Posts in ‘សង្គម’ Category

កម្ពុជា៖ បញ្ហា​រំលោភ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ

កម្ពុជា៖ បញ្ហា​រំលោភ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ

ការរើសអើងទៅលើក្រុមស្រឡាញ់ភេទដូចគ្នា ស្លៀកពាក់ខុសភេទ និងការស្វែងរកសេវាកម្មរួមភេទ ជាមួយភេទ​ដូច​គ្នា ពីសំណាក់ក្រុមគ្រួសារ និងសង្គម នៅតែកើតមានខ្លាំងក្លានៅឡើយ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ នេះជាការ​ត្អូញ​ត្អែរ​ដ៏ក្រៀមក្រំ របស់ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមសកម្មជន ដែលធ្វើការទាក់ទងនឹងផ្នែកនេះ នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់ជាតិមួយ។


កិច្ចប្រជុំថ្នាក់ជាតិ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Senghong)

ស្រឡាញភេទដូចគ្នា - មូលហេតុ នៃបញ្ហាទាំងនេះត្រូវបានលើកឡើង ដោយក្រុមអ្នកស្រឡាញ់ភេទដូចគ្នា​ប្រហែល៨០នាក់ ដែលភាគ ច្រើនជាតំណាងមកពីខេត្តផ្សេងៗ ក្នុងវេទិកានៃកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពីសមាគម​មនុស្សស្រី [...]

រ៉ុង ឈុន៖ ២៦ មករា ថ្ងៃ​បាតុកម្ម​ជា​ថ្មី

រ៉ុង ឈុន៖ ២៦ មករា ថ្ងៃ​បាតុកម្ម​ជា​ថ្មី

មេដឹកនាំសមាគម និងសហជីពដ៏ល្បីឈ្មោះ លោក រ៉ុង ឈុន បានប្រកាសថា នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤ខាង​មុខនេះ លោកនិងធ្វើបាតុកម្មជាថ្មី ដើម្បី​អោយមានការដោះលែងអ្នកដែលបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារ​តម្លើងប្រាក់ខែគោល១៦០ដុល្លារ។


លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ។ ( រូបថត MONOROOM.info/ O.vary)

បាតុកម្ម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានប្រកាស​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះថានៅថ្ងៃទី២៦ មករាខាងមុខនេះ លោក​នឹងដឹកនាំធ្វើបាតុកម្ម​ជាថ្មី នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការដោះលែង អ្នកដែលត្រូវបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារឲ្យមានការ​តម្លើងប្រាក់ខែគោល ១៦០ដុល្លារ។

[...]
ណៃ វ៉ង់ដា៖ ការ​ចាប់​ខ្លួន​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​រឿង​«ធម្មតា» (vdo)

ណៃ វ៉ង់ដា៖ ការ​ចាប់​ខ្លួន​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​រឿង​«ធម្មតា» (vdo)

មនុស្សមានសិទ្ធិធ្វើអ្វីមួយដែលខ្លួនចង់ធ្វើ តែត្រូវស្ថិតនៅក្រោមច្បាប់របស់ប្រទេស។ តើការធ្វើបាតុកម្មតវ៉ា​បញ្ចេញ​មតិ ជារឿងដែលខុសច្បាប់ដែលឬទេ ទើបបណ្តាលអោយមានការចាប់ខ្លួន?


លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក។ (រូបថត MONOROOM.info/ O.vary)

សិទ្ធិមនុស្ស - រយៈកាលចុងក្រោយនេះ សកម្មជនអ្នកតវ៉ា ជារឿយៗត្រូវបានចាប់ខ្លួន មានអ្នកខ្លះចាប់ហើយ តែ​រក​ទោសកំហុសដាក់បន្ទុកមិនបាន ក៏ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ និងមួយចំនួនទៀតដូចជាករណី លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងជនជាប់សង្ស័យទាំង២២នាក់ទៀត ក៏​មិនត្រូវបានដោះលែងអោយមានសេរីភាពនោះទេ ដែលមតិទូទៅគេយល់ថាមនុស្សទាំង២៣នាក់ [...]

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

បើទោះជាសាលារាជធានីភ្នំពេញ ដោយសំអាងលើហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានកំណត់​ឲ្យ​សហជីពសេរីកម្មកររបស់លោក ជា មុន្នី ត្រឹមការជួបជុំមុខរូបសំណាកលោក ជា វិជ្ជា ហើយមិនអនុញ្ញាតឲ្យ​មាន​ការ​ហែក្បួនក៏ដោយ ក៏សហជីពសេរីកម្មកររបស់លោក ជា មុន្នី នៅតែប្រកាន់ជំហរថានឹងដឹកនាំឲ្យមានការហែរក្បួន នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទាររកយុត្តិធម៌ ព្រោះរហូតមកដល់ពេលនេះ ឃាតករដែលបាញ់សម្លាប់​លោក ជា វិជ្ជា នៅតែមិនទាន់ត្រូវបានវែកមុខ។


លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)

បាតុកម្មបញ្ចេញមតិ -​ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានលើកឡើងថា [...]

សាលា​រាជធានី ថា​សកម្មជន​បឹង​កក់​ជួប​ជុំ​តវ៉ា ដោយ​គ្មាន​«ច្បាប់»

សាលា​រាជធានី ថា​សកម្មជន​បឹង​កក់​ជួប​ជុំ​តវ៉ា ដោយ​គ្មាន​«ច្បាប់»

បន្ទាប់ពីការចាប់ខ្លួនក្រុមសកម្មជនទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ កាលពីព្រឹកថ្ងៃទី២១ ខែមករានេះ សាលារាជធានីភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាន់ជំហរថា ការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារ​តែសាលារាជធានីមិនអនុញ្ញាតឲ្យមានការជួបជុំគ្នា ឬហែក្បួនណាមួយទេ។


អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី នៅថ្ងៃពុធទី២៥ ខែធ្នូ។ (រូបថត MONOROOM.info/ Senghong)

បាតុកម្មបញ្ចេញមតិ - ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ឡុង ឌីម៉ង មន្រ្តីនាំពាក្យ​សាលារាជធានី បានបកស្រាយជុំវិញការឃាត់ខ្លួនសកម្មជនទាំង ១១នាក់ មកពីសហគមន៍បឹងកក់ និងលោក រ៉ុង ឈុន ទាំងនោះថា ៖ «សាលារាជធានីភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...