Posts in ‘សង្គម’ Category

អ្នក​ភ្នំបាត​អតីត​បុរី​កីឡា ស្នើ​អគ្គីសនី​កម្ពុជា​បញ្ចុះ​តម្លៃ​ភ្ជាប់​បណ្តាញ

អ្នក​ភ្នំបាត​អតីត​បុរី​កីឡា ស្នើ​អគ្គីសនី​កម្ពុជា​បញ្ចុះ​តម្លៃ​ភ្ជាប់​បណ្តាញ

អតីតអ្នកបុរីកីឡាជាង១៤០ គ្រួសារ ដែលកំពុងរស់នៅតំបន់ភ្នំបាត ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាលបាន​ប្រតិកម្ម ចំពោះតម្លៃអគ្គីសនីកម្ពុជា នឹងត្រូវភ្ជាប់ចូលក្នុងឃុំនេះមានតម្លៃខ្ពស់ ពី១០០ ទៅ១២០ ដុល្លាអាមេរិក ក្នុង​មួយ​គ្រួសារ។


មើលពីលើភ្នំព្រះរាជទ្រព្យ៖ សហគមន៍ភ្នំបាត ដែលសុទ្ធសឹងត្រូវជម្លៀសចេញពីរាជធានី យកទៅនៅទីនោះ។ (រូបថត ស្រុុកស្រែ)

សង្គម - ប្រជាសហគមន៍ភ្នំបាត ជាអតីតអ្នករស់នៅក្នុងតំបន់បុរីកីឡា ដែលត្រូវបានបង្ខំឲ្យចេញពីលំនៅដ្ឋាន​ដោយ​អាជ្ញាធររាជធានីភ្នំពេញ ដើម្បី​យក​តំបន់នោះ ទៅ​ធ្វើ​ការអភិវឌ្ឍន៍តាមរយៈក្រុមហ៊ុនផានអ៊ីម៉ិច។ ក្នុងរយៈពេលជាង​ពីរឆ្នាំមកនេះ អាជ្ញាធររាជធានី​មិនបានយកចិត្តទុកដាក់ [...]

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតប​ពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់​ទូរទស្សន៍​ រហូត​មកដល់​ពេលនេះ។


ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ម៉ូប៊ីថែល នៅតាមបណ្ដោយវិថី ព្រះសីហនុ រាជធានីភ្នំពេញ។ (រូបថត សហការី)

រើសអើង - គិតត្រឹមថ្ងៃទី១៣ ខែមីនា នេះ ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល  របស់​លោក​ឧកញ្ញ៉ា គិត ម៉េង ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ ត្រូវបានគេមើលឃើញថា [...]

ឈូស​ដី​ប៉ះ​ប្រាសាទ៖ ថៅកែ​«ចិន»​រួច​ខ្លួន កម្មករ​«ខ្មែរ»​អាច​មាន​ទោស

ឈូស​ដី​ប៉ះ​ប្រាសាទ៖ ថៅកែ​«ចិន»​រួច​ខ្លួន កម្មករ​«ខ្មែរ»​អាច​មាន​ទោស

មន្ទីរវប្បធម៌ និងការិយាល័វប្បធម៌ខេត្តព្រះវិហារ បានធ្វើការចោទប្រកាន់ទៅលើកម្មករខ្មែរ ដែលបានស៊ីឈ្នួលឈូស​ឆាយដីឲ្យក្រុមហ៊ុនរូយហ្វេង ឬឡានហ្វេងរបស់ចិន ថាជាអ្នកបំផ្លាញសម្បត្តិវប្បធម៌ខ្លួនឯង មិនមែនជាកំហុសរបស់​ក្រុមហ៊ុនចិននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគម អាដហុកប្រចាំ​ខេត្ត​ព្រះវិហារ។


សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)

ប្រព័ន្ធច្បាប់ - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់ស្វែងប្រតិកម្ម ពីខាងតំណាងកម្មករបាននៅឡើយ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ជាអ្នកបំផ្លាញគ្រឹះប្រាសាទបុរាណខ្មែរ [...]

វេទិការ​មហាជន​ថ្នាក់​ជាតិ​ខេត្ត​រតនគីរី «រិត​ត្បិត»​មិន​ឲ្យ​លើក​ពី​បញ្ហា​ដី​ធ្លី?

វេទិការ​មហាជន​ថ្នាក់​ជាតិ​ខេត្ត​រតនគីរី «រិត​ត្បិត»​មិន​ឲ្យ​លើក​ពី​បញ្ហា​ដី​ធ្លី?

វេទិការសាធារណៈមួយ ដែលបានរៀបចំឡើងដោយអាជ្ញាធរស្រុកវ៉ឺនសៃ ខេត្តរតនគីរី ត្រូវបានអ្នកសង្កេតការណ៍​អង្គការក្រៅរដ្ឋាភិបាលមួយ បានលើកឡើងថា ហាក់បីដូចជាមានការកំណត់នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញ​មតិ​ពាក់ព័ន្ធនឹងបញ្ហារំលោភដីធ្លី។


វេទិកាមហាជននៅខេត្តរតនគិីរី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ឆាយ ធី)

សិទ្ធិបញ្ចេញមតិ - ប្រជាពលរដ្ឋមកពីប្រាំភូមិ ជាង១០០គ្រួសារ ក្នុងឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បាន​ចូលរួម​ក្នុងវេទិកាសាធារណៈពិគ្រោះ និងស្តាប់យោបល់ប្រជាពលរដ្ឋ ដែលបានរៀបចំឡើងដោយមន្រ្តីរដ្ឋាភិបាលថ្នាក់ខេត្ត ស្រុក ឃុំ ស្តីពីការកំណែទម្រង់សេវាសាធារណៈ និងភូមិឃុំមានសុវត្តិភាពកាលពីថ្ងៃទី១១ ខែមីនា [...]

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ៩៣ ម៉ឺនហិកតា ដែលក្នុងនោះបានកាត់ចេញ ពីក្រុមហ៊ុន​ទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ១១៦ក្រុមហ៊ុន និងដីព្រៃរបស់រដ្ឋដើម្បីប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាក ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនកាលពីខែឧសភា ឆ្នាំ២០១២។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ (រូបថត MONOROOM.info/ C.Bunthoeun)

ដីធ្លី - នៅក្នុងសេចក្តីជូនដំណឹង ដែលបានបោះត្រាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ដែលទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ទើបទទួលបាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...