Posts in ‘សង្គម’ Category

ប្រតិកម្ម នឹង​ការ​ប្រើ​កម្លាំង​«ខុស​ច្បាប់» មក​វាយ​ពលរដ្ឋ​«ស្រប​ច្បាប់»

ប្រតិកម្ម នឹង​ការ​ប្រើ​កម្លាំង​«ខុស​ច្បាប់» មក​វាយ​ពលរដ្ឋ​«ស្រប​ច្បាប់»

សង្គមស៊ីវិលដែលជំនាញខាងការឃ្លាំមើលសិទ្ធិមនុស្ស បានសម្ដែងប្រតិកម្ម ចំពោះសកម្មភាពរបស់រដ្ឋាភិបាល កម្ពុជា ថាកំពុងបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។ ក្រុមមន្ត្រីដែលតែងតែមានវត្តមាន នៅពេលមានការតវ៉ា​របស់​ពលរដ្ឋ បានបរិហាទៀតថា មិនគ្រាន់តែបំបិទសិទ្ធសេរីភាពពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងប្រើកងកម្លាំងខុសច្បាប់ ឲ្យមកបង្ក្រាបលើការតវ៉ារបស់ពលរដ្ឋទៅវិញ។ ការតវ៉ានិងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។


ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

សិទ្ធិសេរីភាព - មន្រ្តីអង្គការសង្គមស៊ីវិល ដែលមានវត្តមានក្នុងការឃ្លាំមើលការអនុវត្តច្បាប់ [...]

ធម្ម​យាត្រា​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ត្រូវ​បាន​ហាមឃាត់

ធម្ម​យាត្រា​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ត្រូវ​បាន​ហាមឃាត់

ធម្មយាត្រាដែលមានបំណងអប់រំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអាគ្គីសនី ដនសាហុង ប្រទេសឡាវ និងទទូចឲ្យបញ្ឈប់ការសាងសង់ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការហាមឃាត់ ដោយ​អះអាងថា មិនមានគោលការណ៍ពីថ្នាក់លើ។


ផែនទីបង្ហាញពីទីកន្លែង ដែលត្រូវសង់ទំនប់វារីអគ្គិសនី ដនសាហុង។ (រូបថតផ្ដិតពីផែនទីហ្គូហ្គ័ល)

សិទ្ធិ - លោកយុក សេងឡុង ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣១ ខែមីនា នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានហាមឃាត់មិនឲ្យ​អង្គភាព​របស់លោក [...]

ម៉ម សូណង់ដូ ថា​មិន​ខ្លាច​ការ​វាយ​តប់ តែ​ពលរដ្ឋ​២​នាក់​បែក​ក្បាល

ម៉ម សូណង់ដូ ថា​មិន​ខ្លាច​ការ​វាយ​តប់ តែ​ពលរដ្ឋ​២​នាក់​បែក​ក្បាល

មានវត្តមាននៅក្បែរស្ពាននាគ  លោក ម៉ម សូណង់ដូ បានថ្លែងថា លោកមិនខ្លាចចំពោះការវាយតប់ មកលើរូប​លោក​ឡើយ។ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងខណៈពេល ដែលប្រជាពលរដ្ឋជាច្រើនសិបនាក់ បានធ្វើបាតុកម្ម​ទាម​ទារហ្រ្វេកង់ទូរសទស្សន៍ និងបង្កើតកម្លាំងផ្សាយនៅតាមខេត្តឆ្ងាយៗ នៅទីលានប្រជាធិបតេយ្យនាថ្ងៃទី៣១ ខែមីនា នេះ។


លោក ម៉ម សូណង់ដូ នៅស្ពាននាគ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

បាតុកម្ម - ទោះបីមានការហាមឃាត់ ពីសាលារាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកគាំទ្រ នៅតែបានប្រមូល​គ្នាមកជុំដើម្បីធ្វើការទាមទារ ឲ្យមាន​ការបន្ថែម​កម្លាំងផ្សាយវិទ្យុនៅតាមខេត្ត និងការទាមទារហ្រ្វេកង់ទូរសទស្សន៍ ជាដើម។

នៅព្រឹកថ្ងៃទី៣១ [...]

ស្ថានីយ៍​សាំង​កណ្ដាល​ក្រុង៖ ជំនាញ​ថា​«មិនបាន» ថ្នាក់​លើ​ថា​«បាន»

ស្ថានីយ៍​សាំង​កណ្ដាល​ក្រុង៖ ជំនាញ​ថា​«មិនបាន» ថ្នាក់​លើ​ថា​«បាន»

ការសាងសង់ស្ថានីប្រេងសាំងសូគីម៉ិចមួយស្ថិតក្នុងខេត្តបាត់ដំបង ដែលនៅមិនឆ្ងាយប៉ុន្មាន ពីរង្វង់មូលតាដំបង​ក្រញូង ត្រូវបានមន្រ្តីម្នាក់នៃការិយាល័យសុរិយោដីខេត្តបាត់ដំបង លើកឡើងថា ការសាងសង់នោះខុសច្បាប់ ព្រោះ​តែអ្នកជំនាញ(ក្រុង) មិនទាន់អនុញ្ញាតិឲ្យសាងសង់ទេ តែម្ចាស់ស្ថានីយ៍កំពុងបន្ដការសាងសង់របស់ខ្លួន។ មន្រ្តី​រូប​នេះ បានលើកជាការសន្និដ្ឋានរបស់ខ្លួនថា ប្រហែលជាមានការអន្តរាគមន៍ពីថ្នាក់ខេត្ត។


បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង ស៊ូគីម៉ិច។ (រូបថត MONOROOM.info/ D. KEO)

វិវាទ - ការបែកធ្លាយភាពមិនប្រក្រី ដែលអាចលើកជាបញ្ហាមកថាមានអំពើពុករលួយ កំពុង«លាក់»ខ្លួននៅក្នុងនោះ តាមរយៈភាពស្ងៀមស្ងាត់ [...]

ថ្នាក់​ដឹក​នាំ ស៊ីខាវឌូ នឹង​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ រឿង​លុយ​កម្មករ

ថ្នាក់​ដឹក​នាំ ស៊ីខាវឌូ នឹង​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ រឿង​លុយ​កម្មករ

បន្ទាប់ពីរងបណ្តឹងរបស់កម្មករ២៩នាក់កាលពីខែកុម្ភៈ លោកអាត់ធន់ និងអនុប្រធានពីរនាក់ ក៏ត្រូវរងបណ្តឹងបន្ថែម​ពីកម្មកររោងចក្រអ៊ីហ្គាមិន១១ផ្សេងទៀត។ ហើយនៅថ្ងៃទី០២ ខែមេសាខាងមុខនេះ លោកនឹងឡើងបំភ្លឺ​ទាក់ទងនឹង​បណ្តឹងរបស់កម្មករនេះ តាមការកោះហៅរបស់តុលាការ។

ការប្តឹងផ្តល់ -មេដឹកនាំសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខាវឌូ បីរូប រួម​មាន​លោកអាត់ ធន់ លោក គង់ អាទិត្យ និងលោកឯក សុភក្តី ត្រូវបានរងការប្តឹងពីកម្មករ ចំនួនបីបណ្តឹង។ បណ្តឹងលើក​ទីមួយ មានកម្មករ២៩នាក់ ប្តឹងពីបទគៃបំបាត់ប្រាក់រំលឹករបស់កម្មករជា៩ម៉ឺនដុល្លា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...