Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

លួច​​ដោះ​​ម៉ូតូ​ ពី​រ៉ឺមក​កង់​បី ទាំង​កណ្ដាល​យប់ ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់

លួច​​ដោះ​​ម៉ូតូ​ ពី​រ៉ឺមក​កង់​បី ទាំង​កណ្ដាល​យប់ ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់

ស្រ្តីជាប្រពន្ធ ឈ្មោះ ខាន់ យឿ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា ដំបូង​ឡើយ អ្នកស្រីមិនបានឃើញទេ គ្រាន់តែលឺសម្លេងហាក់ចម្លែក ទើបចេញមកបើកទ្វារផ្ទះមើល ក៏ប្រទះឃើញ​មនុស្ស កំពុងធាក់បញ្ឆេះម៉ូតូអ្នកស្រី តែមិនទាន់ឆេះ។ ភ្លាមនោះ អ្នកស្រីបានដាស់ស្វាមី រួចឆោឡោស្រែក​ឲ្យ​អ្នកជិតខាង ជួយដេញជនសង្ស័យខាងលើ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនេះ កាលពី​វេលា​ម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១០ ចូលមកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។

លោក ស៊ឹម ឆាត វ័យ ៣៥ឆ្នាំ ជាស្វាមីបានឲ្យដឹងដែរថា លោកបច្ចុប្បន្ន ជាអ្នករត់ម៉ូតូកង់បី រស់នៅភ្នំពេញជា​មួយ​ប្រពន្ធ នៅថ្ងៃយប់កើតហេតុ ម៉ូតូរបស់លោក ចតទុកនៅមុខផ្ទះ ដូចរាល់ដង តែថ្ងៃនេះ លោកមិនបានចាក់សោរ​ទេ។ លោកបន្ថែមទៀតថា អ្នកចូលដោះម៉ូតូលោក មិនបានសម្រេចទេ ហើយចូលលួចដោះម៉ូតូ តែម្នាក់ឯង​ប៉ុណ្ណោះ ដែលលោកមិនអាចចំណាំភិនភាគបាន ព្រោះមេឃងងិតពេក។ [...]

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែត តាម​បណ្ដោយ​ផ្លូវ​ជាតិ ភ័យ​នឹង​គយ​ចល័ត

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែត តាម​បណ្ដោយ​ផ្លូវ​ជាតិ ភ័យ​នឹង​គយ​ចល័ត

អ្នកភូមិ នៅកន្លែងកើតហេតុថា ទង្វើរបស់មន្រ្តីគយ​ចល័ត​ទាំងនេះគ្រាន់តែដើម្បីបម្រើប្រយោជន៍​ផ្ទាល់ខ្លូន​ប៉ុណ្ណោះ គ្មានបានជួយដល់ប្រជាពលរដ្ឋនោះទេ មានតែបង្ក ឲ្យភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ​កើនឡើងទ្វេរ​ដង។ អ្នកភូមិបញ្ជាក់ថា ដូចជាករណីបង្កគ្រោះថ្នាក់ សម្លាប់អ្នកភូមិម្នាក់ និងរងរបួស៣នាក់ផ្សេងទៀត នៅព្រឹក​ថ្ងៃទី១០ សីហាកន្លងមកនេះ គឹដោយសារតែមន្រ្តីគយទាំងអស់នោះ ដែលទាមទារលុយ ពីម្ចាស់ថយន្តដឹក​ឥវ៉ាន់​មិនបាន ក៏តាំងដេញចាប់ នៅពេលឡានដឹកឥវ៉ាន់ (ទូរទស្សន៍...) ឃើញហេតុការណ៍មិនស្រួល ម្ចាស់ឡានបាន​បើកគេច។ រហូតដល់កន្លែងកើតហេតុ រថយន្ដនោះដែលចាប់ហ្វាំងមិនទាន់ បានបុកម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យមាន មនុស្សរបួស និងស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ក្រឡាប់ធ្លាក់ឡាន និងខ្ទេចម៉ូតូស្លាប់មនុស្សនេះ ធ្វើឲ្យមានសម្ពាធយ៉ាងខ្លាំង ដល់​អ្នករស់នៅតាម​ បណ្តោយផ្លូវជាតិលេខ៥ ជាពិសេសនៅក្នុងកើតហេតុ ភូមិនិមិត្តទីមួយ [...]

