Posts in ‘សង្គម’ Category

រវាង​បុណ្យ​មាឃ​បូជា និង​ទិវា​នៃ​ក្តី​ស្រលាញ់ មួយ​ណា​ប្រជាប្រិយ​ជាង?

រវាង​បុណ្យ​មាឃ​បូជា និង​ទិវា​នៃ​ក្តី​ស្រលាញ់ មួយ​ណា​ប្រជាប្រិយ​ជាង?

ប្រតិទិនជាតិខែ្មរសំរាប់ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ្២០១៤នេះ មានពិធីបុណ្យបីប៉ះចំថ្ងៃតែមួយគឺ ពិធីបុណ្យមាឃបូជា ទិវា​នៃក្តីស្រលាញ់ និងបុណ្យហែអ្នកតា។ តែហាក់បីដូចជាមានបែងចែកក្រុមគោលដៅផេ្សងៗពីគ្នាដូចជា ក្រុមមនុស្ស​ចាស់​ដែលដឹងបុណ្យមាឃបូជាហើយនាំគ្នា ទៅវត្តតាមសាសនារបស់ពុទ្ធសាសនិក ចំនែកក្រុមយុវវ័យស្គាល់​បុណ្យ​នៃក្តីស្រលាញ់នាំគ្នាទិញកាដូជូនគ្នា ឬឯប្រជាជនខែ្មរកាត់ស្រឡាញចិនទៅទីសក្ការៈគោរពអ្នកតា។ ប៉ុន្តែមានអ្នក​មួយចំនួនធំ បានប្រៀបធៀបបុណ្យមាឃបូជានិង ទិវានៃក្តីស្រលាញ់មួយណា មានគេស្គាល់ច្រើនជាង?


គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។

បុណ្យប្រជាប្រិយ - ពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏ធំ របស់ប្រទេសកម្ពុជា [...]

មតិ៖ ការ​បង្ក្រាប​នៅ​បុរីកីឡា ជា​«អំណោយ​ពិសេស»​ផ្ដល់​នៅ​ថ្ងៃ​បុណ្យ

មតិ៖ ការ​បង្ក្រាប​នៅ​បុរីកីឡា ជា​«អំណោយ​ពិសេស»​ផ្ដល់​នៅ​ថ្ងៃ​បុណ្យ

«សូម្បីតែថ្ងៃបុណ្យទានក៏មិនលើកលែងដែរ នេះឬជាថ្ងៃនៃក្តីស្រលាញ់ តើរដ្ឋាភិបាលមានថ្ងៃនេះទេ?» ការជាលើក​ឡើងរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈពួកគាត់កំពុងនាំគ្នាជជែកដេញដោល ពី«អំណោយ​»​ថ្ងៃបុណ្យ​មាឃបូជា និងបុណ្យនៃសេចក្តីស្រលាញ់ ដែលអាជ្ញាធរអោយពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ក្នុងការ​បង្រ្កាបយ៉ាងចាស់ដៃ។


ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

អំណោយគាប់ចិត្ត - នៅថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ដែលវាមានដើមកំណើត និងសាច់រឿងរបស់បរទេស ត្រូវ​បានប្រជាជនខ្មែរ ជាពិសេសយុវជននាំគ្នាប្រារព្ធធីធីបុណ្យ។ នៅថ្ងៃនេះកូនជូនអំណាយទៅកាន់ឪពុកម្តាយ [...]

អ្នក​ភូមិ​បឹងកក់​ត្រូវ​បណ្តេញ​ចេញ មិន​ឲ្យ​លក់​ផ្កា​មុខ​សាលា​រាជធានី

អ្នក​ភូមិ​បឹងកក់​ត្រូវ​បណ្តេញ​ចេញ មិន​ឲ្យ​លក់​ផ្កា​មុខ​សាលា​រាជធានី

នៅថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាជាង១០ ត្រូវបានសាលា​រាជធានី​ភ្នំពេញ ហាមឃាត់មិនឲ្យលក់ផ្កាមុខអាគារសាលារាធានីភ្នំពេញជាប់មហាវិថីព្រះមុនីវង្សនោះទេ។ ការហាមឃាត់​នេះ សាលារាជធានីភ្នំពេញ មិនបានលើកហេតុផលនោះទេ ដោយគ្រាន់តែបញ្ជាឲ្យសន្តិសុខសាលាក្រុង បណ្តេញ​អ្នកភូមិបឹងកក់ចេញ ភ្លាមៗ ក្រោយការដាក់លក់បានមួយស្របក់។


