ឃាតកម្មលើអ្នកសារព័ត៌មាន៖ នីទណ្ឌភាពនៅកម្ពុជា ត្រូវតែបញ្ចប់
«យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» ជាប្រធានបទមួយ ទាមទាឲ្យមានការបញ្ចប់បញ្ហានីទណ្ឌភាពនៅកម្ពុជា ពិសេសការសម្លាប់អ្នកសារព៏ត៌មានចំនួន១១នាក់ ក្នុងរយៈកាលជាង២០ឆ្នាំមកនេះ មិនទាន់បានរកយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយទេ ហើយជនដៃដល់ ក៏កំពុងរស់នៅយ៉ាងសុខសប្បាយ ក្នុងឋានៈបុណ្យសក្ក័ និងមុខមាត់នៅឡើយដែរ។
កម្មវិធី «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» របស់ក្រុមអង្គការសង្គមស៊ីវិល។ (រូបថត MONOROOM.info/ O. Vary)
នីទណ្ឌភាព - ក្រុមអង្គការសង្គមស៊ីវិល រួមជាមួយអ្នកសហគមន៍បឹងកក់ បូរីកីឡា ៣៤៧ ថ្មគោល និងសហគមដទៃទៀត បានរៀបចំឡើងនៅមុខ និងខាងក្រៅរបងស្តាតអូឡាំពិច។ ការជួបជុំនេះក្នុងគោលបំណង ចូលរួមជាមួយសហគមអន្តរជាតិលើកទីបី ដើម្បីបញ្ចប់នីទណ្ឌភាព ពិសេសនីទណ្ឌភាពនៅកម្ពុជា [...]