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

ហេតុការណ៍ដួលរលំដើមអម្ពិល ដ៏សម្បើមនេះ កើតឡើងនៅម៉ោង ប្រមាណជាង ៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាប់ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ របស់បុគ្គលិកដែលធ្វើការនៅទីនោះ (អាគារ កាណាឌីយ៉ា) អស់ចំនួន ១០ គ្រឿង។

ដើមអម្ពិលនេះ បានដួលរលំដោយឯកឯង ដោយគ្មានអ្វី មកប៉ះទង្គិចឡើយ សូម្បីតែភ្លៀង ឬខ្យល់បន្តិច ក៏​មិន​មានដែរ។ នេះដោយសារតែអាយុកាល របស់ដើមអម្ពិលដែលចាស់ ហើយក៏ដល់ពេល ត្រូវផុតជីវិត​ពីផែនដី​នេះ។ នេះបើតាមការអះអាង របស់សមត្ថកិច្ចសង្កាត់វត្តភ្នំ នៅការកើតហេតុ។

ភ្នាក់ងារ របស់ក្រុមសមត្ថកិច្ច បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដើមអម្ពិលនេះ មានអាយុកាលចាស់​ណាស់ហើយ ទើបបានជាមានការដាច់ឬស គល់ និងដួលរលំដូច្នេះ។ ភ្នាក់ងាររូបនោះ បានបន្ថែមទៀតថា នេះ​សំណាងហើយ​ ដែលមិនបណ្តាលឲ្យប៉ះពាល់ ដល់មនុស្ស [...]

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ការចូលសារភាពរបស់លោក ឈូក បណ្ឌិត បានបន្សល់ទុក នូវមន្ទិលយ៉ាងច្រើន ដល់សាធារណៈមតិ និងជា​ពិសេស ដល់មន្ត្រីដែលតាមឃ្លាំមើល ថាតើនេះជាការចូលសារភាព ដោយគ្មានល្បិចកិច្ចកល់ពីក្រោយ ឬយ៉ាង​ណា? មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បាននិយាយថា លោក ឈូក បណ្ឌិត ជាអ្នកមានអំណាចមួយរូប ហើយ​​មានខ្នងបង្អែក​នៅពីក្រោយ ដូច្នេះគេពិបាកនឹងជឿថា នៅពីក្រោយការចូលសារភាពនេះ មិនមានការ​សម្រប​សម្រួលគ្នា​នោះ​ណាស់។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងវា វត្តមានរបស់លោក ឈូក បណ្ឌិត ក្រោយការថ្លែង ដ៏មានឥទ្ធិពល​របស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានរត់គេចខ្លួន អស់រយៈពេលជាងបីឆ្នាំ ទៅហើយ។ លោកសំអាត បាន​និយាយថា ការបង្ហាញខ្លួននៅពេលនេះ ក៏ជាការបង្ហាញនូវការភ្ញាក់ផ្អើលមួយថ្មី ថាសមត្ថកិច្ចទាំងអស់ មិនមាន​លទ្ធភាពក្នុងការបំពេញការងារ [...]

បារាំង៖ បាញ់​ទោង​ឡើង​លើ ធ្លាក់មក​វិញ​ដាច់​ខ្សែ របួស​ម្នាក់

នៅទ្វីបអ៊ឺរ៉ុប ការស្វែងរកអារម្មណ៍រំភើប តាមរយៈលេងល្បែងដ៏គ្រោះថ្នាក់ សឹងតែក្លាយជាជីវិតប្រចាំថ្ងៃ សម្រាប់​យុវវ័យនៅទីនោះទៅហើយ។ ប៉ុន្តែបើគ្នាចង់រកអារម្មណ៍ «ភើតពោះ» ខ្លាំងនោះ ក៏មិនដល់​ថ្នាក់​ដាច់​ខ្សែទោង យ៉ាងដូច្នេះដែរ។ ប៉ុន្តែជាសំណាងមួយ ក្នុង១០០០គ្រោះថ្នាក់ ដែលហេតុការណ៍នេះ បង្កឲ្យ​មនុស្ស​របួសតែម្នាក់។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃចន្ទ ឈានចូលមកថ្ងៃអង្គារ សប្ដាហ៍មុន នៅក្នុងតំបន់ «Cap d’Agde» ភាគខាងត្បូងនៃប្រទេសបារាំង ខណៈមនុស្សម្នា កំពុងចូលរួមកំសាន្ដសប្បាយ នៅក្នុងសួនល្បែងមួយ ដែល​សម្បូរទៅដោយល្បែង «ភើតពោះ» ជាច្រើនដូចយ៉ាង ល្បែងបាញ់ទោង ឡើងលើអាកាសនេះជាដើម។ ទោង​នេះ មានលក្ខណៈជាប្រអប់មូល ដែលចងភ្ជាប់ដោយខ្សែពួរយឺត ទៅនឹងដងដោយដ៏វែងចំនួនពីរ ខ្ពស់ឡើង​ទៅ​លើ។

ដូចក្នុងវីដេអូខាងលើបង្ហាញស្រាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...