧ តាមបណ្តោយផ្លូវព្រះសីហនុ ស្រាប់តែមកដល់ ទល់មុខក្រុមហ៊ុនសេលកាត មានផ្លូវត្រូវបត់ តែ​បត់​មិនទាន់ ព្រោះម្ចាស់ម៉ូតូ មើលទៅទំនងជាស្រវឹងជោគ ក៏បានបុកពេញទំហឹង ជាមួយរបងចែកទ្រូងផ្លូវ បណ្តាលឲ្យសន្លប់​ភា្លមៗ នៅកន្លែងកើតហេតុ។ អ្នកនៅទីនោះ បានបន្តថា មុនដំបូងបើបុរសខាងលើដឹងថា ស្រវឹងហើយ បើកតិចៗ [...]

ឆក់​ទូរស័ព្ទ​ដល់​ថ្ងៃ​អង្សា ត្រួវ​ម្ចាស់​និង​ពលរដ្ឋ​ក្របួច​បាន

ឆក់​ទូរស័ព្ទ​ដល់​ថ្ងៃ​អង្សា ត្រួវ​ម្ចាស់​និង​ពលរដ្ឋ​ក្របួច​បាន

«មិនមែនមាន័យថា ឲ្យតែលួចរបស់ស្រីៗ គេមិនហ៊ានជិះតាម ហើយលួចបានសម្រេចរហូតនោះទេ គឺគង់តែ​មានថ្ងៃ​អស់​លក័្ខ មិនខាន» នេះជាលើកឡើង របស់យុវជនអ្នកចូលរួមចាប់ចោរ ឆក់ទូរស័ព្ទស្ត្រីរងគ្រោះម្នាក់ ដែលមិនបាន​សម្រេច តែបែរជាត្រូវម្ចាស់គេជិះដេញទាន់ ចាប់បាន ជាមួយប្រជាពលរដ្ឋ ជាច្រើននាក់ទៀត។

ជនដៃដល់ ដែលបានធ្វើសកម្មភាពឆក់ នៅពេលកំពុងជិះម៉ូតូនេះ ឈ្មោះ ហេង មករា អាយុ៣០ឆ្នាំ គ្មានមុខរបរ​ពិត​ប្រាកដ រស់នៅភូមិបប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យរាជធានីភ្នំពេញ បានឆក់ទូរស័ព្ទដៃ ម៉ាក អាយហ្វូន​៥ របស់ស្រ្តីរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូ មានគ្នា៣នាក់ ក្នុងទិសដៅស្របគ្នា តាមបណ្តោយផ្លូវ ហាណូយ។ អ្នក​ឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះ ម៉ូតូម៉ាកនិច ពណ៍​លឿង​ស្លាក​លេខភ្នំពេញ១BQ-៤០០៥ ស្រាប់តែមកដល់កន្លែងកើតហេតុ បុរសម្នាក់បើកម៉ូតូសង់ ឌ្រីម ពណ៍ខ្មៅ ស្លាកលេខ​ភ្នំពេញ ១CS-៨៩៥០ [...]

ឃាត់​ខ្លួន​ចោរ​ស្រី​ម្នាក់​ក្នុង​សណ្ឋាគារ ព្រោះ​លួច​លុយ​ភ្ញៀវ​ជាង​១០០០​ដុល្លា

ឃាត់​ខ្លួន​ចោរ​ស្រី​ម្នាក់​ក្នុង​សណ្ឋាគារ ព្រោះ​លួច​លុយ​ភ្ញៀវ​ជាង​១០០០​ដុល្លា

នាំនាងទៅដេកជាមួយ នៅក្នុងសណ្ឋាគារ... តែមិនទាន់បានដេកផង ក៏ស្រាប់តែត្រូវនាងលួចលុយ រត់ចេញទៅបាត់!

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង៣០នាទី យប់ថ្ងៃទី៣១ ខែឧសភា ឈានចូលថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគា ហ្វាងជិនី លិវវីងហូថែល ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ជនរងគ្រោះ ជាជនជាតិបរទេស ត្រូវបានស្រីដៃឆើត ដែលជាដៃគូរបស់ខ្លូន លួចលុយ​អស់ជាង​១០០០​ដុល្លា ហើយ​ចាក​ចេញ​ពីបន្ទប់ តាំងពីម៉ោង៤ទៀបភ្លឺ។

ការចាកចេញ ពីបន្ទប់តែម្នាក់ឯង ហើយមានលក្ខណៈប្រញាប់ប្រញាល់ និងចេញមុនម៉ោង បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការសង្ស័យ ដល់បុគ្គលិកប្រចាំការ នៅសណ្ឋាគា។ ភ្លាមៗនោះ ក្រុមបុគ្គលិកផ្នែកទទួលភ្ញៀវ បានធ្វើការឃាត់​ខ្លូន ស្រ្តីខាងលើទុក ដើម្បីសួរនាំ ព្រោះមានការសង្ស័យ។

ស្រ្តីខាងលើឈ្មោះ សែន ចិន្តា អាយុ២៦ឆ្នាំ បច្ចុប្បន្នជាអ្នករត់តុ នៅ​សុរិយា បានសារភាពថា [...]

