Posts in ‘សង្គម’ Category

«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

តំណាងកម្មករ លោក ខាត់ ឡួត បានប្រាប់ទស្សនាវដ្តី​ មនោរម្យ.អាំងហ្វូ ឲ្យដឹងថា អស់រយៈពេល ជាង១០ថ្ងៃ​ហើយ ដែលក្រុមកម្មករធ្វើការតវ៉ា តែគ្នានក្រសួង និងអ្នកដែលជាប់ពាក់ព័ន្ធ ចេញមកជួយដោះស្រាយ បញ្ហា​របស់កម្មករទេ មានតែដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់កម្លាំងតវ៉ានេះទៀត។ លោកបញ្ជាក់ទៀតថា នៅ​ថ្ងៃ​ទី២២ ខែកក្កដាឆ្នាំ ២០១៥នេះ ចំណុចទាមទារ ដ៏សំខាន់សម្រាប់កម្មករ គឺសុំឲ្យថៅកែ ជាជនជាតិចិន ពិនិត្យ​កិច្ចសន្យាចុះកុងត្រា ជាមួយកម្មករ ក្នុងរយៈពេលប្រាំឆ្នាំម្តង តាមកិច្ចសន្យា របស់ថៅកែ។

កម្មការនីម្នាក់ ដែលកំពុងកាន់បដា ប្រកាសសរសេរថា៖ «ក្រុមហ៊ុន PUMA ត្រូវតែជំរុញឲ្យនិយោជក ដោះ​ស្រាយ​ជាមួយកម្មករនិយោជិត»នោះ បានរៀបរាប់ថា ក្នុងចំណោមរោងចក្រពីរ គានធិច១ និងគានធិច២ គឺមានថៅកែតែមួយ ជាជនជាតិចិនដូចគ្នា។ កញ្ញាបានបន្តថា ថ្ងៃនេះ ក្រុមកម្មករត្រូវបាមក្រុមកងម្លាំងចម្រុះ ទប់ស្កាត់មិនឲ្យតវ៉ា នៅមុខរោងចក្រទេ។ [...]

ឮ​គម្រោង​រុះរើ​ផ្សារ​ដើម​គ អាជីវក​បន្ត​តវ៉ា​ដល់​សាលា​រាជធានី

ឮ​គម្រោង​រុះរើ​ផ្សារ​ដើម​គ អាជីវក​បន្ត​តវ៉ា​ដល់​សាលា​រាជធានី

ការផ្ទុះការតវ៉ានោះ ដោយសារតែក្រុមអាជីវករ មិនបានទទួលដំណឹងណាមួយ ច្បាស់លាស់ ជាសេចក្កីប្រកាស ឬជាខិតប័ណ្ណផ្សព្វផ្សាយ ណាមួយនោះ តែបែរជាមាន អ្នកចុះមកវាស់វែងផ្សារ ដោយធ្វើសកម្មភាពស្ងាត់ៗ។ បន្ទាប់ពីភាពងឿងឆ្ងល់ មិនយូរប៉ុន្មាន ក្រុមអាជីវករ បានធ្វើដំណើរ ទៅទីស្នាក់ការគ្រប់គ្រងផ្សារ ដើម្បីសាក​សួរ​លោក សេង សារ៉ន ជាប្រធានផ្សារ។ លទ្ធលផល គឺនៅតែមិនមានចម្លើយ ហើយប្រធានផ្សារ បែរជាប្រាប់​អាជីវក​រទាំងនោះ ថាបើចង់ដឹង ត្រូវសួរអ្នកដែលចុះវ៉ាស់ (ឬសាលារាជធានី)។

កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នេះក្រុមអ្នកលក់ដូរ បាននាំគ្នាបិទតូប ស្ទើរគ្រប់គ្នាដើម្បី ទៅសួរនាំ​នៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យដឹងហេតុផលច្បាស់លាស់។​ អាជីរករមួយរូប អ្នកស្រី ផង់ សុភ័ក្រ អាយុ ៣០ឆ្នាំ បានថ្លែងប្រាប់ បន្ទាប់ពីចេញពីសាលារាជធានីថា មានអ្នកផ្តល់ព័ត៌មាន ដល់តំណាងអាជីវក ជា​គម្រោង​សាងសង់អាគាធំៗ ជាលក្ខណៈផ្សារទំនើប ដូចផ្សារ អូឡាំពិក [...]

