
មន្ត្រីស័ក្ដិ១ឡើងដឹកនាំនាយកដ្ឋាន តាមបែប«ឆ្អឹងអណ្ដែត»
ជាការតែងតាំង ធ្វើឡើងតាមរយៈ ការណែនាំរបស់លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក គិន សុលីតា ត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំឡើងតួនាទី ពីមន្ត្រីនគរបាលសាមញ្ញមួយរូប នៃនាយកដ្ឋានរដ្ឋបាលសរុប ទៅជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ខណៈលោក គិន សុលីតា មានឋានន្តរស័ក្តិត្រឹមតែ អនុសេនីយ៍ត្រី (ស័ក្ដិមួយ) ប៉ុណ្ណោះ។
លិខិតតែងតាំង របស់លោក ស ខេង ដែលត្រូវបានចុះហត្ថលេខា តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ និងដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី៦ ខែមីនានេះ បានសរសេរសម្រេច ពីការតែងតាំងនេះ ដោយ«យោងតាមសំណូមពរចាំបាច់ នៃការងារ»។
ប៉ុន្តែគេអាចនឹងយល់ ពីភាពចាំបាច់ នៃសំណូមពររបស់លោក ស ខេង ប្រសិនជាគេមិនបានដឹង ពីលិខិតណែនាំរបស់លោក ព្រំ សុខា ដែលបានសរសេរ សុំលោក ស ខេង ឲ្យតំឡើងតួនាទី [...]