ដក​ដាវ​កាប់​ទាំង​យប់ សឹង​តែ​ដាច់​ស្មារ​ជន​រង​គ្រោះ

ដក​ដាវ​កាប់​ទាំង​យប់ សឹង​តែ​ដាច់​ស្មារ​ជន​រង​គ្រោះ

ជនរងគ្រោះឈ្មោះ ងោ ម៉េង អាយុ២២ឆ្នាំ រស់នៅភូមិអូរដំរី សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ បានរង​របួសធ្ងន់ នៅក្នុងថ្លុកឈាមដោយសារ ក្រុមជនមិនស្គាល់មុខ ២នាក់ បានជិះម៉ូតូតាមពីក្រោយ ធ្វើសកម្មភាព កាប់បុរស​រងគ្រោះភ្លាមៗ នៅទល់មុខរោងចក្រ ឧកញ៉ា សៀង ឈុន ក្នុងសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៥។

សាក្សីដែលបានឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា ជនល្មើសដែលជិះម៉ូតូ តាមពីក្រោយជនរងគ្រោះនោះ មានគ្នាពីរនាក់ ជិះម៉ូតូឌ្រីមស៊េ១២៥ ពណ៍ខ្មៅមិនស្គាល់ស្លាកលេខ បើកបរតាមពីក្រោយ ជនរងគ្រោះដែលកំពុងដើរ ស្រាប់តែមកដល់​កន្លែងកើតហេតុ តាមផ្លូវបេតុង ក្នុងភូមិក្បាលដំរី ក៏អែបម៉ូតូ រួចធ្វើសកម្មភាពវាយ កាប់ព្រលះ ទៅលើជនរងគ្រោះ យ៉ាង​ដំណំ រួចយកលុយ និងទូរស័ព្ទដៃ ដែលមាននៅជាប់ខ្លូន ជនរងគ្រោះគ្មានសល់ និងបានបើកម៉ូតូគេចខ្លូន បាត់​ស្រមោល។

បន្ទាប់ពីធ្វើសកម្មភាព វាយឲ្យរងរបួសធ្ងន់ [...]

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ការជួយសង្គ្រោះ កំពុងបន្តធ្វើនៅឡើយ នៅក្នុងព្រឹត្តិការណ៍លិចនាវា មួយគ្រឿង ដែលមានដឹកមនុស្ស៤៥៨នាក់ នៅលើ​ទន្លេយ៉ង់សេ។ បើទោះជាស្ថានភាពឧត្តុនិយម មិនមានភាពអំណោយផល ដល់ការជួយសង្គ្រោះ បណ្ដាលមកពីខ្យល់ និង​ភ្លៀងដ៏ខ្លាំងនោះ ក៏ពិតមែន តែនាយករដ្ឋមន្ត្រីចិន លោក លី គេគៀន (Li Keqiang) នៅពេលនេះ បានធ្វើដំណើរ ទៅកាន់​ទីនោះដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់។

នាវា «Eastern Star» ដែលមានប្រវែងបណ្ដោយ ៧៦ម៉ែត្រ បានលិច នៅវេលាម៉ោង ២១ និង២៨នាទី ម៉ោងក្នុងស្រុក។ ទូរទស្សន៍ផ្លូវការចិន «CCTV» បានរាយការណ៍ថា មនុស្សទាំង៤៥៨នាក់នោះ មាន៤០៦ ជាអ្នកដំណើរ ៥នាក់ជាបុគ្គលិក បម្រើការឲ្យក្រុមហ៊ុនទេសចរណ៍ និង៤៧នាក់ទៀត ជាអ្នកបម្រើការលើនាវា។ ទូរទស្សន៍បានបញ្ជាក់ទៀតថា នាវាដែល​អាចទទួលមនុស្សឲ្យជិះ បានរហូតដល់ ៥៣៤នាក់នេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយ ដែលរៀបចំដំណើរទេសចរណ៍ នៅ​ក្នុង​តំបន់នោះ ដែលសម្បូរទៅដោយទេសភាពដ៏ប្រពៃ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...