សហគមន៍ដីក្រហម រំលឹកខួបនៃការបណ្តេញចេញដ៏ឈឺចាប់
បន្ទាប់ពីមានការបណ្តេញចេញពីតំបន់ដីក្រហម ប្រជាពលរដ្ឋទាំងនោះ បានថ្លែងត្អូញត្អែរថាបានជួបនឹងការលំបាក និងការឈឺចាប់ជាច្រើន ទាំងមុននិងក្រោយនៃការបណ្តេញនោះ។ ប្រជាសហគមន៍ទាំងនោះខ្លះ បានរងគ្រោះនឹងអំពើហិង្សាពីសំណាក់អាជ្ញាធរយ៉ាងជូរចត់ ហើយថែមទាំងត្រូវបង្ខំឲ្យទៅរស់នៅ ក្នុងតំបន់ដាច់ស្រយាល ខ្វះសព្វខ្វះគ្រប់ រាប់ចាប់ពីការប្រកបរបររកស៊ី ទាំងទឹក-ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារជាដើម។ ប្រជាសហគមន៍ខ្លះទៀត ត្រូវជំពាក់បំណុលគេ បាត់បង់ការសិក្សា និងសិទ្ធិសេរីភាព ដែលត្រូវឲ្យពួកគាត់រស់នៅយ៉ាងវេទនាមកដល់សព្វថ្ងៃ។
ទាំងអស់នេះហើយ ដែលជំរុញឲ្យក្រុមសហគមន៍ដីក្រហមធ្វើពីធីជួបជុំគ្នាមួយ កាលពីថ្ងៃសៅរិ៍ ទី២៤ ខែមករា វេលាម៉ោងប្រមាណជា ៤រសៀល ដើម្បីរំលឹកពីការឈឺចាប់ ដែលធ្លាប់បានរងនូវការបណ្តេញចេញ [...]