ក្រុមប្រជាបឹងកក់ ឈរលក់ផ្កា មុននឹងត្រូវបានបំបែក។ (រូបថត ហ្វេសប៊ុក)

អ្នកតវ៉ា - អ្នកស្រី ស៊ុន ស្រីលាភ ជាអ្នកភូមិបឹងកក់ដែលបានលក់ផ្កានៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ នេះ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា អ្នកភូមិបឹងកក់ជាង១០នាក់ បានយកផ្កា ជាង១០០ដើម​មកលក់មុខសាលារាធានីភ្នំពេញ [...]

ក្រុម​សន្តិសុខ​«ក្រុង» វាយ​ក្មេង​ប្រុស​លក់​ដូង​បែក​ក្បាល នៅ​បូរី​កីឡា

ក្រុម​សន្តិសុខ​«ក្រុង» វាយ​ក្មេង​ប្រុស​លក់​ដូង​បែក​ក្បាល នៅ​បូរី​កីឡា

ព្រឹត្តិការណ៍នៃការប្រើប្រាស់នូវអំពើហិង្សាជាថ្មី ដោយក្រុមអាជ្ញាធរសាធារណៈ និងក្រុមសណ្តាប់ធ្នាប់ ទៅលើអតីត​អ្នកបុរីកីឡា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានធ្វើក្មេងប្រុសជាអនីតិជនអ្នកលក់ដូងម្នាក់បែកក្បាលឈាមដាបមុខ។


ក្មេងប្រុសលក់ដូង ដែលត្រូវបានវាយឲ្យបែកក្បាល នៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)

វាយតប់ - ការបណ្តេញ អតីតអ្នកបូរីកីឡាដោយជោគជ័យ ចេញពីអាគារទីប្រាំបួន ដែលកំពុងសាងសង់​មិន​ទាន់​រួច​រាល់ជាស្ថាពរនេះ ក៏បានធ្វើស្រីបួននាក់រងរបួសធ្ងន់ ក្នុងនោះម្នាក់មានផ្ទៃពោះជាងប្រាំបីខែ និងជាង១០នាក់ទៀត​របួសស្រាល។ ពិសេសមានក្មេងប្រុសជាអនីតិជនម្នាក់ ដែលលក់ដូងជាប្រចាំនៅទីនោះ ត្រូវបានរងរបួសដោយ​សារ​ក្រុមសន្តិសុខ [...]

អ្នក​​បូរីកីឡា ថា​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ​ការ​បង្រ្កាប​របស់​អាជ្ញាធរ

អ្នក​​បូរីកីឡា ថា​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ​ការ​បង្រ្កាប​របស់​អាជ្ញាធរ

ក្រោយពីជួបចរចា ប្រជាពលរដ្ឋបុរីឡាមិនព្រមចុះចេញ ពីអាការថ្មីទី៩ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ កងកម្លាំង​សន្តិសុខ​​ខ័ណ្ឌ៧មករា បានបើកការបង្រ្កាជាថ្មីទៅលើប្រជាពលរដ្ឋ ធ្វើឲ្យមានមនុស្សរងរបួសដោយបែកក្បាល ៤នាក់ និងសន្លប់ចំនួន៣នាក់ ក្នុងនោះមានស្ត្រីសឹងតែទាំងអស់។ ជាការបង្ក្រាបថ្មីមួយទៀត ដែលពលរដ្ឋរងគ្រោះនឹងការ​បណ្ដេញដោយបង្ខំចេញពីដីធ្លី ហៅថាបាន«រងឥទ្ធិពលពីអំពើពុករលួយ»។


ការប្រឈមមុខរវាងកងកម្លាំងសន្តិសុខ និងពលរដ្ឋអ្នករងគ្រោះនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ដីធ្លី - នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤ នេះកម្លាំងសន្តិសុខខ័ណ្ឌបានធ្វើការវាយបង្រ្កាប ទៅលើប្រជាពលរដ្ឋនៅ​តំបន់បូរីកីឡា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...