ក្រសួងការងារ៖ គោលការណ៍៥ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៥
ក្រសួងការងារបានកំណត់ពេលវេលា ដោយយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៃការចូលជាធរមាន ក្នុងការតម្លើងប្រាក់ឈ្នួលអប្បរមា លើផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រាក់ឈ្នួល - លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ លោកបានបញ្ជាក់ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួលថ្មី សម្រាប់ឆ្នាំ«២០១៥»ថា មានមតិពីរលើកឡើងពីការកំណត់ប្រាក់ឈ្នួលនេះ។ មតិមួយឲ្យកំណត់យកខែតុលា [...]