
ចៅសង្កាត់អូរចារ ថាការចាកចេញរបស់សមាជិកក្រុមប្រឹក្សាម្នាក់ ជារឿង«បុគ្គល»
«រឿងគាត់ ទៅចូលរួមជាមួយ CPP មិនជាបញ្ហាទេ ព្រោះវាជាសិទ្ធិបុគ្គលផ្ទាល់ខ្លួនគាត់» នេះ ជាការលើកឡើង របស់ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្មទៅនឹងការចាកចេញ របស់អ្នកស្រី រ៉ុម រ៉ាត់ សមាជិកមួយរូប នៃក្រុមប្រឹក្សាសង្កាត់ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងលិខិតមួយ សរសេរទៅកាន់គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកស្រី រ៉ុម រ៉ាត់ អាយុ៦៧ ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ អូរចា មួយរូប បានប្រកាសសុំ«រួមជីវភាព» ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី«បានតានដាន សកម្មភាព និងការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍»។
អ្នកស្រី រ៉ុម រ៉ាត់ បានសរសេរ នៅក្នុងលិខិតថា៖ «ខ្ញុំមិនអាចរួមរស់នៅ ជាមួយគណបក្សសង្គ្រោះជាតិ តទៅទៀតបានទេ។ [...]