ឈាង វុន៖ បរិវេណ​រដ្ឋសភា ជា​តំបន់​«អសាធារណៈ»

ឈាង វុន៖ បរិវេណ​រដ្ឋសភា ជា​តំបន់​«អសាធារណៈ»

មើលទៅ ការបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដូចជានៅមិនទាន់​ដាច់ស្រឡះ ពីលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា នៅ​ឡើយ។ មិនដាច់ស្រេច ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទើបនឹងលើកឡើង ថាការ​បណ្ដេញ​អ្នកសារព័ត៌មាន ចេញពីទីសាធារណៈ និងមិនឲ្យអ្នកសារព័ត៌មាន ធ្វើការងាររបស់ខ្លួននោះ ជាការ​រំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន។

តែរឿងដែលសំខាន់នោះ នៅត្រង់សំដី របស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មានថា៖ «កន្លែងរដ្ឋសភា ជាកន្លែង​សាធារណៈ លើកលែងតែមានការប្រជុំ ដែលប្រកាសថាបិទទ្វារ»។

ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ ចាំបាច់តម្រូវឲ្យលោក ឈាង វុន ដែលជាអ្នកដេញ អ្នកសារព័ត៌មាន​ចេញ ពីបរិវេណរដ្ឋសភានោះ សម្ដែងជាប្រតិកម្មភ្លាម។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ​នៅ​រដ្ឋសភា ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ លោក ឈាង វុន បានបញ្ជាក់​ថា រដ្ឋសភា​មិន​មែន​ជា [...]

«សាលា​រាជធានី​ចុះ​វាស់​វែង​នៅ​ផ្សារ​ដើម​គ» មាន​អាថ៌កំបាំង?

«សាលា​រាជធានី​ចុះ​វាស់​វែង​នៅ​ផ្សារ​ដើម​គ» មាន​អាថ៌កំបាំង?

ចំងល់បានកើតឡើង នៅក្នុងចំណោមអាជីវករ នៃផ្សារដើមគ បន្ទាប់ពីប្រធានផ្សារ និងក្រុមការងារមួយចំនួន ពីសាលារាជធានីភ្នំពេញ បានមកវាស់វែងតូបរបស់ពួកគាត់។ អាជីវករខ្លះ បានលើកឡើងថា តាំងពីចាប់ផ្តើម​លក់ នៅផ្សារដើមគរនេះ ជាង១០ឆ្នាំមកហើយ ប្រធានផ្សារមុនៗ មិនដែលមានរឿងបែបនេះ កើតឡើងទេ ចុះ​ហេតុអ្វីនៅសុខៗ មានអ្នកចុះមកវាស់វែងតូប ក្នុងផ្សារដែលកំពុងលក់ដូរបែបនេះ។

អាជីវករលក់ស្បែកជើងម្នាក់ លោក ហាង សុធា នៅក្នុងវ័យ ៥២ឆ្នាំលោក បានស្រដីប្រាប់ទស្សនាវដ្តី​​មនោរម្យ.​អាំងហ្វូថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ពិតជាមានគេមកវាស់វែង នៅកន្លែងលក់របស់លោកមែន។ អាជីវកររូបនេះ បានបញ្ជាក់ថា តាំងពីមុនមក លោកមិនដែលឃើញ ប្រធានផ្សារមុនៗ ធ្វើបែបនេះទេ ចុះ​មក​វាស់វែង ដោយមិនប្រាប់ហេតុផលច្បាស់លាស់ ធ្វើឲ្យអាជីវករព្រួយបារម្ភ។

មិនខុសគ្នា ពីអាជីវករខាងលើទេ អ្នកស្រី នួន ស៊ីថា អ្នកលក់ដូរក្នុងផ្សារនេះដែរ បានថ្លែងថា [...]

គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើត​ឡើង​ពី​មូលហេតុ​អ្វី?

គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើត​ឡើង​ពី​មូលហេតុ​អ្វី?

ក្រោមប្រធានបទ «រួមគ្នាជំរុញ ការពាក់មួកសុវត្តិភាព នៅកម្ពុជា» អ្នកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ នឹងដឹកជញ្ជូន បានថ្លែងថា ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ អាចការពារបាន តាមរយៈ​រួមគ្នា​គោរពច្បាប់ចរាចរណ៍។ អ្នកស្រីបន្តថា ទន្ធឹងនឹងគោរពច្បាប់ចរាចណ៍នោះ អ្នកដំណើរទាំងអស់ ក៏ត្រូវ​រួម​គ្នាពាក់មួកសុវត្តិភាពផងដែរ។ អ្នកស្រីបញ្ជាក់ថា៖ «កាតព្វកិច្ចមិនអាចខានបាន របស់អ្នកធ្វើដំណើរ តាម​ទោចក្រយានយន្ត ត្រីចក្រយានយន្ត មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃ​គ្រឿង​ស្រវឹង បើកវ៉ា ឬជែងដោយប្រថុយប្រថាន។»

សូមទស្សនាការបកស្រាយទាំងស្រុង៖

អ្នកស្រី មើរ៉ាម ស៊ីឌីក នាយិការប្រតិបត្តិអង្គការមូលនិធិ បង្ហាររបួសអាស៊ី បានលើកលើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...