Posts in ‘សង្គម’ Category

អ្នក​តវ៉ា​​នៅ​បឹង​កក់៖ ការ​វាស់​ដី​របស់​អាជ្ញាធរ ជា​«ល្បិច»​បោក​ប្រាស

អ្នក​តវ៉ា​​នៅ​បឹង​កក់៖ ការ​វាស់​ដី​របស់​អាជ្ញាធរ ជា​«ល្បិច»​បោក​ប្រាស

ក្រុមអ្នកតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ បានចោទប្រកាន់អាជ្ញាធររាជធានីភ្នំពេញ ថា​បាន​ប្រើ​ល្បិច​បន្លំបោកប្រាស ដោយគ្រាន់តែបានមកចុះធ្វើការវាស់វែងដី នៅតំបន់បឹងកក់ នៅថ្ងៃទី២៣ ខែមករាកន្លងមក ដើម្បី​ផ្សាយថាពួកគេបានដោះស្រាយបញ្ហារួចប៉ុណ្ណោះ។


អ្នកស្រីទេព វន្នី នៅក្នុងពេលយកញាត្តិទៅដាក់តាមស្ថានទូត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ដីធ្លី - កាលពីទី២៣ ខែកមរា ឆ្នាំ២០១៤ ម្សិលមិញនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយអភិបាល​រង​រាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះទៅវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ​តាមគោលការណ៍ ដែលផ្តល់ឲ្យក្នុងទំហំដី៤គុណ១៨ម៉ែត្រ ក្នុងភូមិ២២ក្នុងតំបន់បឹងកក់។ តែការវាស់វែងនេះ [...]

ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជនពិការជាជនដែលងាយរងគ្រោះ ហើយតម្រូវការរបស់ជនពិការ ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ។ ផ្ទុយទៅវិញ ជនពិការ មានលទ្ធភាពខ្សោយជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ដែលជាមូលហេតុជំរុញ ឲ្យមាន​ការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើជនដែលគ្មានសម្បទាគ្រប់គ្រាន់ទាំងនោះ។ តើមានមធ្យោបាយបែបណា?


ក្នុងរូបតូច៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ស្រី ខេង ស៊ីសារី នាយិកាអង្គការកម្ពុជាត្រាស្ត ក្នុងកម្មវិធីចែក​សញ្ញាប័ត្រនៃការបញ្ចប់ការសិក្សា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ពិការភាព - លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការកម្ពុជាត្រាស្ត បានថ្លែងថា [...]

អ្នកតវ៉ា៖ ដូច​ជាប់​«គុក​ឥត​ជញ្ជាំង» បើ​គ្មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ

អ្នកតវ៉ា៖ ដូច​ជាប់​«គុក​ឥត​ជញ្ជាំង» បើ​គ្មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ

ការសម្ដែងក្ដីឈឺចាប់របស់ក្រុមអ្នកតវ៉ា ទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ចេះតែចេញមកជាបន្តបន្ទាប់។ ប៉ុន្តែនៅ​ពេលដែលការជួបជុំរបស់ពួកគេ កន្លងមកថ្មីៗ តែងត្រូវបានរារាំងដោយកងកម្លាំងអាជ្ញាធរនោះ ពួកគេបានធ្វើការ​ប្រៀបធៀបការរិតត្បិតទាំងនេះ ថាមិនខុសអ្វីទៅនឹងការចាប់ចង ឬជាប់នៅក្នុងគុកឥតជញ្ជាំងនោះទេ។


ពីធីរម្លឹកខួបប្រាំឆ្នាំ នៃការចាកចេញដោយបង្ខំ និងការឈឺចាប់នៃ«អតីតអ្នកតំបន់ដីក្រហម» ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិមនុស្ស - រដ្ឋាភិបាលធ្វើអ្វីមិនច្បាស់លាស់នោះទេ តែរាល់សកម្មភាពដែលគាត់បានធ្វើ ក្នុងពេលកន្លងមក​មិន​ដែលគោរពសិទ្ធិមនុស្ស ធ្វើឲ្យប្រទេសខ្មែររីកចំរើន ល្បីល្បាញនោះទេ ដែលចាត់ទុក«រាស្រ្តខ្លួនឯងជាសត្រូវ»។ [...]

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​អាត់ ធន់ សួរ​សុខ​ទុក្ខ វន់ ពៅ

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​អាត់ ធន់ សួរ​សុខ​ទុក្ខ វន់ ពៅ

បើទោះជាប្រតិភូសហភាពការងារកម្ពុជា របស់លោក អាត់ ធន់ បានធ្វើដំណើរដល់ពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្ត​កំពង់ចាមហើយក៏ដោយ ក៏មន្រ្តីអនុរក្សពន្ធនាគារ ដោយមានបទបញ្ជា ពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្រេចមិនអនុញ្ញាតឲ្យលោក អាត់ ធន់ និងសហការីចូលសួរសុខទុក្ខលោក វន់ ពៅ នោះដែរ តែបាន​អនុញ្ញាត​ឲ្យភរិយា និងមេធាវីរបស់លោក វន់ ពៅ ចូលជួប។


ពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម មើលពីលើប្រព័ន្ធផ្កាយរណបរបស់ហ្គូហ្គ័ល។

សិទ្ធិមនុស្ស - ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានថ្លែប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាមរយៈ​ទូរសព្ទពីខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះថា៖ «យើង និងសហជីពបានមកដល់ពន្ធធនាគារ តែ​គេ​មិនឲ្យពួកយើងចូល [...]

សហគមន៍ដីក្រហម៖ ៥​ឆ្នាំ​នៃ​ការ​ឈឺ​ចាប់​នឹង​ការ​បណ្ដេញ​ចេញ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

សហគមន៍ដីក្រហម៖ ៥​ឆ្នាំ​នៃ​ការ​ឈឺ​ចាប់​នឹង​ការ​បណ្ដេញ​ចេញ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

ខួបប្រាំឆ្នាំនៃការបណ្ដេញប្រជាពលរដ្ឋពីតំបន់ដីក្រហម ដោយបង្ខំពីសំណាក់អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល ក្នុង​អាណត្តិទីបួនគិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះមានរយៈពេលប្រាំឆ្នាំ ស្មើនឹងមួយអាណត្តិគត់។ ហើយបញ្ហា​ចម្រូង​ចម្រាស់នៃការបណ្តេញចេញនេះ នៅមិនទាន់បានគិតគូរ និងដោះស្រាយចប់នៅឡើយទេ នោះ«ព្រោះតែជំងឺ​សង្គម កើតឡើងពីអំពើពុករលួយជាប្រព័ន្ធ ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់លើ»។ នេះបើតាមការលើកឡើង​របស់ប្រជា​សហគមន៍រងគ្រោះ នឹងការបណ្ដេញចេញទាំងនេះ។


ពីធីរម្លឹកខួបប្រាំឆ្នាំ នៃការចាកចេញដោយបង្ខំ និងការឈឺចាប់នៃ«អតីតអ្នកតំបន់ដីក្រហម» ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិលំនៅដ្ឋាន - ប្រជាពលរដ្ឋប្រមាណជាងពីររយនាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...