
ថ្ងៃនេះនៅស្ទឹងត្រែង ស្ដូបមិត្តភាពកម្ពុជា-វៀតណាមមួយទៀត ត្រូវបានសម្ពោធ
បើតាមមន្ត្រីជាន់ខ្ពស់ ដែលមានវត្តមានក្នុងពិធីនោះ បានបញ្ជាក់ថា ស្ដូបមិត្តភាពកម្ពុជា-វៀតណាមនេះ ជានិមិត្តរូប នៃការរិតចំណងសាមគ្គីភាព ជាប្រពៃណី និងជាបងប្អូន ឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាងប្រទេសជាប់ព្រំដែនទាំងពីរ កម្ពុជា-វៀតណាម។ ជាពិសេសស្ដូបនេះ បញ្ជាក់ពីផ្នែកមួយ នៃការអបអរសាទរ ខួបលើកទី៥០ នៃការភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៦៧-២០១៧)។
ក្នុងពិធីសម្ពោធ ក្នុងថ្ងៃទី១៥ ខែវិច្ឆិកានេះ មានការចូលរួមជាអធិបតី ពីសំណាក់លោក ញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការធិការ ក្រសួងធម្មការ និងសាសនា - លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ត្រឹញ វៀតហុង (Trinh Viet Hung) នាយករងការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា។ នេះ បើតាមការបញ្ជាក់ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម «VNA» ដែលហាក់ដូចជាខុសគ្នាបន្តិច ពីការរៀបរាប់ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។

ចៅក្រម៩រូបជាអ្នកសម្រេចករណីរំលាយ CNRP ក្នុងនោះ៥រូបមកពី CPP
ចៅក្រមទាំង ៩ រូប រួមមាន លោក ឌិត មន្ទី ប្រធានតុលាការកំពូល និងសមាជិក ៨ រូប ផ្សេងទៀត មានលោក ជីវ កេង - លោក ឃឹម ប៉ុណ្ណ - លោក យូរ ឧត្តរា - លោក គង់ ស្រ៊ីម -លោក គង់ តារាឆាត - លោក សេង នាង - អ្នកស្រី សែម សក្កិកូឡា និងអ្នកស្រី ចាំង ស៊ីណាត។ ចំណែកអគ្គព្រះរាជអាជ្ញា គឺអ្នកស្រី ជា លាង។ នេះ បើតាមលោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍។
នៅក្នុងបញ្ជីសមាជិកគណបក្សប្រជាជនកម្ពុជា លោក ឌិត មន្ទី គឺជាសមាជិកជាន់ខ្ពស់ម្នាក់ [...]

CNRP បដិសេធមិនទទួលស្គាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍បុគ្គល
គណបក្សសង្គ្រោះជាតិ បានចេញមុខ មកបដិសេធរាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលមានលក្ខណៈបុគ្គល និងដែលមិនមែនជាការសម្រេច របស់គណបក្ស ថាមិនមានជាប់ពាក់ព័ន្ធ នឹងគណបក្សនោះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយក្នុងរសៀលថ្ងៃនេះ (ម៉ោងនៅភ្នំពេញ) និងត្រូវបានអ្នកសារព័ត៌មានទទួលបាន នៅមុននេះ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិ សូមបដិសេធទាំងស្រុង នូវរាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេប របស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស»។
គណបក្សប្រឆាំងធំជាងគេមួយនេះ បានបញ្ជាក់នៅក្នុង សេចក្ដីប្រកាសព័ត៌មានដដែលថា ខ្លួន«មិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងរាល់សេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលមានលក្ខណៈជាបុគ្គលនោះឡើយ»។
គួរឲ្យកត់សម្គាល់ដែរថា សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងតែប៉ុន្មានម៉ោង [...]

សម រង្ស៊ី ប្រកាសជាផ្លូវការចូលជាសមាជិក CNRP វិញ
លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វិលចូលក្នុងគណបក្សសង្គ្រោះជាតិរបស់លោកវិញ បន្ទាប់ពីលោកបានប្រកាសលាចេញ អស់រយៈពេលជាច្រើនខែកន្លងមក និងស្របពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងប្រឈមនឹងការរំលាយចោល ពីសំណាក់តុលាការកំពូល ដែលនឹងត្រូវបើកសវនាការជំនុំជម្រះ នៅថ្ងៃស្អែក។
តែបើទោះជាគណបក្ស ត្រូវគេរំលាយ ឬមិនរំលាយក៏ដោយ លោក សម រង្ស៊ី បានអះអាងនៅក្នុងសេចក្ដីប្រកាសនោះថា លោកនៅតែចូលជាសមាជិក របស់គណបក្សសង្គ្រោះជាតិវិញដដែល។ លោកបានបង្ហាញពីហេតុផល «ខ្លាំងៗ» ជាមួយនឹងពាក្យ «ច្បាប់តិរច្ឆាន» ច្រើនដង ក្នុងសំណេររបស់លោក បង្ហោះលើបណ្ដាញសង្គម ដូចការដកស្រង់ទាំងស្រុងខាងក្រោមថា៖
១- ករណី គេរំលាយគណបក្សសង្គ្រោះជាតិ
ខ្ញុំបានលាលែងពីសមាជិកភាព [...]

អាមេរិកហៅការចោទស្ថានទូតខ្លួន ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថា«គ្មានមូលដ្ឋាន»
«ភាគីសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ការចោទប្រកាន់ និងការរិះគន់ ដោយគ្មានមូលដ្ឋាន ទៅលើសហរដ្ឋអាមេរិក ក៏ដូចជាទៅលើមន្ត្រីការទូតអាមេរិក នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងផ្ទុយនឹងស្មារតី នៃទំនាក់ទំនងទ្វេភាគី ប្រកបដោយផ្លែផ្កា ដែលកំពុងតែល្អប្រសើរឡើង រវាងប្រទេសទាំងពីរ»។
ខាងលើនេះ ជាការដកស្រង់មួយ ពីក្នុងសេចក្ដីថ្លែងការណ៍ របស់ស្ថានបេសកកម្មសហរដ្ឋអាមេរិក ប្រចាំនៅសមាគមអាស៊ាន បន្ទាប់ពីជំនួបមួយ ក្នុងថ្ងៃនេះ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនឹងលោក «Matt Pottinger» ជំនួយការរង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក «Patrick Murphy» ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237781
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20758
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25934
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9482
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»